Menu Close

(16.14) តើ​ខ្ញុំអាច​ប្តឹង​ឧទ្ធរណ៍​បានឬទេ ប្រសិនបើកូនរបស់ខ្ញុំ​ត្រូវ​បាន​បដិសេធនូវសិទ្ធិទទួលបាន? 

(16.14) តើ​ខ្ញុំអាច​ប្តឹង​ឧទ្ធរណ៍​បានឬទេ ប្រសិនបើកូនរបស់ខ្ញុំ​ត្រូវ​បាន​បដិសេធនូវសិទ្ធិទទួលបាន? 

ប្រសិនបើកូនរបស់អ្នក​មិនរកឃើញថា​មាន​ពិការ​ភាព​ណាមួយ​សម្រាប់​គោលបំណងសម្របសម្រួល​​​ និង​/ឬ​សេវាកម្ម​​​​​ក្រោមផ្នែក​ 504 នោះទេ អ្នក​អា​ច​​​ប្តឹង​ឧទ្ធរណ៍ទៅលើការកំណត់នោះ​បាន​។​ ទីភ្នាក់ងារ​អប់រំ​ក្នុងមូលដ្ឋាន​ មានការ​ទទួលខុសត្រូវចំពោះការរៀបចំ​កិច្ច​ដំណើរការ​សវនាការ​ក្រោមផ្នែក​ 504។​​ មន្ត្រី​សវនាការ​ដែលបាន​ជ្រើសរើស​ដោយទីភ្នាក់ងារ​អប់រំមូលដ្ឋាន​ ត្រូវ​តែ​មានភាព​ឯករាជ្យ​មិនចំណុះ​ឲ្យ​ទី​ភ្នាក់​មូលដ្ឋាន​ឡើយ​។​ ឧទាហរណ៍​ មន្ត្រី​សវនាការអាច​ជា​អ្នកគ្រប់គ្រងរដ្ឋបាល​អប់រំពិសេស​ណាម្នាក់​មកពី​មណ្ឌលសិក្សាផ្សេងទៀត​ មកពី​ការិយាល័យអប់រំ​ប្រចាំ​ខោនធី ឬ​មកពី​ផ្នែក​ផែនការ​មូលដ្ឋាន​សម្រាប់ការអប់រំពិសេស​​ (ដរាបណា​គ្មាន​​ទំនាស់​ផលប្រយោជន៍​នឹង​គ្នា)​។  សូមមើលសំណួរ និងចម្លើយ #18។