Menu Close

(14.1) កូនរបស់ខ្ញុំ​មានជំងឺ​ ឬអាការ​ជំងឺ​ធ្ងន់ធ្ងរ​ ឬ​កំពុង​ជាសះស្បើយ​ពី​គ្រោះថ្នាក់ ឬ​ការ​វះកាត់​ណាមួយ ដែល​នឹង​មិនអនុញ្ញាតឲ្យគាត់​ចូលរៀន​នៅសាលា​ក្នុងរយៈពេលមួយ​ដ៏ខ្លី​។​ តើ​គាត់អាច​ទទួលបាន​សេវាកម្មពិសេសណាមួយ​ដើម្បី​ជួយឲ្យ​គាត់​បន្ត​សិ្ថ​តនៅក្នុង​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការអប់រំ​របស់​គាត់ដែរឬទេ​? 

បាទ/ចាស។  តាមច្បាប់រដ្ឋកាលីហ្វ័រញ៉ា សិស្សដែលបានចុះ​ឈ្មោះ​ចូលរៀន​នៅក្នុង​សា​លា​រៀ​នសាធារណៈ​ដោយមានពិការភាព​បណ្តោះអាសន្ន​ — ដែល​​វា​មិនអាច​ ឬ​មិនគួរឲ្យគាត់​​ចូលរៀននៅក្នុង​ថ្នាក់អប់រំចំណេះទូទៅ​ ឬ​កម្ម​វិធី​អប់រំ​ជំនួ​ស​​​​ — ​អាច​ទទួលបានការ​បង្រៀនជា​លក្ខណៈ​បុគ្គល​ បើទោះបីជា​ពួកគេ​មិនមានសិទ្ធិ​ទទួលបាន​នៅក្រោម​ច្បាប់​​អប់រំពិសេស ឬ​ច្បាប់​ផ្នែក​ 504 ក៏ដោយ​។  ក្រោមច្បាប់​រដ្ឋ​កាលីហ្វ័រញ៉ា​ពាក្យ “ពិការភាព​បណ្តោះអាសន្ន​” មាន​ន័យថា​ជា​ពិការភាពផ្នែករាងកាយ ផ្លូវចិត្ត​ និងអារម្មណ៍​ ដែល​កើត​មាន​​​នៅ​ពេល​ដែល​សិស្ស​ត្រូវបាន​ចុះ​ឈ្មោះចូលរៀននៅក្នុង​ថ្នាក់រៀនអប់រំចំណេះទូទៅ​ពេល​​ថ្ងៃ​ ឬ​កម្មវិធីអប់រំជំនួស​ណាមួយ​ ហើយ​បន្ទាប់ពីនោះមក​ គាត់​អាច​រំពឹងទុក​ថា​នឹងត្រលប់ចូលរៀន​នៅ​សាលា​​​តាមធម្មតា​វិញ​។​  “ការបង្រៀនលក្ខណៈ​បុគ្គល​” មានន័យថា​ជាការបង្រៀន​ដែលផ្តល់ជូន​ដល់​សិស្ស​នៅតាមផ្ទះ​ នៅក្នុងមន្ទីរពេទ្យ ឬ​វេជ្ជស្ថាន​ស្នាក់នៅព្យាបាល​ជា​ច្រើន​ទៀត​។  ពិការភាព​បណ្តោះអាសន្ន​ មិនត្រូវ​រួមបញ្ចូល​នូវ​ពិការភាព​ណាមួយដែល​កូ​ន​សិស្ស​ត្រូវបានកំណត់អត្តសញ្ញា​ណថា​ជាបុគ្គល​ដែល​មាន​ពិការភាព​ពិសេ​ស​ឡើយ។​1

  1. ច្បាប់អប់រំរដ្ឋកាលីហ្វ័រញ៉ា ផ្នែក (Cal. Ed. Code Sec.) 48206.3.[]