បាទ/ចាស។ ផ្នែក 504 តម្រូវឲ្យមានការផ្តល់ជូន “ជំនួយ និងសេវាកម្មពាក់ព័ន្ធ” ដែលមានទាក់ទងទៅនឹងសិទ្ធិរបស់សិស្សក្នុងការទទួលបានការអប់រំពិសេស ឬការអប់រំចំណេះទូទៅ។ ជំនួយ និងសេវាកម្មនានាគួរត្រូវបានបង្កើតឡើងដើម្បីផ្តល់ឲ្យគាត់នូវការអប់រំសមស្របមួយ។ នេះមានន័យថាមណ្ឌលសិក្សាធិការត្រូវតែផ្តល់ជំនួយ និងសេវាកម្មទាំងឡាយដែលបំពេញតម្រូវការអប់រំលក្ខណៈបុគ្គលរបស់គាត់ឲ្យបានសមស្របដូចគ្នាទៅនឹងតម្រូវការរបស់សិស្សដែលគ្មានពិការភាពដែរ។1
ការផ្តល់ជំនួយនិងសេវាកម្ម ត្រូវតែធ្វើឡើងដោយផ្អែកលើរង្វាយតម្លៃរបស់សិស្ស ដោយក្រុមបុគ្គលិកដែលមានចំណេះដឹងអំពីកុមារ និងទិន្នន័យរង្វាយតម្លៃ និងស្របទៅតាមលក្ខខណ្ឌតម្រូវសម្រាប់មជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចបំផុត (LRE) និងការការពារសុវត្ថិភាពនីតិវិធីរបស់មណ្ឌលសិក្សាធិការ។2
វិសាលភាពនៃជំនួយ និងសេវាកម្មក្រោមផ្នែក 504 គឺមានភាពស្រដៀងខ្លាំងទៅនឹងការផ្តល់ “សេវាកម្មពាក់ព័ន្ធ” សម្រាប់កុមារដែលមានកម្មវិធី IEP ក្រោមច្បាប់ IDEA។ ប៉ុន្តែ មិនដូចច្បាប់ IDEA ទេ ផ្នែក 504 មិនមានចែងអំពីតារាងគំរូបង្ហាញពីជំនួយ និងសេវកម្មដែលកុមារម្នាក់អាចទទួលបាននោះទេ។ សេវាកម្មសុខភាព/ការថែទាំរបស់សាលារៀន ការផ្តល់ឱសថ ឧបករណ៍ជំនួយ និងរួមទាំងកម្មវិធីអត្តពលកម្មនិងកម្មវិធីក្រៅការសិក្សាផងដែរ គឺសុទ្ធតែជាឧទាហរណ៍នៃជំនួយនិងសេវាកម្មពាក់ព័ន្ធដែលបានផ្តល់ជូនក្រោមផ្នែក 504។
