ទេ។ នៅក្រោមផ្នែក 504 និងច្បាប់ស្តីពីពិការភាពរបស់ជនជាតិអាមេរិក (ADA) មហាវិទ្យាល័យ និងសាកលវិទ្យាល័យមិនអាចរើសអើងដោយផ្អែកលើពិការភាពដោយបដិសេធការទទួលយកបុគ្គលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នោះទេ។1
វាមានប្រយោជន៍ក្នុងការមានកម្មវិធី IEP ឬផ្នែក 504 ដើម្បីបង្ហាញពីសិទ្ធិរបស់កូនអ្នកនៅក្រោម ផ្នែក 504 នៅកម្រិតក្រោយមធ្យមសិក្សា និងដើម្បីកំណត់សេវាកម្ម និងការសម្របសម្រួលដែល គាត់អាចនឹងត្រូវការ។ សូមប្រាកដថា កូនរបស់អ្នកត្រូវរៀនមេរៀនចាំបាច់នៅក្នុងមុខវិជ្ជាដែលត្រូវការ និងវគ្គសិក្សា ត្រៀមចូលមហាវិទ្យាល័យ តាមដែលសមស្រប ដើម្បីទទួលបានសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ។ កូនរបស់អ្នកក៏ត្រូវប្រឡងជាប់តេស្តសមត្ថភាពដែលត្រូវការ ឬប្រឡងចេញដោយជោគជ័យផងដែរ។ សូមមើល ជំពូក 11 ព័ត៌មានស្តីពីការវាយតម្លៃទូទាំងមណ្ឌលសិក្សាធិការ/លក្ខខណ្ឌតម្រូវក្នុងការបញ្ចប់ការសិក្សា។ សូមប្រាកដថា ការកំណត់អត្តសញ្ញាណ កម្មវិធី និងសេវាកម្មអប់រំពិសេសរបស់កូនអ្នក មិនបណ្តាលឲ្យគាត់ដើរលើ “ផ្លូវ” ដែលនាំទៅដល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ជាជាងសញ្ញាបត្រ។
ចាប់ផ្តើមនៅអាយុ 16 ឆ្នាំ ឬមុននេះ កម្មវិធី IEP របស់កូនអ្នកត្រូវតែរួមបញ្ចូលគោលដៅក្រោយមធ្យមសិក្សាដែលសមស្រប និងអាចវាស់ស្ទង់បាន ដោយផ្អែកលើការវាយតម្លៃការផ្ទេរការសិក្សាដែល សមស្របតាមវ័យដែលទាក់ទងនឹងការបណ្តុះបណ្តាល ការអប់រំ ការងារ និងជំនាញរស់នៅឯករាជ្យក្នុងករណីសមស្រប។ កម្មវិធី IEP ក៏ត្រូវមានផងដែរនូវរបាយការណ៍នៃសេវាកម្មផ្ទេរការសិក្សាដែលចាំបាច់ដែលផ្តោតទៅលើវគ្គសិក្សារបស់កូនអ្នក (ដូចជាការចូលរួមនៅក្នុងវគ្គសិក្សាសម្រាប់ត្រៀមសិក្សានៅមហាវិទ្យាល័យ ឬកម្មវិធីអប់រំវិជ្ជាជីវៈ)។2 ប្រសិនបើគោលដៅអប់រំក្រោយមធ្យមសិក្សារបស់កូនអ្នកគឺការចូលរៀននៅមហាវិទ្យាល័យ ឬសាកលវិទ្យាល័យនោះ កម្មវិធី IEP គួរតែបញ្ជាក់ពីលក្ខខណ្ឌតម្រូវចាំបាច់ក្នុងការទទួលបានសញ្ញាបត្រ និងសេវាកម្មផ្ទេរការសិក្សាដែលត្រូវការដើម្បីជួយពួកគេក្នុងការសម្រេចគោលដៅនោះ។ សូមមើល ជំពូក 10 ព័ត៌មានបន្ថែមស្តីពីសេវាផ្ទេរការសិក្សា រួមទាំងការអប់រំវិជ្ជាជីវៈផងដែរ។
