Menu Close

(16.15) ប្រសិនបើសិស្ស​ម្នាក់​មានសិទ្ធិទទួលបានសេវា​កម្មក្រោមផ្នែក​ 504 តែ​មួយ​មុខ តើ​គាត់​អាច​ទទួលបាន​សេវាកម្ម​អប់រំ​ពិសេស​ដែរឬទេ​? 

(16.15) ប្រសិនបើសិស្ស​ម្នាក់​មានសិទ្ធិទទួលបានសេវា​កម្មក្រោមផ្នែក​ 504 តែ​មួយ​មុខ តើ​គាត់​អាច​ទទួលបាន​សេវាកម្ម​អប់រំ​ពិសេស​ដែរឬទេ​? 

បាទ/ចាស។​  អនុស្សរណៈ​​របស់​ការិយាល័យ OCR ដែលបានសរសេ​រ​កាលពីថ្ងៃទី​ 29 ខែ​មេសា​ ឆ្នាំ​1993 លើកឡើង​នូវ​សំណួរនេះ​៖​ កុមារ​ម្នាក់​…ដែលមានពិការភាព​ក្នុងក្របខណ្ឌ​ខ្លឹមសារ​នៃ​ផ្នែក​ 504 ប៉ុន្តែ​មិនស្ថិតក្រោម​ក្របខណ្ឌ​ច្បាប់​ IDEA តើ​កុមារ​នោះមានសិទ្ធិទទួលបាន​សេវាកម្មអប់រំពិសេស​ដែរឬទេ​? 

បាទ/ចាស​។  ប្រសិនបើកុមារម្នាក់​…ត្រូវបានរកឃើញថា​មាន​ពិការ​ភាព​ក្នុងក្របខណ្ឌ​ខ្លឹម​សារផ្នែក​ 504 គាត់​មានសិទ្ធិ​ទទួលបាន​សេវាកម្មអប់រំពិសេស​​ណាមួយ​ដែល​ក្រុមការងាររៀបចំ​កន្លែងរៀននោះ​ សម្រេច​ថា​មាន​ភាព​​ចាំ​បាច់​។1

ជាទូទៅ​ មណ្ឌលសិក្សាធិការ មិនបាន​ដឹង​អំពី​ការបកស្រាយផ្នែ​កច្បាប់​របស់​ការិយាល័យ OCR នេះ​ទេ​។​  ប្រសិនបើអ្នកជឿជាក់ថា​កូនរបស់អ្នក​ត្រូវការ​សេវាកម្មអប់រំពិសេស​​ដើម្បី​ទទួលបានការអប់រំ​​ FAPE នោះ​អ្នក​​គប្បី​ផ្តល់​ដំណឹង​ដល់ក្រុមការងារ​ធ្វើ​ផែន​ការ​ផ្នែក​ 504 អំពី​​កំណត់ហេតុខាងលើ ​នៅ​មុនពេល​កិច្ចប្រជុំ​។ 

  1. 19 IDELR 876.[]