Menu Close

(16.17) តើ​សាលា​រៀន​គួរធ្វើការសម្រេចចិត្ត​លើកន្លែងរៀនរបស់កូន​ខ្ញុំ​ដែ​លមានសិទ្ធិទទួល​បានសេវាកម្ម​​​​ក្រោមផ្នែក​ 504 យ៉ាង​ដូចម្តេ​ច? 

(16.17) តើ​សាលា​រៀន​គួរធ្វើការសម្រេចចិត្ត​លើកន្លែងរៀនរបស់កូន​ខ្ញុំ​ដែ​លមានសិទ្ធិទទួល​បានសេវាកម្ម​​​​ក្រោមផ្នែក​ 504 យ៉ាង​ដូចម្តេ​ច? 

ការសម្រេចចិត្ត​លើកន្លែងរៀនសម្រាប់​កុមារម្នាក់ដែលមាន​សិទ្ធិទទួល​បាន​​សេវាកម្ម​ក្រោមផ្នែក​ 504 ចាប់ផ្តើម​ឡើងតាមរយៈការវាយតម្លៃ​។1 នៅពេលណា​ការវាយតម្លៃ​ត្រូវបានធ្វើឡើង​ សាលារៀន​គប្បីត្រូវ​បកស្រាយ​ព័ត៌មានរង្វាយតម្លៃ​នោះ​ និង​ធ្វើ​សេចក្តី​សម្រេច​លើកន្លែងរៀន​នោះ​តាម​រយៈ៖ 

  1. ការប្រើប្រាស់​ព័ត៌មាន​ពីប្រភព​ផ្សេងៗ​ជាច្រើន​ រួមទាំង​តេស្តទេពកោសល្យ ​និង​លទ្ធផលសិក្សា​ អនុសាសន៍​របស់​គ្រូ ស្ថានភាព​រាងកាយ សាវតារ​​សង្គម​និង​វប្បធម៌ និង​អាកប្បកិរិ​យាសម្របខ្លួន​។ 
  2. ការបង្កើត​នីតិវិធី​ គឺដើម្បីធានា​ថា​ព័ត៌មានដែលទទួលបាន​ពីប្រភព​ទាំង​នោះ​ ត្រូវបាន​ចងក្រង​ជា​ឯកសារ​ និ​ងពិចារណា​ដោយប្រុងប្រយ័ត្ន​ 
  3. ការធានា​ថា​សេចក្តី​សម្រេច​លើកន្លែងរៀនត្រូវបាន​ធ្វើ​ឡើង​ដោយ​ក្រុម​បុគ្គលិក​ រួមទាំង​អ្នក​ដែលមានចំណេះ​ដឹង​អំពី​កុមារ ខ្លឹម​សារ​នៃ​ទិន្នន័យ​វាយតម្លៃ និង​ជម្រើសនៃកន្លែងរៀន 
  4. ការធានា​ថា​ការសម្រេចចិត្ត​លើកន្លែងរៀនត្រូវ​បាន​ធ្វើ​ឡើង​​ស្របទៅតាម​មជ្ឈដ្ឋាន​ដែល​មាន​ការរឹតបន្តឹង​តិចបំផុត​ (LRE)។2

សេចក្តីបង្គាប់​ LRE ចែងថាសាលារៀន​ត្រូវតែ​ធ្វើការ​អប់រំ ឬ​ផ្តល់​ជូន​ការ​អប់រំដល់​​សិស្ស​ដែល​មាន​ពិការ​ភាព​រួមគ្នា​ជាមួយ​និង​​​​​​សិស្ស​ដែលគ្មាន​​ពិ​កា​រភាព​ ក្នុងកម្រិតអតិបរមា​ដែល​សមស្រប​តាមតម្រូវ​ការ​របស់​សិស្ស​ដែល​មាន​ពិការ​ភាព។ ជម្រើស​ទីមួយ​របស់សាលា​ គប្បីជា​ “មជ្ឈដ្ឋាន​អប់រំធម្មតា​” លើកលែងតែ​វាមាន​ការបង្ហាញបញ្ជាក់ថា​ការ​អប់រំ​​​សិស្ស​ដែលមាន​ពិការ​ភាព​​នៅក្នុង​ម​ជ្ឈ​ដ្ឋាននេះ​ ជាមួយនឹង​ការ​ប្រើប្រាស់​ជំនួយ​ និង​សេវាកម្ម​បន្ថែម​មិ​នអាច​សម្រេចបានដោយគាប់ចិត្ត​។ ប្រសិន​បើមាន​ជ្រើសយកកន្លែងរៀន​ណាមួយក្រៅពី​មជ្ឈដ្ឋានអប់រំ​ចំ​ណេះ​ទូទៅ សាលារៀន​ត្រូវតែ​ពិចារណា​​លើ​​​មជ្ឈដ្ឋាន​​ជំនួស​ដែល​មាន​លក្ខ​ណៈ​ប្រ​ហាក់ប្រហែល​ទៅនឹង​មជ្ឈដ្ឋានផ្ទះ​របស់កុមារ​។​3 ប្រសិនបើសាលារៀនដំណើរការ​នៅក្នុងទីកន្លែង​ដាច់ដោយឡែក​សម្រាប់​សិស្ស​ដែលមានពិការភាព​ វាត្រូវតែ​ធានា​​ថា​ទីកន្លែង​ និង​សេវាកម្ម​ក្នុង​ទី​កន្លែងនោះ​ គឺ​មាន​លក្ខណៈប្រហាក់ប្រហែលទៅនឹង​ទីកន្លែង​ និង​សេវា​ក​ម្ម​​​ផ្សេងទៀត​របស់​សាលារៀន​។​4 សេចក្តីបង្គាប់​របស់​ LRE អនុវត្ត​ដោយស្មើភាព​គ្នាទៅលើ​សេវាកម្ម​ ស​កម្ម​ភាព និងកម្មវិធីក្រៅ​ការសិក្សា​ និង​កម្មវិធីសិក្សា​បន្ថែម​របស់​​សាលា​រៀន​។​5

ផ្នែក​ 504 គឺមិនមាន​ភាព​ជាក់លាក់ដូច​ច្បាប់​ IDEA នោះទេ ពាក់ព័ន្ធ​នឹង​ផ្នែក​ជាច្រើន​នៃកន្លែងរៀនរបស់​សិស្ស​​ដែល​មានពិការភាព​។ ទោះយ៉ាង​ណាក៏ដោយ​ ការិយាល័យ​ OCR បាន​រកឃើញថា​ខ្លឹមសារ​ខាង​ក្រោមនេះ​ អាច​ត្រូវបានផ្តល់ជូន​ក្រោម​ផ្នែក​ 504៖ 

  1. ភារកិច្ច​​ចំពោះ​កម្រិតប្រែប្រួល​ជាបន្តបន្ទាប់​នៃ​ជម្រើសកន្លែងរៀនផ្សេង​​ជំនួស។6
  2. កន្លែងបង្រៀននៅ​តាមផ្ទះ​ផ្អែកលើ​ការកំណត់​ជាលក្ខណៈបុគ្គល​។7
  3. កន្លែងរៀននៅក្នុង​​ថ្នាក់អប់រំចំណេះទូទៅ​ជាមួយមិត្តរួម​ថ្នាក់​សម​ស្រប​តាម​អាយុ​។8 
  1. 34 C.F.R. Sec. 104.35.[]
  2. 34 C.F.R. Sec. 104.35.[]
  3. 34 C.F.R. Sec. 104.34.(a).[]
  4. 34 C.F.R. 104.34.(c).[]
  5. 34 C.F.R. Sec. 104.34(b).[]
  6. Boston (MA) Renaissance Charter Sch., 26 IDELR 889 (OCR 1997)[]
  7. Forest Hills (MI) Pub. Schs., 62 IDELR 66(OCR 2013)[]
  8. Azusa (CA) Unified Sch. Dist., 18 IDELR 479, (OCR 1991); Edgefield County (SC) Sch. Dist., 17 IDELR 405 (OCR 1990).[]