ប្រសិនបើអ្នកមិនយល់ស្របជាមួយនឹងមណ្ឌលសិក្សាធិការទៅលើបញ្ហាណាមួយដែលពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណ ការវាយតម្លៃ និងការផ្តល់ការអប់រំ FAPE ឬកន្លែងរៀនទេ នោះអ្នកអាចស្នើសុំសវនាការផ្នែក 504 បាន។ បទបញ្ញត្តិតម្រូវឲ្យសវនការនេះមិនលម្អៀង និងតម្រូវឲ្យមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត មានឱកាសចូលរួម និងតំណាងដោយទីប្រឹក្សាផ្នែកច្បាប់។ [34 C.F.R. 104.36.] មណ្ឌលសិក្សាធិការនីមួយៗ ត្រូវបង្កើតនីតិវិធីសវនាការក្រោមផ្នែក 504 ដោយខ្លួនឯង។ មណ្ឌលសិក្សាធិការ ជ្រើសរើសមន្ត្រីសវនាការម្នាក់ដើម្បីធ្វើការសម្រេចចិត្តទៅលើការមិនយល់ស្របនោះ។ ការិយាល័យ OCR បានលើកឡើងថាបុគ្គលិក និងសមាជិកក្រុមប្រឹក្សាភិបាលនៃមណ្ឌលសិក្សាធិការ អាចនឹងមិនដើរតួនាទីជាមន្ត្រីសវនាការទេ។ ប្រសិនបើមណ្ឌលសិក្សាធិការផ្សេងទៀតចូលរួមចំណែកក្នុងកិច្ចសន្យាជាមួយនឹងមណ្ឌលសិក្សាធិការដើម្បីផ្តល់សេវាកម្មដល់សិស្សដែលមានពិការភាព នោះបុគ្គលិករបស់ខ្លួនក៏ត្រូវបានហាមឃាត់មិនឲ្យដើរតួនាទីជាមន្ត្រីសវនាការដែរ។ [លិខិតទៅកាន់ជនអនាមិក,18 IDELR 230 (OCR 1991)។]
ប៉ុន្តែ ប្រសិនបើអ្នកជឿថាកូនរបស់អ្នកមិនទទួលបានសិទ្ធិរបស់ខ្លួនក្រោមផ្នែក 504 ទេ (ឧ. មណ្ឌលសិក្សាធិការមិនបានអនុវត្តតាមលក្ខខណ្ឌតម្រូវ និងនីតិវិធីក្រោមផ្នែក 504 នោះទេ) នោះអ្នកអាចដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យ OCR បាន។ ការិយាល័យ OCR គ្រប់គ្រង និងពង្រឹងការអនុវត្តច្បាប់ទៅលើការការពារក្រោមផ្នែក 504 នៅក្នុងការអប់រំ។ អ្នកមានរយៈពេល 180 ថ្ងៃគិតចាប់ពីថ្ងៃនៃការរំលោភបំពានដែលបានចោទប្រកាន់នោះមក ដើម្បីដាក់ពាក្យបណ្តឹងរបស់អ្នកទៅកាន់ការិយាល័យ OCR។
បើអ្នកចង់ដាក់ពាក្យបណ្តឹងទៅ OCR អ្នកអាចចូលប្រើទម្រង់បែបបទអនឡាញតាម https://ocrcas.ed.gov/office-for-civil-rights-discrimination-complaint-form ឬអ្នកអាចសរសេរលិខិត ឬហៅទូរសព្ទទៅ OCR តាមអាសយដ្ឋានមួយខាងក្រោម ហើយស្នើសុំសេចក្ដីចម្លងនៃទម្រង់បែបបទពាក្យបណ្ដឹង និងសន្លឹកណែនាំក្នុងការបំពេញពាក្យបណ្ដឹង៖
ទីស្នាក់ការជាតិ OCR មានទីតាំងនៅ៖
ក្រសួងអប់រំសហរដ្ឋអាមេរិក
ការិយាល័យសិទ្ធិស៊ីវិល
Lyndon Baines Johnson Department of Education Bldg
400 Maryland Avenue, SW
Washington, DC 20202-1100
ទូរសព្ទ៖ 800-421-3481
ទូរសារ៖ 202-453-6012; TDD: 800-877-8339
អ៊ីមែល៖ OCR@ed.gov
គិតត្រឹមខែសីហា ឆ្នាំ 2025 ការិយាល័យ OCR សម្រាប់រដ្ឋកាលីហ្វ័រញ៉ា មានទីតាំងនៅ៖
ការិយាល័យទីក្រុងស៊ីថល
ការិយាល័យសិទ្ធិស៊ីវិល
ក្រសួងអប់រំសហរដ្ឋអាមេរិក
915 Second Avenue Room 3310
Seattle, WA 98174-1099
ទូរសព្ទ៖ 206-607-1600
ទូរសារ៖ 206-607-1601; TDD: 800-877-8339
អ៊ីមែល៖ OCR.Seattle@ed.gov
គិតត្រឹមខែសីហា ឆ្នាំ 2025 ការិយាល័យ OCR របស់រដ្ឋកាលីហ្វ័រញ៉ានៅសាន់ហ្វ្រាន់ស៊ីស្កូបច្ចុប្បន្នត្រូវបានបិទ៖
ការិយាល័យសិទ្ធិស៊ីវិល
ការិយាល័យសាន់ហ្វ្រាន់ស៊ីស្កូ
ក្រសួងអប់រំសហរដ្ឋអាមេរិក
50 United Nations Plaza
San Francisco, CA 94102
ទូរសព្ទ៖ (415) 486-5555
ទូរសារ៖ (415) 486-5570
អ៊ីមែល៖ OCR.SanFrancisco@ed.gov
សូមមើល ជំពូក 6 ព័ត៌មានស្តីពីនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់/នីតិវិធីនៃអនុលោមភាព។
