Menu Close

(16.9) កូនរបស់ខ្ញុំ​មានពិការភាព​ក្រោមផ្នែក 504។ តើ​កាតព្វកិច្ច​អប់រំ​របស់សាលារៀនគាត់​មានអ្វីខ្លះ​? 

(16.9) កូនរបស់ខ្ញុំ​មានពិការភាព​ក្រោមផ្នែក 504។ តើ​កាតព្វកិច្ច​អប់រំ​របស់សាលារៀនគាត់​មានអ្វីខ្លះ​? 

ផ្នែក​ 504 តម្រូវ​ឲ្យ​មណ្ឌលសិក្សា​ធិការ​ដែលបាន​រ៉ាប់រងទាំងអស់ ឬ​ទីភ្នាក់​ងារ​អប់រំ​ផ្តល់​នូវ​ការអប់រំ​សាធារណៈ​សមស្រប​ឥតគិត​ថ្លៃ​ (FAPE) ដល់​សិស្ស​គ្រប់រូប​ដែលមានសិទ្ធិទទួលបាន​។​1 មណ្ឌលសិក្សាធិការ​ មានផ្តល់ជូន​នូវ​សេវាកម្មអប់រំ និង​សេវាកម្មពាក់ព័ន្ធ​ដែលបានបង្កើតឡើង​ដើម្បី​បំពេញ​​តម្រូវការ​របស់​សិស្សដែល​មាន​ពិកា​រ​ភា​ពឲ្យបានគ្រប់គ្រាន់ដូចគ្នាទៅនឹង​ការបំពេញតម្រូវការ​របស់​សិស្ស​​​ដែល​គ្មា​ន​ពិ​ការភាព​ដែរ​។​2 ការអប់រំសមស្របត្រូវបានឲ្យនិយមន័យថា៖ “ការផ្តល់ការអប់រំធម្មតា ឬ​ពិសេស​ និង​ជំនួយ​និង​សេវាកម្មពាក់ព័ន្ធ” ដែល​៖ 

  1. បានបង្កើតឡើង​ដើម្បីបំពេញ​តាម​តម្រូវការនីមួយៗ​របស់សិស្ស​ដែល​មាន​ពិការភាព​​​ឲ្យបានសមស្រប​ដូច​គ្នា​ទៅនឹងការបំពេញ​តម្រូវ​ការ​របស់​សិស្ស​ដែលគ្មានពិការភាពដែរ​ និង​ 
  2. បាន​អនុវត្ត​ស្របទៅតាម​នីតិវិធី​ផ្នែក​ 504។3

នៅក្នុងការ​ពិនិត្យតាមដាន​ថាតើ​មណ្ឌលសិក្សាធិការ​បាន​បំពេញ​តាមកាតព្វកិច្ច​អប់រំ​ FAPE របស់​ខ្លួន​ក្រោម​ផ្នែក​ 504 ដែរឬអត់នោះ ការិយាល័យសិទ្ធិ​ពលរដ្ឋ​ (Office for Civil Rights, OCR) ពិនិត្យមើល​កត្តា​ចំនួន​បី​៖ 

  1. តើមណ្ឌលសិក្សាធិការ​វាយតម្លៃ​សិស្ស​ស្រប​តាម​​លក្ខខណ្ឌតម្រូវ​ផ្នែក​ 504 ដែរឬទេ? 
  2. តើមណ្ឌលសិក្សាធិការ​កំណត់​តម្រូវការរបស់សិស្ស​ដោយផ្អែកលើ​មូលដ្ឋាន​បុគ្គលដែរឬទេ​៖ 
  3. តើមណ្ឌលសិក្សាធិការ​ផ្តល់ជំនួយ​ និងសេវាកម្ម​ចាំបាច់​ដើម្បី​បំពេញ​តាម​តម្រូវ​ការបុគ្គល​របស់សិស្សនោះ​​ដែរឬទេ​។4

មណ្ឌលសិក្សាធិការ មិនអាចគេចផុត​​ពី​ភារកិច្ចរបស់ខ្លួន​ក្នុងការ​ផ្តល់​ការអប់រំ​ FAPE ក្រោមផ្នែក​ 504 ដោយការទាមទារ​នូវ​ការកែតម្រូវ​ជា​មូលដ្ឋាន ឬ​បន្ទុកមិនសមស្របនោះទេ​។5

កុមារម្នាក់​ដែលមានសិទ្ធិទទួលបានក្រោមផ្នែក​ 504/ច្បាប់ ADA ដោយ​ផ្អែ​ក​លើមូលដ្ឋាន​មានការចុះ​ខ្សោយដែលធ្វើឲ្យមាន​លក្ខណៈ​​សម្បត្តិគ្រប់​គ្រា​ន់​​ ដែលនាំ​ឲ្យមានការរឹតត្បិតច្រើនទៅលើសកម្មភាព​​សំខាន់ៗ​ក្នុង​ជី​វិត​ កុ​មារ​នោះ​គប្បី​ទទួល​បាន​ការ​វាយតម្លៃដើម្បី​កំណត់ពីតម្រូវ​ការ​របស់​គាត់​សម្រា​ប់ជំនួយ និង​សេវាកម្ម​ដើម្បីទទួលបាន​ការអប់រំ​ FAPE។​ ទោះយ៉ាង​ណាក៏ដោយ ការមានកំណត់ត្រានៃពិការភាព​ ឬ​ការចាត់ទុក​ថា​មានពិការ​ភាព​ក្នុងខ្លួន​ពួកគេ​មិនផ្តល់សិទ្ធិ​ទៅដល់​សិ​ស្សណាម្នាក់​ដែល​បំ​ពេញ​លក្ខណៈវិនិច្ឆ័យណាមួយសម្រាប់​ការអប់រំ​ FAPE ក្រោមផ្នែក​ 504​/​ADA នោះទេ​។​  សិស្សម្នាក់ត្រូវតែ​បំពេញរាល់សមាសធាតុ​ទាំងបី​នៃ​លក្ខខណ្ឌវិនិច្ឆ័យនៃ​សិ​ទ្ធិ​​ទទួលបានក្រោមផ្នែក​ 504 សម្រាប់​ការ​ការពារ និង​សេវាកម្ម​។  

វិធីមួយដែល​មណ្ឌលសិក្សាធិការ​អាច​ផ្តល់​ការអប់រំ​ FAPE ក្រោមផ្នែក​ 504 គឺតាមរយៈការផ្តល់​នូវ​កម្មវិធី​អប់រំលក្ខណៈបុគ្គល​ (IEP) អនុលោមតាម​ច្បាប់អប់រំលក្ខណៈបុគ្គលដែលមានពិការភាព​​ (Individuals with Disabilities Education Act, IDEA)។​6 សូមមើល ជំពូក 4 សម្រាប់ ព័ត៌មាន​ស្តីពី​ដំណើរការ​កម្ម​វិធី​ IEP។ ប៉ុន្តែ​ ជាធម្មតា​ មណ្ឌលសិក្សាធិការ​​ប្រើប្រាស់​ឯកសារ​មួយ​ដែល​ស្គាល់​ជា​ទូ​ទៅស្គាល់ថាជា​ ផែនការ 504 ដើម្បី​កំណត់​ពិការភាពរបស់កុមារ​ រាយការ​ណ៍​អំ​ពី​ល​ទ្ធផល​នៃ​ការវាយតម្លៃ កំណត់​ជំនួយ និងសេវាកម្មដែល​កុមារ​ត្រូវ​ការ និង​សម្រេចចិត្តទៅលើ​កន្លែងរៀន​ដែល​គាត់​នឹងទទួល​បានការ​អប់រំ​។​ 

  1. 34 C.F.R. Sec. 104.33)(a).[]
  2. 34 C.F.R. Sec. 104.33(b).[]
  3. 34 C.F.R. Sec. 104.33(b)(2).[]
  4. Mansfield (AR) Pub. Schs., 59 IDELR 265 (OCR 2012).[]
  5. សូមមើល លិខិតជូនចំពោះសហសេវិក, 60 IDELR 167 (OCR 2013)។[]
  6. 34 C.F.R. Sec. 104.33(b)(2).[]