ការមានប្រវត្តិធ្លាប់មានការចុះខ្សោយ មានន័យថាជាការធ្លាប់ឆ្លងកាត់ប្រវត្តិ ឬមិនធ្លាប់ស្ថិតនៅក្នងចំណាត់ថ្នាក់មានការចុះខ្សោយផ្នែកផ្លូវចិត្តឬរាងកាយ ដែលរឹតត្បិតច្រើនលើសកម្មភាពមុខងារសំខាន់ៗក្នុងជីវិតយ៉ាងតិចចំនួនមួយ។ ការកែសម្រួលសមស្រប អាចមានភាពសមរម្យសម្រាប់អ្នកដែលធ្លាប់មានកំណត់ត្រានៃការចុះខ្សោយ នៅពេលត្រូវការចាំបាច់ ឬមានការពាក់ព័ន្ធទៅនឹងពិការភាពពីមុនមក។
ការចាត់ទុកថាមានការចុះខ្សោយ មានន័យថាជាការទទួលរងនូវការរើសអើង ដោយសារតែការចុះខ្សោយផ្នែករាងកាយ ឬផ្លូវចិត្តជាក់ស្តែងឬតាមការសន្មត មិនថាការចុះខ្សោយនោះរឹតត្បិតច្រើន ឬសន្មតថារឹតត្បិតច្រើនលើសកម្មភាពមុខងារសំខាន់ៗក្នុងជីវិតដែរឬអត់នោះទេ បើទោះបីជាអង្គភាពនោះអាចបង្ហាញនូវការការពារចំពោះវិធានការរើសអើងដែលបានចោទប្រកាន់នោះក្តី។1
- 28 C.F.R. Sec. 35.108(a)(1)(iii).[↩]
