ផ្នែក 504 មិនបង្កើតនីតិវិធីវាយតម្លៃជាក់លាក់ទេ ប៉ុន្តែមណ្ឌលសិក្សាធិការនីមួយៗត្រូវតែអនុវត្តស្តង់ដារ និងនីតិវិធី ហើយធានាថា៖
- តេស្ត និងឯកសារវាយតម្លៃផ្សេងទៀតត្រូវបានធ្វើឲ្យមានសុពលភាពសម្រាប់គោលបំណងជាក់លាក់ដែលពួកវាត្រូវបានប្រើប្រាស់ និងគ្រប់គ្រងដោយបុគ្គលិកដែលទទួលបានការបណ្តុះបណ្តាល ស្របទៅតាមការណែនាំដែលបានផ្តល់ជូនដោយអ្នកផលិត
- តេស្ត និងឯកសារវាយតម្លៃផ្សេងទៀតត្រូវរួមបញ្ចូលនូវតេស្តនិងឯកសារទាំងឡាយដែលបានផ្តល់ជូនដើម្បីវាយតម្លៃផ្នែកជាក់លាក់នៃតម្រូវការអប់រំ និងមិនគ្រាន់តែជាតេស្តនិងឯកសារដែលបង្កើតឡើងដើម្បីផ្តល់លទ្ធផលតេស្តលើភាពឆ្លាតវៃ (IQ) ទូទៅតែមួយមុខនោះទេ និង
- តេស្តត្រូវបានជ្រើសរើស និងចាត់ចែងឲ្យបានល្អបំផុត ដើម្បីធានាថានៅពេលផ្តល់តេស្តដល់សិស្សដែលមានជំនាញចុះខ្សោយផ្នែកវិញ្ញាណ ហត្ថកម្ម ឬជំនាញនិយាយ នោះលទ្ធផលតេស្ដឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវលើកម្រិតសម្បទា ឬលទ្ធផលសិក្សា ឬកត្តាផ្សេងទៀតដែលតេស្តនោះមានបំណងវាស់ស្ទង់ ជាជាងឆ្លុះបញ្ចាំងនូវជំនាញចុះខ្សោយផ្នែកវិញ្ញាណ ហត្ថកម្ម ឬជំនាញនិយាយ (លើកលែងតែករណីដែលជំនាញទាំងនោះគឺជាកត្តាដែលតេស្តមានបំណងចង់វាស់ស្ទង់)។1
ម្យ៉ាងទៀត ផ្នែក 504 មិនបានបញ្ជាក់អំពីកាលវេលាសម្រាប់ការបញ្ចប់ការវាយតម្លៃនោះទេ។ ទោះយ៉ាងណាក៏ដោយ មណ្ឌលសិក្សាធិការត្រូវតែបញ្ចប់ដំណើរការ ដែលរួមបញ្ចូលការវាយតម្លៃដំណាក់កាលដំបូងផងដែរ ក្នុងរយៈពេលមួយសមស្រប។.2 ការិយាល័យ OCR ពឹងផ្អែកលើច្បាប់រដ្ឋជាគោលការណ៍ក្នុងការធ្វើសេចក្តីសម្រេចថាតើពេលណាជារយៈពេលសមស្របនោះ។.3 នៅរដ្ឋកាលីហ្វ័រញ៉ា ពេលវេលាកំណត់សម្រាប់ធ្វើការវាយតម្លៃការអប់រំពិសេសគឺ 60 ថ្ងៃចាប់ពីថ្ងៃដែលមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ផ្តល់ការយល់ព្រមចំពោះការវាយតម្លៃនេះបន្ទាប់ពីជ្រាបព័ត៌មានសព្វគ្រប់។.4 ប្រសិនបើមណ្ឌលសិក្សាធិការណាមួយពិតជាឯកភាពថាកុមារម្នាក់មាន ឬអាចមានការចុះខ្សោយ នោះការពន្យារពេលបួនខែដើម្បីធ្វើការវាយតម្លៃត្រូវបានចាត់ទុកថាជាការរំលោភលើផ្នែក 504។.5
នៅពេលណាដែលកុមារម្នាក់រកឃើញថាមានសិទ្ធិទទួលបានក្រោមផ្នែក 504 ពេលនោះមណ្ឌលសិក្សាធិការក៏ត្រូវតែធ្វើការវាយតម្លៃសាឡើងវិញតាមដំណាក់កាលទៅលើកុមារនោះ។.6 ដើម្បីបំពេញតាមភារកិច្ចនេះ មណ្ឌលសិក្សាធិការអាចអនុវត្តតាមលក្ខខណ្ឌតម្រូវ និងនីតិវិធីលើការវាយតម្លៃក្រោមច្បាប់ IDEA បាន។ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត គួរតែសរសេរទៅកាន់អ្នកសម្របសម្រួលនៃផ្នែក 504 របស់មណ្ឌលសិក្សាធិការ ហើយសុំយកសេចក្ដីចម្លងស្ដីពីនីតិវិធីនិងគោលនយោបាយ 504 របស់មណ្ឌលសិក្សាធិការ។.7
- 34 C.F.R. Sec. 104.35.[↩]
- Lumberton (MS) Pub. Sch. Dist., 18 IDELR 33 (OCR 1991); Rose Hill (KS) Pub. Schs. Unified Sch. Dist, 46 IDELR 290, (OCR 2006)[↩]
- Beach Park (IL) CMTY Consol. Sch. Dist., 62 IDELR 155 (OCR 2013).[↩]
- Cal. Ed. Code Sec. 56344(a).[↩]
- មណ្ឌលសិក្សាធិការរួបរួម Tracy (2015) ការិយាល័យសិទ្ធិពលរដ្ឋ, ផ្នែកខាងលិច, សាន់ហ្វ្រាន់ស៊ីស្កូ, 115 LRP 17619។[↩]
- 34 C.F.R. 104.35(d).[↩]
- 34 C.F.R. Sec. 104.35.[↩]
