ការហាមឃាត់ទៅលើការរើសអើងលើពិការភាពអនុវត្តចំពោះរាល់កម្មវិធី សកម្មភាព និងសេវាកម្មទាំងអស់របស់មណ្ឌលសិក្សាធិការ (ឧ.កម្មវិធីសិក្សាទាំងអស់ កម្មវិធីក្រៅការសិក្សាទាំងអស់ និងសកម្មភាពកម្មវិធីសិក្សាបន្ថែម)។ នេះជាឧទាហរណ៍មួយចំនួនអំពីកម្មវិធី និងសកម្មភាពដែលបានការពារដោយផ្នែក 504 ដែលត្រូវតែមានផ្តល់ជូនដល់សិស្សដែលមានពិការភាពតាមមូលដ្ឋានស្មើភាពគ្នា។
- កម្មវិធីសិក្សា – រួមមាន ប៉ុន្តែមិនកំណត់ត្រឹមចំពោះ៖ ថ្នាក់អប់រំចំណេះទូទៅ ថ្នាក់បំប៉ន/បង្រៀនបំប៉ន ថ្នាក់ក្រោយម៉ោងសិក្សា និងជំនួយគាំទ្រ និងពិធីបញ្ចប់ការសិក្សាប៉ុណ្ណោះឡើយ។
- សេវាកម្មនិងសកម្មភាពក្រៅការសិក្សា រួមមាន ប៉ុន្តែមិនកំណត់ត្រឹមចំពោះ៖ ដំណើរទស្សនកិច្ចសិក្សា កម្មវិធីកីឡា/អត្តពលកម្ម/ការចូលរួមចម្រុះច្រើនសាលា សកម្មភាពតន្ត្រី/ល្ខោន ក្លឹបសិក្សានិងក្លឹបចំណាប់អារម្មណ៍ពិសេស និងឱកាសសម្រាប់ការរាំលើកទឹកចិត្ត។
