សិស្សដែលមានផែនការផ្នែក 504 អាចទទួលបានសេវាកម្មថែទាំសុខភាពដូចជាការបឺត ឬការដាក់បំពង់សុង។ មណ្ឌលសិក្សាធិការអាចទាញហេតុផលថាការផ្តល់សេវាកម្មថែទាំនេះ គឺហួសពី “លទ្ធភាពអាចធ្វើបាន” ពាក់ព័ន្ធនឹងភារៈកិច្ចរបស់ខ្លួនក្នុងការផ្តល់ជូន “ការសម្របសម្រួលសមហេតុផល”។ ការិយាល័យ OCR បានបដិសេធការផ្តល់នូវស្តង់ដារ “សម្របសម្រួលសមហេតុផល” នៅពេលធ្វើការវិភាគថាតើមណ្ឌលសិក្សាធិការបានផ្តល់ការអប់រំ FAPE ក្រោមផ្នែក 504 ដែរឬអត់។1 ការវិភាគដូចគ្នានេះគួរតែអនុវត្តចំពោះសិស្សដែលត្រូវការសេវាកម្មថែទាំសុខភាពដើម្បីចូលរៀន — និងចូលរួមនៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចបំផុត — នៅក្រោមផែនការផ្នែក 504។
- លិខិតទៅកាន់ Zirkel, 20 IDELR 134 (1993); មណ្ឌលសិក្សាធិការរួបរួម Bonita (CA), 39 IDELR 8 (W.D. Cal. 2003)។[↩]
