ឧទាហរណ៍នៃការចុះខ្សោយដែលរឹតត្បិតយ៉ាងខ្លាំងទៅលើសកម្មភាពមុខងារសំខាន់ៗក្នុងជីវិត រួមមានជាអាទិ៍៖
- ពិការគ-ថ្លង់រឹតត្បិតច្រើនលើការស្តាប់
- ពិការភ្នែករឹតត្បិតច្រើនលើការមើល
- ពិការភាពផ្នែកបញ្ញារឹតត្បិតច្រើនលើមុខងារខួរក្បាល
- ការបាត់បង់អវៈយវៈផ្នែកខ្លះ ឬទាំងស្រុង ឬការចុះខ្សោយផ្នែកចល័តភាព ដែលតម្រូវឲ្យមានការប្រើប្រាស់កៅអីជនពិការ ទាំងអស់នេះរឹតត្បិតច្រើនលើមុខងារសាច់ដុំនិងឆ្អឹង
- ជំងឺអូទីសឹមរឹតត្បិតច្រើនលើមុខងារខួរក្បាល
- ជំងឺមហារីករឹតត្បិតច្រើនលើការលូតលាស់កោសិកាធម្មតា
- ពិការខួរក្បាលរឹតត្បិតច្រើនលើមុខងារខួរក្បាល
- ជំងឺទឹកនោមផ្អែមរឹតត្បិតច្រើនលើមុខងារក្រពេញអង់ដូគ្រីន
- ជំងឺឆ្កួតជ្រូក ការរួមស្វិតសាច់ដុំ និងជំងឺក្រិនសរីរាង្គ ជំងឺនីមួយៗសុទ្ធតែរឹតត្បិតច្រើនលើមុខងារប្រព័ន្ធប្រសាទ
- ជំងឺវីរុសធ្វើឲ្យខូចប្រព័ន្ធភាពស៊ាំការពារខ្លួនរបស់មនុស្ស (HIV) រឹតត្បិតច្រើនលើមុខងារប្រព័ន្ធភាពស៊ាំ និង
- ជំងឺធ្លាក់ទឹកចិត្ត ជំងឺបាយប៉ូឡា ជំងឺបាក់ស្បាត ជំងឺរបួសខួរក្បាលធ្ងន់ធ្ងរ ជំងឺមិនចេះអស់ចេះហើយ(obsessive compulsive disorder) និងជំងឺវិកលចរិត ជំងឺនីមួយៗសុទ្ធតែរិតត្បិតច្រើនលើមុខងារខួរក្បាល។
ពិការភាព/ស្ថានភាពទាំងនេះអាចរឹតត្បិតច្រើនលើសកម្មភាពមុខងារសំខាន់ៗក្នុងជីវិតរបស់កុមារនៅក្នុងការសិក្សា។
