បាទ/ចាស។ ដើម្បីធានានូវភាពមិនរើសអើង សាលារៀនត្រូវតែចាត់វិធានការដើម្បីផ្តល់ទៅឲ្យអ្នកដែលមានពិការភាពឲ្យទទួលបានឱកាសស្មើភាពគ្នានៅក្នុងការចូលរួមទៅក្នុងកម្មវិធី និងសកម្មភាពរបស់ពួកគេ និងដើម្បីចូលទៅប្រើប្រាស់ ឬទទួលបានជំនួយ សេវាកម្ម និងអត្ថប្រយោជន៍ដែលបានផ្តល់ជូនដល់អ្នកដែលមានពិការភាព ផ្អែកលើមូលដ្ឋានស្មើភាពគ្នា។1 ដើម្បីធានានូវការចូលរួមដោយស្មើភាពគ្នា សាលារៀនអាចចាំបាច់ត្រូវផ្តល់សេវាជំនួយយ៉ាងសមស្រប(ហៅថា “ការសម្របសម្រួលសមស្រប”) ដល់អ្នកដែលមានពិការភាព ដរាបណាសេវាជំនួយនោះមិនផ្លាស់ប្តូរជាមូលដ្ឋាននូវកម្មវិធីនោះ ឬដាក់បន្ទុកផ្នែករដ្ឋបាល ឬហិរញ្ញវត្ថុមិនសមស្របណាមួយទៅលើសាលារៀននោះ។ សេវាជំនួយទាំងនេះ អាចរួមបញ្ចូលនូវការផ្លាស់ប្តូរចំពោះច្បាប់របស់សាលា គោលនយោបាយ ឬការអនុវត្តនានា ឬការផ្តល់សេវាកម្មបន្ថែមនានាដើម្បីអនុញ្ញាតឲ្យសិស្សដែលមានពិការភាពទទួលបាននូវការចូលរួមដោយស្មើភាពទៅក្នុងកម្មវិធីអប់រំ។2
នៅពេលអង្គភាពណាមួយទាមទារថាសេវាជំនួយ គប្បីត្រូវបង្កើតនូវការផ្លាស់ប្តូរជាមូលដ្ឋាន ឬបន្ទុកមិនសមស្របណាមួយ ដូច្នេះអង្គភាពនោះត្រូវមានបន្ទុកក្នុងការបញ្ជាក់ថាការការទាមទារនោះ នឹងមិននាំមកនូវការផ្លាស់ប្តូរជាមូលដ្ឋាន ឬបន្ទុកមិនសមស្របណាមួយឡើយ ហើយត្រូវធានាថាបុគ្គលដែលមានពិការភាព ត្រូវទទួលបានអត្ថប្រយោជន៍នៃកម្មវិធីនេះ ក្នុងកម្រិតអតិបរមាតាមដែលអាចធ្វើបាន។3 ការទាមទារនូវការផ្លាស់ប្តូរជាមូលដ្ឋាន ឬបន្ទុកមិនសមស្របនោះមិនអនុវត្តចំពោះស្ថានភាពដែលសាលារៀនមានកាតព្វកិច្ចក្នុងការផ្តល់ការអប់រំសាធារណៈសមស្របឥតគិតថ្លៃ (FAPE) ក្រោមផ្នែក 504 នោះទេ។4 ការផ្លាស់ប្តូរជាមូលដ្ឋាន ឬការការពារបន្ទុកមិនស្របគឺមិនមាននៅក្នុងបរិបទនៃកាតព្វកិច្ចរបស់មណ្ឌលសិក្សាធិការដើម្បីផ្តល់ FAPE នៅក្រោមច្បាប់ IDEA ឬផ្នែក 504 នោះទេ។ ដើម្បីជំទាស់ទៅនឹងការទាមទារបស់មណ្ឌលសិក្សាធិការទៅលើការផ្លាស់ប្តូរជាមូលដ្ឋាន ឬបន្ទុកមិនស្រប មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ត្រូវតែដាក់ពាក្យប្តឹងទៅកាន់ការិយាល័យសេវាពលរដ្ឋ (Office for Civil Rights, OCR)។ មើលសំណួរ និងចម្លើយទី 26 ក្រសួងអប់រំសហរដ្ឋអាមេរិកសម្រាប់ព័ត៌មានបន្ថែមដើម្បីដាក់ពាក្យប្តឹងទៅកាន់ការិយាល័យ O.C.R.។
