Menu Close

(14.16) កូនរបស់ខ្ញុំ​ចាំបាច់ត្រូវប្រើប្រាស់ឱសថ​របស់គាត់ពេល​នៅសាលា។ តើជំនួយអ្វីខ្លះដែលសាលា​រៀនត្រូវតែ​ផ្តល់​ជូន ដើម្បី​ឲ្យប្រាកដថា​ប្រការនេះ​ប្រព្រឹត្ត​ទៅបាន​? 

(14.16) កូនរបស់ខ្ញុំ​ចាំបាច់ត្រូវប្រើប្រាស់ឱសថ​របស់គាត់ពេល​នៅសាលា។ តើជំនួយអ្វីខ្លះដែលសាលា​រៀនត្រូវតែ​ផ្តល់​ជូន ដើម្បី​ឲ្យប្រាកដថា​ប្រការនេះ​ប្រព្រឹត្ត​ទៅបាន​? 

ឱសថត្រូវ​តែ​ផ្តល់ជូន​ដល់សិស្ស​​នៅក្នុងការអប់រំពិសេស​ ឬ​ដែលមានផែនការ​ផ្នែក 504 ដោយបុគ្គលិក​សាលា​ ប្រសិនបើ​ផែនការសម្រាប់បុគ្គល​តម្រូវ​ឲ្យមាន​។​1 ការិយាល័យ​សេវា​ពលរដ្ឋ​ (Office for Civil Rights, OCR) បានរកឃើញថា​ការបដិសេធរបស់មណ្ឌលសិក្សាធិការ​ក្នុងការ​ផ្តល់​ឱសថសម្រាប់សិស្ស​សម្រាប់ជាផ្នែកមួយនៃ​ផែនការ​ 504 គឺ​ជាការរើស​អើងក្រោមផ្នែក​ 504។​2 ហេតុផលដូចគ្នានេះ​ គប្បីត្រូវអនុវត្ត​ចំពោះសិស្ស​ដែលមាន​កម្មវិធី IEP ផងដែរ​។​ 

ប៉ុន្តែ សេវាកម្មទាំងនេះមិនត្រឹមតែ​មាន​ផ្តល់ជូន​ដល់សិស្ស​ដែលមាន​ពិការ​ភាព​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​មានផ្តល់ជូនដល់សិស្ស​នៅក្នុងផ្នែកអប់រំ​ទូទៅផងដែរ​។​  ច្បាប់រដ្ឋ​ចែងថា​មណ្ឌលសិក្សាធិការអាច​នឹងប្រើប្រាស់​គិលា​នុ​ប្បដ្ឋាករបស់សាលា​ ឬ​បុគ្គលិកផ្សេងទៀត​ដើម្បីជួយ​សិស្ស​ក្នុងការ​ប្រើ​ប្រាស់​ឱសថរបស់ពួកគេ​ (1) ប្រសិនបើ​អ្នកផ្តល់សេវា​ថែទាំ​សុខភាព​ដែល​ទទួល​បានការ​អនុញ្ញាត​របស់សិស្ស​បញ្ជាក់អំពី​វិធីសាស្ត្រ បរិមាណ និង​ពេលវេលា​នៃ​ការផ្តល់ឱសថ​នោះ (និង​ព័ត៌មាន​ពាក់ព័ន្ធផ្សេងទៀត​ដែល​សាលារៀន​បាន​តម្រូវ​ឲ្យមាន​) និង (2) ប្រសិនបើមាតាបិតា/អាណាព្យា​បា​ល/អ្នកមាន​សិទ្ធិអប់រំផ្សេងទៀតផ្តល់​សំណើជាលាយលក្ខណ៍​អក្សរ​​សុំ​​ជំនួយ​នេះ​។  អ្នកផ្តល់សេវា​ថែទាំសុខភាព​ដែលទទួល​បានអនុញ្ញាត គឺជាបុគ្គលដែល​ទទួលអាជ្ញាបណ្ណ​នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា​ក្នុងការ​ចេញ​វេជ្ជបញ្ជា​ឱសថ​។​​3

​ឱសថ​ អាច​រួមបញ្ចូលនូវ​ឱសថមានវេជ្ជបញ្ជា និង​ឱសថគ្មានវេជ្ជបញ្ជា​ អាហារ​បំប៉ន និង​ឱសថបុរាណ​។​ 4 បទប្បញ្ញត្តិ​ទាំងនេះ មិន​ហាមឃាត់​ឱសថ​ជាក់លាក់ណាមួយ​មិនឲ្យផ្តល់ជូន​នៅសាលា​រៀននោះទេ ដូចជា​ឱសថ​ Diastat សម្រាប់​គ្រប់គ្រងជំងឺ​ឆ្គួត​ជ្រូកជាដើម​។​  ប្រសិនបើ​សិស្ស​ម្នាក់ស្វែងរក​ជំនួយពីបុគ្គលិក​ក្នុងការ​ប្រើប្រាស់ឱសថ​គ្មានវេជ្ជបញ្ជា​ នោះ​អាច​មានន័យថា​នឹង​មានការតម្រូវ​ឲ្យមានការអនុញ្ញាត​របស់​គ្រូពេទ្យ​។​​ 

ជាផ្នែកមួយ​នៃ​សំណើ​ជាលាយលក្ខណ៍អក្សរបស់អ្នកសុំជំនួយ​ពី​បុគ្គលិក​នៅ​ក្នុង​ការ​ផ្តល់​ឱសថ​ មណ្ឌលសិក្សាធិការ​អាចតម្រូវ​ឲ្យ​អ្នក​ផ្តល់​ការអនុញ្ញាត​ដ​ល់​​មណ្ឌលសិក្សាធិការ​ដើម្បី​ប្រាស្រ័យទាក់ទង​ដោយផ្ទាល់​ជាមួយ​អ្នក​ផ្តល់​សេវា​​ថែទាំសុខភាពរបស់កូនអ្នកពាក់ព័ន្ធ​នឹង​ការអនុញ្ញាតជាលាយ​លក្ខ​ណ៍​អក្សរ​របស់អ្នកផ្តលសេវា​នោះ​។​5 ប្រសិនបើអ្នក​មានការបារម្ភថា​បុគ្គលិក​សាលា​អាច​នឹង​ព្យាយាម​ពិភាក្សា​អ្វីៗ​​ផ្សេងទៀត​ក្រៅពី​សេចក្តី​លម្អិត​​នៃ​ការ​ផ្តល់ឱសថ​របស់កូនអ្នក​ជា​មួ​យ​នឹងវេជ្ជបណ្ឌិ​ត​នោះ សូមប្រាកដថា​ការអនុញ្ញាតណាមួយ​ត្រូវមាន​ការ​កំណត់​​ជាក់លាក់​ត្រឹម​បញ្ហា​ដែលពាក់ព័ន្ធនឹង​ការផ្តល់ឱសថតែប៉ុណ្ណោះ​។​​  ប្រសិនបើ​មណ្ឌលសិក្សាធិការ​ផ្តល់​ទម្រង់បែបបទ​យល់ព្រម​ទូលំទូលាយ​ អ្ន​កគប្បីបន្ថែម​ប្រយោគ​មួយ ឬ​ពីរ​នៅខាង​លើហត្ថលេខា​របស់អ្នក ដោយ​កំណត់​នូវ​ការអនុញ្ញាត​របស់មណ្ឌលសិក្សា​​ត្រឹមបញ្ហា​ដែលពាក់ព័ន្ធ​នឹង​​ការ​ផ្តល់​ឱសថតែប៉ុណ្ណោះ​។​  អ្នកក៏គប្បី​ផ្តល់សេចក្តីចម្លងមួយច្បាប់នៃ​ការអនុញ្ញាតទៅដល់គ្រូពេទ្យ​ និង​បញ្ជាក់ថា​វាត្រូវបានកំណត់​ត្រឹមសេចក្តី​លម្អិត​នៃ​ការផ្តល់​ឱសថប៉ុណ្ណោះ​។​ 

  1. 5 C.C.R. Sec. 610(d).[]
  2. មណ្ឌលសិក្សាធិការរួបរួម San Juan, 20 IDELR 549 (W.D. Cal. 1993)។[]
  3. 5 C.C.R. Secs. 600 & 601(a); Cal. Ed. Code Sec. 49423.[]
  4. 5 C.C.R. Sec. 601(b).[]
  5. 5 C.C.R. Sec. 603(a)(2).[]