ប្រសិនបើកូនរបស់អ្នកមិនរកឃើញថាមានពិការភាពណាមួយសម្រាប់គោលបំណងសម្របសម្រួល និង/ឬសេវាកម្មក្រោមផ្នែក 504 នោះទេ អ្នកអាចប្តឹងឧទ្ធរណ៍ទៅលើការកំណត់នោះបាន។ ទីភ្នាក់ងារអប់រំក្នុងមូលដ្ឋាន មានការទទួលខុសត្រូវចំពោះការរៀបចំកិច្ចដំណើរការសវនាការក្រោមផ្នែក 504។ មន្ត្រីសវនាការដែលបានជ្រើសរើសដោយទីភ្នាក់ងារអប់រំមូលដ្ឋាន ត្រូវតែមានភាពឯករាជ្យមិនចំណុះឲ្យទីភ្នាក់មូលដ្ឋានឡើយ។ ឧទាហរណ៍ មន្ត្រីសវនាការអាចជាអ្នកគ្រប់គ្រងរដ្ឋបាលអប់រំពិសេសណាម្នាក់មកពីមណ្ឌលសិក្សាផ្សេងទៀត មកពីការិយាល័យអប់រំប្រចាំខោនធី ឬមកពីផ្នែកផែនការមូលដ្ឋានសម្រាប់ការអប់រំពិសេស (ដរាបណាគ្មានទំនាស់ផលប្រយោជន៍នឹងគ្នា)។ សូមមើលសំណួរ និងចម្លើយ #18។
