Menu Close

(16.24) តើមណ្ឌលសិក្សាធិការ​អាច​សងសឹក​នឹង​ខ្ញុំ​ ឬ​នឹងកូនខ្ញុំដែល​ប្រើ​ប្រាស់សិទ្ធិរបស់ពួកយើង​ក្រោម​ផ្នែក 504 ដែរឬទេ​? 

(16.24) តើមណ្ឌលសិក្សាធិការ​អាច​សងសឹក​នឹង​ខ្ញុំ​ ឬ​នឹងកូនខ្ញុំដែល​ប្រើ​ប្រាស់សិទ្ធិរបស់ពួកយើង​ក្រោម​ផ្នែក 504 ដែរឬទេ​? 

ការសងសឹក​ គឺជា​សកម្មភាព​​រើសអើង ការបង្ខិតបង្ខំ​ ការបំភិតបំភ័យ ឬ​ការគំរាមកំហែង​ចំពោះ​នរណា​ម្នាក់​​សម្រាប់គោលបំណង​ដើម្បី​ធ្វើការ​ជ្រៀត​ជ្រែក​ដល់ការអនុវត្ត​សិទ្ធិ​ដែលបានការពារ​។​  ការសងសឹក​ គឺ​ជា​ការរឿងខុសច្បាប់ទាំង​​ក្រោមច្បាប់​សហព័ន្ធនិងច្បាប់​រដ្ឋ​ រាប់ទាំង​ផ្នែក​ 504 និង​ច្បាប់ ADA ផងដែរ។​ 

លើសពីនេះទៀត ច្បាប់អប់រំរដ្ឋកាលីហ្វ័រញ៉ា​ ផ្នែក​ 56046 ការពារ​ចំពោះ​បុគ្គលិក​ ឬ​អ្នក​ចុះ​កិច្ចសន្យា​របស់​មណ្ឌល​សិក្សាធិការ​ ឬ​ទីភ្នាក់ងារ​អប់រំ​ក្នុងមូលដ្ឋាន​ផ្សេងទៀត​ ដែលពួកគេ​ជាអ្នកតស៊ូមតិ​ ឬ​ជួយ​ដល់មា​តាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំ​ផ្សេងទៀត​ នៅ​​ក្នុង​ការតស៊ូមតិ​សម្រាប់សិស្ស​ដែលមានតម្រូវ​ការ​ពិសេស​ឲ្យទទួលបាន​សេវាកម្ម ឬ​ការសម្របសម្រួល​សម្រាប់សិស្ស​នោះ​​​។  ទីភ្នាក់ងារ​អប់រំ​ ត្រូវបានហាមឃាត់​មិនឲ្យ​ធ្វើការ​សងសឹង​ទៅលើ​បុគ្គលិក​ផ្តល់ជំនួយ ​សម្រាប់គោល​បំណង​នៃ​ការ​​​ជ្រៀត​ជ្រែក​ទៅលើ​វិធានការ​របស់បុគ្គលិកម្នាក់នោះ​។​​1

ករណីភាគច្រើន ការសងសឹក​ត្រូវបានសន្និដ្ឋាន​តាមរយៈ​ស្ថានភាព​ពាក់ព័ន្ធនានា​​ ដែលក្នុង​ករណីនីមួយៗ​​មាន​ការ​ចោទ​សួរ​​នូវសំណួរចំនួនបួន​៖ 

  1. តើបុគ្គលិក​នោះ​បានចូលរួម​ក្នុងសកម្មភាព​ដែលបានការពារ​ស្រប​តាម​ច្បាប់​​ដែរឬទេ​? 
  2. តើ​បុគ្គលិក​​នោះជាមុខសញ្ញា​នៃ​វិធានការ​ជំទាស់មិនសមស្រប​ដែរឬទេ​? 
  3. តើ​មាន​ទំនាក់ទំនង​រវាង​សកម្មភាព​ដែលបានការការពារ និងវិធានការ​ជំទាស់មិនសមស្រប​ដែរឬទេ​ ដើម្បី​គាំទ្រ​លើការសន្និដ្ឋានអំពីការសង​សឹក​ណាមួយ​​? 
  4. តើ​សាលារៀន​បាន​កំណត់ពី​មូលហេតុនៃ​​ការ​មិនសងសឹកស្របច្បាប់​​ណា​មួ​យ​​សម្រាប់​វិធានការ​ជំទាស់មិនសមស្រប​នោះដែរឬទេ​? 

សម្រាប់ការពន្យល់លម្អិត​បន្ថែមទៀត​អំពីការសងសឹក​នោះ​ សូម​មើល៖ https://www.disabilityrightsca.org/publications/is-the-school-retaliating-a-guide-to-your-rights។ 

  1. Cal Ed. Code Sec. 56046(a).[]