Menu Close

(16.3) តើ​សាលារៀន​កូនរបស់ខ្ញុំ​ត្រូវតែ​ខិតខំប្រឹងប្រែង​បន្ថែមទៀត​ដែរ​ឬទេ​ ដើម្បីធានាថា​កូនរបស់ខ្ញុំ​ចូលរួម​ពេញលេញ​នៅក្នុង​កម្មវិធី និង​ស​កម្មភាពរបស់សាលា​? 

(16.3) តើ​សាលារៀន​កូនរបស់ខ្ញុំ​ត្រូវតែ​ខិតខំប្រឹងប្រែង​បន្ថែមទៀត​ដែរ​ឬទេ​ ដើម្បីធានាថា​កូនរបស់ខ្ញុំ​ចូលរួម​ពេញលេញ​នៅក្នុង​កម្មវិធី និង​ស​កម្មភាពរបស់សាលា​? 

បាទ/ចាស។​ ដើម្បី​ធានា​នូវភាព​មិនរើសអើង​ សាលារៀន​ត្រូវតែ​ចាត់វិធានការ​ដើម្បី​ផ្តល់ទៅ​ឲ្យ​អ្នក​ដែលមានពិការភាព​ឲ្យ​ទទួលបានឱកាស​ស្មើភាពគ្នា​នៅក្នុងការចូលរួម​ទៅក្នុងកម្មវិធី​ និងសកម្មភាព​របស់ពួកគេ​ និង​ដើម្បី​ចូល​ទៅ​ប្រើប្រាស់ ​​ឬ​ទទួលបានជំនួយ សេវាកម្ម និងអត្ថប្រយោជន៍​ដែល​បានផ្តល់ជូន​ដល់អ្នកដែលមាន​ពិការភាព ផ្អែកលើមូលដ្ឋាន​​ស្មើភាព​គ្នា​។​1 ដើម្បី​ធានា​នូវ​ការចូលរួម​ដោយស្មើភាព​គ្នា​ សាលារៀន​អាច​​ចាំបាច់ត្រូវ​ផ្តល់​សេវាជំនួយ​យ៉ាង​សមស្រប​​(ហៅថា​ “ការសម្របសម្រួល​សមស្រប​”) ដល់អ្នកដែលមានពិការភាព​ ដរាបណា​សេវាជំនួយនោះ​មិនផ្លាស់ប្តូរ​ជា​មូលដ្ឋាននូវ​កម្មវិធី​នោះ ​ឬ​ដាក់បន្ទុក​ផ្នែក​រដ្ឋបាល​ ឬហិរញ្ញវត្ថុ​មិនសមស្រប​ណាមួយ​ទៅលើ​សាលា​រៀន​នោះ។​  សេវាជំនួយទាំង​នេះ​ អាច​រួមបញ្ចូលនូវ​ការផ្លាស់ប្តូរ​ចំពោះ​ច្បាប់​​របស់សាលា គោលនយោបាយ ឬ​ការអនុវត្ត​នានា​ ឬ​ការផ្តល់​សេវាកម្មបន្ថែម​​នានា​ដើម្បី​អនុញ្ញាតឲ្យសិស្សដែលមានពិការភាព​ទទួលបាននូវការចូលរួម​ដោយស្មើភាព​ទៅក្នុងកម្មវិធី​អប់រំ​។​​2

នៅពេលអង្គភាព​​ណាមួយទាមទារ​​ថា​សេវាជំនួយ​ គប្បី​ត្រូវ​បង្កើត​នូវ​ការ​​ផ្លាស់ប្តូរ​ជាមូលដ្ឋាន ​ឬ​បន្ទុក​​​មិន​សម​ស្រប​​ណាមួយ​​ ដូច្នេះ​អង្គភាព​នោះ​ត្រូវមានបន្ទុក​ក្នុងការ​បញ្ជាក់​ថា​​ការការទាមទារ​នោះ ​នឹង​មិននាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​ជាមូលដ្ឋាន ឬ​បន្ទុក​​មិនសមស្រប​ណាមួយ​ឡើយ​ ហើយ​ត្រូវធានា​ថាបុគ្គលដែល​មាន​ពិការ​ភាព​​ ត្រូវទទួលបាន​អត្ថប្រយោជន៍​នៃ​កម្មវិធីនេះ​​ ក្នុងកម្រិត​អតិបរមាតាមដែល​អាចធ្វើ​​បាន។​​3 ការទាមទារ​នូវ​​ការ​ផ្លាស់ប្តូរ​ជាមូលដ្ឋាន​ ឬ​បន្ទុក​មិនសមស្រប​​នោះ​មិន​អ​នុវត្ត​ចំពោះ​ស្ថានភាព​ដែល​សាលា​រៀន​​​មាន​កាតព្វកិច្ច​ក្នុងការផ្តល់​ការ​អប់​រំ​សាធារណៈសមស្រប​ឥតគិត​ថ្លៃ​ (FAPE) ក្រោមផ្នែក​ 504 នោះទេ។​4 ការផ្លាស់ប្តូរជាមូលដ្ឋាន ឬការការពារបន្ទុកមិនស្របគឺមិនមាន​នៅ​ក្នុង​បរិបទនៃកាតព្វកិច្ចរបស់មណ្ឌលសិក្សាធិការដើម្បីផ្តល់ FAPE នៅក្រោម​ច្បាប់ IDEA ឬផ្នែក 504 នោះទេ។ ដើម្បីជំទាស់ទៅនឹង​ការទាម​ទា​រ​បស់មណ្ឌល​សិក្សាធិការ​​ទៅ​លើការ​ផ្លាស់​ប្តូរ​​ជាមូលដ្ឋាន ឬ​បន្ទុក​មិនស្រប ​មាតាបិតា/អាណាព្យាបាល/អ្នក​មាន​សិទ្ធិ​អប់រំ​ផ្សេងទៀត ត្រូវតែ​ដាក់ពាក្យប្តឹង​ទៅ​កា​ន់​​ការិយាល័យ​សេវា​ពលរដ្ឋ​ (Office for Civil Rights, OCR)។​  មើលសំណួរ​ និងចម្លើយ​ទី​ 26 ក្រសួងអប់រំសហរដ្ឋ​អាមេរិក​សម្រាប់​ព័ត៌​មា​នបន្ថែម​ដើម្បីដាក់ពាក្យប្តឹង​ទៅកាន់​ការិយាល័យ​ O.C.R.។​ 

  1. 42 U.S.C. Secs. 12132, 12182; 29 U.S.C. Sec. 794.[]
  2. មើល​ 42 U.S.C. Sec. 12182(b)(2)(A)(ii)-(v).[]
  3. 28 C.F.R. 35.130(b)(7); 28 C.F.R. Sec. 35.164.[]
  4. សូមមើល លិខិតជូនចំពោះសហសេវិក, 60 IDELR 167, (OCR 2013)។[]