Menu Close

(16.19) តើនៅពេលណាដែលសាលាត្រូវការការយល់ព្រមពីមាតា​បិតា/​អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត នៅក្រោមផ្នែក 504?​ 

(16.19) តើនៅពេលណាដែលសាលាត្រូវការការយល់ព្រមពីមាតា​បិតា/​អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត នៅក្រោមផ្នែក 504?​ 

សាលារៀន​ត្រូវតែ​ទទួលបានការយល់ព្រមពី​មាតា​បិតា/អា​ណា​ព្យា​ល/​អ្នកមានសិទ្ធិអប់រំផ្សេងទៀត មុននឹង​ចាប់ផ្តើម​ធ្វើការវាយតម្លៃ​ដំណាក់កាល​ដំបូង​សម្រាប់សិទ្ធិទទួលបាន​ និង​សម្រាប់​ការផ្ត​ល់សេវាកម្ម​ដល់​សិស្ស​ក្រោមផ្នែក​ 504។​ ទម្រង់បែបបទនៃ​ការយល់ព្រម​ ត្រូវបានចែងដោយផ្នែក​ 504 ហើយ​សាលារៀន​អាច​អនុវត្តតាមនីតិវិធី​ច្បាប់​ IDEA នេះ​។​ ការយល់ព្រមជាលាយលក្ខណ៍អក្សរ​ គឺ​មាន​ភាព​​សមស្រប​ និងតម្រូវ​ឲ្យ​ស្ថិត​ក្រោម​ច្បាប់​ IDEA។​ ប្រសិនបើមាតាបិតា/អាណាព្យាបាល/ អ្នកមានសិទ្ធិអប់រំផ្សេងទៀត​ មិនផ្តល់ការយល់ព្រមទេ សាលាអាចប្រើនីតិ​វិធី​ត្រឹមត្រូវតាមផ្លូវច្បាប់ដើម្បីទទួលបានការច្រានចោលការបដិសេធរបស់មាតាបិតា។ ប៉ុន្តែ​ ការិយាល័យ​ OCR បានក្រើនរំឮក​ដល់មណ្ឌលសិក្សាធិការ​ថា​​ ក្រោ​មច្បាប់​ IDEA មណ្ឌលសិក្សាធិការ​អាច​​នឹង​មិន​ផ្តួចផ្តើម​នីតិវិធី​ត្រឹម​ត្រូ​វ​តា​មផ្លូវច្បាប់​ដើម្បីច្រានចោល​ការបដិសេធរបស់​ឪពុក​ម្តាយ​​ក្នុង​ការ​យល់ព្រម​ចំពោះការផ្តល់ជូនសេវាកម្ម​ដំណាក់កាលដំបូង​នោះទេ​។1

  1. សូមមើល ការការពារសិស្សដែលមានពិការភាព, FAQs, 123 LRP 33181 (OCR 2023)។[]