ទេ។ កុមារដែលមានពិការភាពមានសិទ្ធិទទួលបានអត្ថប្រយោជន៍ពី និងចូលរួមក្នុងកម្មវិធី សេវាកម្ម និងសកម្មភាពរបស់មណ្ឌលសិក្សាធិការដោយឈរលើមូលដ្ឋានស្មើភាពដូចគ្នានឹង មិត្តរួមថ្នាក់របស់គាត់ដែលមិនមានពិការភាពដែរ។ ជាងនេះទៅទៀត មណ្ឌលសិក្សាធិការមិនអាចទទួលយក ឬអនុវត្តគោលនយោបាយ និងការអនុវត្តដែលជ្រើសរើសកុមារដែលមានពិការភាពមិនឲ្យចូលរួមក្នុងកម្មវិធីសាលាដោយស្មើភាពគ្នានោះឡើយ។ ការបដិសេធការផ្ទេរពីមណ្ឌលសិក្សាធិការមួយទៅមណ្ឌលសិក្សាធិការមួយទៀតដោយផ្អែកលើពិការភាពនឹងបំពានលើបទប្បញ្ញត្តិនេះ។1 សូមមើលសំណួរ 16.1 ខាងលើសម្រាប់ការពន្យល់លម្អិតបន្ថែមទៀតអំពីការហាមឃាត់តាមផ្លូវច្បាប់លើការរើសអើង។ ប្រសិនបើការបំពាននេះកើតឡើងចំពោះកូនរបស់អ្នក អ្នកអាចដាក់ពាក្យបណ្តឹង OCR ប្តឹងមណ្ឌលសិក្សាធិការបាន។ សូមមើលសំណួរបន្ទាប់អំពីពេលណា និងវិធីបែបណាដែលអ្នកអាចដាក់ពាក្យបណ្តឹង OCR បាន។
- 34 C.F.R. Sec. 104.4.[↩]
