ការសម្រេចចិត្តលើកន្លែងរៀនសម្រាប់កុមារម្នាក់ដែលមានសិទ្ធិទទួលបានសេវាកម្មក្រោមផ្នែក 504 ចាប់ផ្តើមឡើងតាមរយៈការវាយតម្លៃ។1 នៅពេលណាការវាយតម្លៃត្រូវបានធ្វើឡើង សាលារៀនគប្បីត្រូវបកស្រាយព័ត៌មានរង្វាយតម្លៃនោះ និងធ្វើសេចក្តីសម្រេចលើកន្លែងរៀននោះតាមរយៈ៖
- ការប្រើប្រាស់ព័ត៌មានពីប្រភពផ្សេងៗជាច្រើន រួមទាំងតេស្តទេពកោសល្យ និងលទ្ធផលសិក្សា អនុសាសន៍របស់គ្រូ ស្ថានភាពរាងកាយ សាវតារសង្គមនិងវប្បធម៌ និងអាកប្បកិរិយាសម្របខ្លួន។
- ការបង្កើតនីតិវិធី គឺដើម្បីធានាថាព័ត៌មានដែលទទួលបានពីប្រភពទាំងនោះ ត្រូវបានចងក្រងជាឯកសារ និងពិចារណាដោយប្រុងប្រយ័ត្ន
- ការធានាថាសេចក្តីសម្រេចលើកន្លែងរៀនត្រូវបានធ្វើឡើងដោយក្រុមបុគ្គលិក រួមទាំងអ្នកដែលមានចំណេះដឹងអំពីកុមារ ខ្លឹមសារនៃទិន្នន័យវាយតម្លៃ និងជម្រើសនៃកន្លែងរៀន
- ការធានាថាការសម្រេចចិត្តលើកន្លែងរៀនត្រូវបានធ្វើឡើងស្របទៅតាមមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចបំផុត (LRE)។2
សេចក្តីបង្គាប់ LRE ចែងថាសាលារៀនត្រូវតែធ្វើការអប់រំ ឬផ្តល់ជូនការអប់រំដល់សិស្សដែលមានពិការភាពរួមគ្នាជាមួយនិងសិស្សដែលគ្មានពិការភាព ក្នុងកម្រិតអតិបរមាដែលសមស្របតាមតម្រូវការរបស់សិស្សដែលមានពិការភាព។ ជម្រើសទីមួយរបស់សាលា គប្បីជា “មជ្ឈដ្ឋានអប់រំធម្មតា” លើកលែងតែវាមានការបង្ហាញបញ្ជាក់ថាការអប់រំសិស្សដែលមានពិការភាពនៅក្នុងមជ្ឈដ្ឋាននេះ ជាមួយនឹងការប្រើប្រាស់ជំនួយ និងសេវាកម្មបន្ថែមមិនអាចសម្រេចបានដោយគាប់ចិត្ត។ ប្រសិនបើមានជ្រើសយកកន្លែងរៀនណាមួយក្រៅពីមជ្ឈដ្ឋានអប់រំចំណេះទូទៅ សាលារៀនត្រូវតែពិចារណាលើមជ្ឈដ្ឋានជំនួសដែលមានលក្ខណៈប្រហាក់ប្រហែលទៅនឹងមជ្ឈដ្ឋានផ្ទះរបស់កុមារ។3 ប្រសិនបើសាលារៀនដំណើរការនៅក្នុងទីកន្លែងដាច់ដោយឡែកសម្រាប់សិស្សដែលមានពិការភាព វាត្រូវតែធានាថាទីកន្លែង និងសេវាកម្មក្នុងទីកន្លែងនោះ គឺមានលក្ខណៈប្រហាក់ប្រហែលទៅនឹងទីកន្លែង និងសេវាកម្មផ្សេងទៀតរបស់សាលារៀន។4 សេចក្តីបង្គាប់របស់ LRE អនុវត្តដោយស្មើភាពគ្នាទៅលើសេវាកម្ម សកម្មភាព និងកម្មវិធីក្រៅការសិក្សា និងកម្មវិធីសិក្សាបន្ថែមរបស់សាលារៀន។5
ផ្នែក 504 គឺមិនមានភាពជាក់លាក់ដូចច្បាប់ IDEA នោះទេ ពាក់ព័ន្ធនឹងផ្នែកជាច្រើននៃកន្លែងរៀនរបស់សិស្សដែលមានពិការភាព។ ទោះយ៉ាងណាក៏ដោយ ការិយាល័យ OCR បានរកឃើញថាខ្លឹមសារខាងក្រោមនេះ អាចត្រូវបានផ្តល់ជូនក្រោមផ្នែក 504៖
- ភារកិច្ចចំពោះកម្រិតប្រែប្រួលជាបន្តបន្ទាប់នៃជម្រើសកន្លែងរៀនផ្សេងជំនួស។6;
- កន្លែងបង្រៀននៅតាមផ្ទះផ្អែកលើការកំណត់ជាលក្ខណៈបុគ្គល។7;
- កន្លែងរៀននៅក្នុងថ្នាក់អប់រំចំណេះទូទៅជាមួយមិត្តរួមថ្នាក់សមស្របតាមអាយុ។8
- 34 C.F.R. Sec. 104.35.[↩]
- 34 C.F.R. Sec. 104.35.[↩]
- 34 C.F.R. Sec. 104.34.(a).[↩]
- 34 C.F.R. 104.34.(c).[↩]
- 34 C.F.R. Sec. 104.34(b).[↩]
- Boston (MA) Renaissance Charter Sch., 26 IDELR 889 (OCR 1997)[↩]
- Forest Hills (MI) Pub. Schs., 62 IDELR 66(OCR 2013)[↩]
- Azusa (CA) Unified Sch. Dist., 18 IDELR 479, (OCR 1991); Edgefield County (SC) Sch. Dist., 17 IDELR 405 (OCR 1990).[↩]
