Menu Close

(16.18) តើផ្នែក 504 បង្កើតការការពារសុវត្ថិភាពតាមនិតិវិធី​សម្រាប់​មា​តា​បិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតដែរឬទេ? 

(16.18) តើផ្នែក 504 បង្កើតការការពារសុវត្ថិភាពតាមនិតិវិធី​សម្រាប់​មា​តា​បិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតដែរឬទេ? 

បាទ/ចាស។​ ផ្នែក​ 504 តម្រូវ​ឲ្យមណ្ឌលសិក្សាធិការ​បង្កើត​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​តា​​មនីតិវិធី ​ដើម្បី​រួមបញ្ចូលនូវ​សិទ្ធិ​ដូចខាងក្រោម​សម្រាប់មាតា​បិតា​/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត៖ 

  1. សិទ្ធិ​ក្នុងការ​ជូនដំណឹង​ជាលាយលក្ខណ៍អក្សរ​អំពី​ការការពារ​សុវត្ថិភាពតាម​​នីតិវិធី​ដែលមាន​នៅក្នុង​ព័ត៌មាន​​ពី​ការកំណត់អត្តសញ្ញាណ​ ការវាយតម្លៃ ការ​បដិសេធ​ក្នុងការវាយតម្លៃ​ និងកន្លែងរៀនរបស់កុមារ។1
  2. សិទ្ធិទទួលបានព័ត៌មាន​អំពី​ការបដិសេធកន្លែងរៀន និង​ការផ្លាស់ប្ដូរ​ក​ន្លែ​ង​រៀនគួរឲ្យ​កត់សម្គាល់ណាមួយ។2
  3. សិទ្ធិ​ក្នុងការ​វាយតម្លៃ​កុមារ​ដែលសង្ស័យ​ថា​មានពិការភាព​ មុនពេល​ដា​ក់​នៅកន្លែងរៀនក្នុងដំណាក់​កាល​​ដំបូង​ និង​មុនពេល​មាន​ការផ្លាស់ប្ដូរ​កន្លែងរៀន​​គួរឲ្យកត់សម្គាល់ជាបន្តបន្ទាប់។3
  4. ឱកាស​ក្នុងការ​ពិនិត្យ​លើ​កំណត់ត្រា​ពាក់ព័ន្ធទាំងអស់​ឲ្យបានទាន់​ពេល​វេលា​​។4
  5. សិទ្ធិទទួលបានសវនាការ​ដោយ​ឥតលម្អៀង ដោយមាន​ការចូលរួម​ពី​មា​តាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និង​​ការ​ធ្វើ​ជា​តំណាង​ដោយ​ទីប្រឹក្សាផ្នែកច្បាប់​ សម្រាប់វិវាទ​ដែល​ពាក់ព័ន្ធនឹង​ការ​កំណត់អត្តសញ្ញាណ​ ការវាយតម្លៃ​ ឬ​កន្លែង​រៀន​របស់​កុមារ​។5
  6. សិទ្ធិ​ក្នុងការ​ប្តឹង​ឧទ្ធរណ៍​លើសេចក្តីសម្រេច​ស្ថាពរ​របស់​​មន្ត្រីសវនាការ​ដោយ​​ឥតលម្អៀង​ចំពោះ​យុត្តាធិការ​​នៃ​តុលាការ​មានសមត្ថកិច្ច​។6
  1. Forest Hills (OH) Local Sch. Dist., 58 IDELR 114 (OCR 2011).[]
  2. Hudson (NH) Sch. Dist., 58 IDELR 22 (OCR 2011).[]
  3. Lourdes Charter Sch., 57 IDELR 53 (OCR 2011).[]
  4. Indian Prairie Sch. Dist., 51 IDELR 255 (OCR 2008).[]
  5. Talbot County (OH) Pub. Schs., 52 IDELR 205 (OCR 2008).[]
  6. Forest Hills (Oh) Local Sch., 58 IDELR 114 (OCR 2011).[]