បាទ/ចាស។ តាមច្បាប់រដ្ឋកាលីហ្វ័រញ៉ា សិស្សដែលបានចុះឈ្មោះចូលរៀននៅក្នុងសាលារៀនសាធារណៈដោយមានពិការភាពបណ្តោះអាសន្ន — ដែលវាមិនអាច ឬមិនគួរឲ្យគាត់ចូលរៀននៅក្នុងថ្នាក់អប់រំចំណេះទូទៅ ឬកម្មវិធីអប់រំជំនួស — អាចទទួលបានការបង្រៀនជាលក្ខណៈបុគ្គល បើទោះបីជាពួកគេមិនមានសិទ្ធិទទួលបាននៅក្រោមច្បាប់អប់រំពិសេស ឬច្បាប់ផ្នែក 504 ក៏ដោយ។ ក្រោមច្បាប់រដ្ឋកាលីហ្វ័រញ៉ាពាក្យ “ពិការភាពបណ្តោះអាសន្ន” មានន័យថាជាពិការភាពផ្នែករាងកាយ ផ្លូវចិត្ត និងអារម្មណ៍ ដែលកើតមាននៅពេលដែលសិស្សត្រូវបានចុះឈ្មោះចូលរៀននៅក្នុងថ្នាក់រៀនអប់រំចំណេះទូទៅពេលថ្ងៃ ឬកម្មវិធីអប់រំជំនួសណាមួយ ហើយបន្ទាប់ពីនោះមក គាត់អាចរំពឹងទុកថានឹងត្រលប់ចូលរៀននៅសាលាតាមធម្មតាវិញ។ “ការបង្រៀនលក្ខណៈបុគ្គល” មានន័យថាជាការបង្រៀនដែលផ្តល់ជូនដល់សិស្សនៅតាមផ្ទះ នៅក្នុងមន្ទីរពេទ្យ ឬវេជ្ជស្ថានស្នាក់នៅព្យាបាលជាច្រើនទៀត។ ពិការភាពបណ្តោះអាសន្ន មិនត្រូវរួមបញ្ចូលនូវពិការភាពណាមួយដែលកូនសិស្សត្រូវបានកំណត់អត្តសញ្ញាណថាជាបុគ្គលដែលមានពិការភាពពិសេសឡើយ។1
- ច្បាប់អប់រំរដ្ឋកាលីហ្វ័រញ៉ា ផ្នែក (Cal. Ed. Code Sec.) 48206.3.[↩]
