ផ្នែក 504 និងច្បាប់ ADA ហាមឃាត់ការបំផិតបំភ័យ ឬអាកប្បកិរិយាបំពានពាក់ព័ន្ធនឹងពិការភាពរបស់សិស្សម្នាក់ ដែលបង្កើតបានជាបរិយាកាសអរិភាពសម្រាប់សិស្សម្នាក់នោះ និងបណ្តាលឲ្យគាត់បាត់បង់ការអប់រំ សេវាកម្ម និងសកម្មភាពដែលគាត់មានសិទ្ធិទទួលបាន។ ដើម្បីមានភាពមិនត្រឹមត្រូវតាមច្បាប់ អាកប្បកិរិយាសម្លុតធ្វើបាបនេះ ត្រូវតែមានភាពធ្ងន់ធ្ងរ រយៈពេលយូរ និងខ្លាំងក្លា។ ប៉ុន្តែ ការប្រព្រឹត្តតែមួយលើក អាចបំពានទៅច្បាប់រួចទៅហើយ ប្រសិនបើវាមានភាពធ្ងន់ធ្ងរ។1
ការបៀតបៀន/ការសម្លុតធ្វើបាបអាចកើតឡើងក្នុងទម្រង់ផ្សេងៗ៖ ជាពាក្យសម្តី មិនមែនជាពាក្យសម្តី និងការគំរាមកំហែងទៅលើរូបរាងកាយ ការសម្លុតធ្វើបាប ដែលបង្កគ្រោះថ្នាក់ និងបង្កភាពអាម៉ាស់ ហើយអាចបង្ហាញឲ្យឃើញ បើទោះបីជាសិស្សនោះមិនបង្ហាញនូវផលប៉ះពាល់ជាក់ស្តែងក្តី។ ការនិយាយបង្អាប់ ការរារាំងច្រកផ្លូវចេញចូល ការចងទប់រាងកាយមិនសមស្រប និងការបដិសេធសកម្មភាពសាលាដូចជាដំណើរទស្សនកិច្ចសិក្សា និងការជួបជុំនៅសាលារៀនជាដើម ទាំងអស់នេះសុទ្ធតែ អាចជាការបំពារបំពានខុសច្បាប់ ប្រសិនបើពួកវាបំពេញតាមលក្ខណៈវិនិច្ឆ័យនេះ។2
កាលណាសាលារៀន ឬទីភ្នាក់ងារអប់រំដឹង ឬគួរដឹងអំពីការបៀតបៀន ខ្លួនត្រូវតែចាត់វិធានការភ្លាមៗ និងហ្មត់ចត់ដើម្បីកំណត់អ្វីដែលបានកើតឡើង បញ្ចប់ការបៀតបៀន លុបបំបាត់មជ្ឈដ្ឋានអរិភាព និងផលប៉ះពាល់របស់វា ហើយទប់ស្កាត់ការបៀតបៀនកុំឲ្យកើតឡើង។3
