Menu Close

(16.27) តើខ្ញុំ​មានសិទ្ធិអ្វីខ្លះ​ក្រោមផ្នែក​ 504 ប្រសិនបើខ្ញុំមិនយល់ស្រប​ជា​មួយនឹង​មណ្ឌលសិក្សាធិការ​? 

(16.27) តើខ្ញុំ​មានសិទ្ធិអ្វីខ្លះ​ក្រោមផ្នែក​ 504 ប្រសិនបើខ្ញុំមិនយល់ស្រប​ជា​មួយនឹង​មណ្ឌលសិក្សាធិការ​? 

ប្រសិនបើអ្នកមិនយល់ស្រប​ជាមួយនឹង​មណ្ឌលសិក្សាធិការ​ទៅលើ​បញ្ហា​ណាមួយ​ដែលពាក់ព័ន្ធនឹង​ការកំណត់​អត្ត​សញ្ញាណ ការវាយតម្លៃ និង​ការ​ផ្តល់ការអប់រំ​ FAPE ឬកន្លែងរៀនទេ នោះអ្នក​អាច​ស្នើសុំ​សវនាការ​​ផ្នែក​ 504 បាន​។ បទបញ្ញត្តិ​តម្រូវឲ្យសវនការ​នេះមិនលម្អៀង និងតម្រូវឲ្យមា​តាបិ​តា/​អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត មាន​ឱកាសចូលរួម និង​តំ​ណា​ង​ដោយ​ទីប្រឹក្សាផ្នែក​ច្បាប់​។ [34 C.F.R. 104.36.] មណ្ឌលសិក្សាធិការនីមួយៗ​ ត្រូវបង្កើត​នីតិវិធី​​សវនាការក្រោមផ្នែក 504 ដោយខ្លួនឯង​។​ មណ្ឌលសិក្សាធិការ​ ជ្រើសរើស​មន្ត្រី​សវនាការ​ម្នាក់​ដើម្បី​ធ្វើការស​ម្រេច​ចិ​ត្ត​ទៅ​លើការមិនយល់ស្របនោះ​។ ការិយាល័យ OCR បាន​លើកឡើងថា​បុគ្គលិក​ និង​សមាជិកក្រុមប្រឹក្សា​ភិបាលនៃ​មណ្ឌលសិក្សាធិការ​ អាច​នឹង​​​មិនដើរតួនាទីជា​មន្ត្រីសវនាការ​ទេ​។ ប្រសិនបើ​មណ្ឌលសិក្សាធិការផ្សេងទៀត​ចូលរួម​ចំណែក​ក្នុង​​កិច្ចសន្យា​ជា​មួយនឹង​មណ្ឌលសិក្សាធិការ​ដើម្បី​ផ្តល់​​សេវាកម្មដល់សិស្ស​ដែលមាន​ពិការ​ភាព​ នោះ​បុគ្គលិករបស់ខ្លួន​ក៏ត្រូវបានហាមឃាត់មិនឲ្យ​ដើរតួនាទីជា​មន្ត្រី​សវនាការ​ដែរ​​។​ [លិខិតទៅកាន់ជនអនាមិក,18 IDELR 230 (OCR 1991)។] 

ប៉ុន្តែ ប្រសិនបើអ្នកជឿថា​កូនរបស់អ្នក​មិនទទួលបាន​សិទ្ធិ​របស់​ខ្លួន​ក្រោ​ម​ផ្នែក​ 504 ទេ​ (ឧ. មណ្ឌលសិក្សាធិការ​មិនបានអនុវត្តតាម​លក្ខខណ្ឌ​ត​ម្រូវ​ និង​នីតិវិធីក្រោមផ្នែក​ 504 នោះទេ​) នោះអ្នកអាច​ដាក់ពាក្យបណ្តឹង​ទៅកាន់ការិយាល័យ​ OCR បាន​។​  ការិយាល័យ OCR គ្រប់គ្រង និង​ពង្រឹងការអនុវត្ត​​ច្បាប់ទៅលើ​ការការ​ពារ​ក្រោមផ្នែក​ 504 នៅក្នុងការអប់រំ​។  អ្នកមានរយៈពេល 180 ថ្ងៃគិតចាប់ពី​ថ្ងៃ​នៃ​ការ​រំលោភបំពាន​​ដែល​បាន​ចោទប្រកាន់​នោះមក ដើម្បី​ដាក់​ពាក្យ​បណ្តឹង​របស់អ្នក​ទៅកាន់​ការិយា​ល័យ OCR។​

បើ​អ្នក​ចង់ដាក់​ពាក្យបណ្តឹង​ទៅ OCR អ្នកអាច​ចូលប្រើ​ទម្រង់​បែប​បទ​អនឡាញតាម https://ocrcas.ed.gov/office-for-civil-rights-discrimination-complaint-form ឬអ្នកអាច​សរសេរលិខិត ឬហៅទូរសព្ទទៅ OCR តាម​អា​ស​យដ្ឋានមួយខាងក្រោម ហើយស្នើសុំសេចក្ដីចម្លង​នៃ​ទម្រង់​បែបបទ​ពាក្យបណ្ដឹង​ និងសន្លឹកណែនាំ​ក្នុងការបំពេញ​ពាក្យបណ្ដឹង៖ 

ទីស្នាក់ការជាតិ OCR មានទីតាំងនៅ៖

ក្រសួងអប់រំសហរដ្ឋអាមេរិក
ការិយាល័យសិទ្ធិ​ស៊ីវិល
Lyndon Baines Johnson Department of Education Bldg
400 Maryland Avenue, SW
Washington, DC 20202-1100

ទូរសព្ទ៖ 800-421-3481
ទូរសារ៖ 202-453-6012; TDD: 800-877-8339
អ៊ីមែល៖ 
OCR@ed.gov

គិតត្រឹមខែសីហា ឆ្នាំ 2025 ការិយាល័យ OCR សម្រាប់រដ្ឋកាលីហ្វ័រញ៉ា មានទីតាំងនៅ៖

ការិយាល័យទីក្រុងស៊ីថល
ការិយាល័យ​សិទ្ធិ​ស៊ីវិល
ក្រសួងអប់រំសហរដ្ឋអាមេរិក
915 Second Avenue Room 3310
Seattle, WA 98174-1099

ទូរសព្ទ៖ 206-607-1600
ទូរសារ៖ 206-607-1601; TDD: 800-877-8339
អ៊ីមែល៖ OCR.Seattle@ed.gov

គិតត្រឹមខែសីហា ឆ្នាំ 2025 ការិយាល័យ OCR របស់រដ្ឋកាលីហ្វ័រញ៉ានៅ​សាន់​ហ្វ្រាន់ស៊ីស្កូបច្ចុប្បន្នត្រូវបានបិទ៖

ការិយាល័យ​សិទ្ធិស៊ីវិល 
ការិយាល័យសាន់​ហ្វ្រាន់ស៊ីស្កូ 
ក្រសួងអប់រំសហរដ្ឋអាមេរិក 
50 United Nations Plaza  
San Francisco, CA 94102 
ទូរសព្ទ៖ (415) 486-5555 
ទូរសារ៖ (415) 486-5570 
អ៊ីមែល៖ OCR.SanFrancisco@ed.gov 

សូមមើល ជំពូក 6 ព័ត៌មាន​ស្តីពីនីតិវិធី​ត្រឹម​ត្រូវ​តា​ម​ផ្លូ​វ​ច្បាប់​​​/នីតិវិធីនៃអនុលោមភាព។