ការបង្រៀននៅផ្ទះ (ជួនកាលហៅថា “ការបង្រៀនតាមផ្ទះ/មន្ទីរពេទ្យ”) គឺជាជម្រើសនៃកម្មវិធីអប់រំដែលមានផ្តល់ជូនដល់សិស្សដែលមានពិការភាព ដែលពួកគេមិនអាចទទួលបានការអប់រំនៅក្នុងមជ្ឈដ្ឋានសាលារៀនសាធារណៈបាន។ ជាធម្មតាសិស្សនៅក្នុងកន្លែងរៀននេះមានតម្រូវការសុខភាពធ្ងន់ធ្ងរ ឬបញ្ហាប្រឈមផ្នែក អាកប្បកិរិយាធ្ងន់ធ្ងរ ហើយបានព្យាយាមចូលរៀនក្នុងថ្នាក់អាកប្បកិរិយា បរិបទសាលាសាធារណៈ សាលាមិនមែនសាធារណៈ ឬមណ្ឌលសុខភាពផ្លូវចិត្ត។
កម្មវិធីបង្រៀននៅផ្ទះណាមួយត្រូវតែត្រូវបានរៀបចំឡើងជាលក្ខណៈបុគ្គលដើម្បីធានាថាការរីកចម្រើនឆ្ពោះទៅរកគោលដៅ និងគោលបំណងនៅតែប្រព្រឹត្តទៅ ទោះបីជាកម្មវិធីនេះត្រូវបានផ្តល់ជូននៅផ្ទះរបស់សិស្សក៏ដោយ។ ច្បាប់ក៏តម្រូវឲ្យសិស្សទទួលបាន — និងមានការរីកចម្រើនក្នុង — កម្មវិធីសិក្សាអប់រំចំណេះទូទៅផងដែរ។1 នីតិវិធីដូចគ្នាទាំងអស់ត្រូវតែអនុវត្តដោយក្រុមការងារកម្មវិធី IEP ក្នុងការបង្កើតកម្មវិធី IEP សម្រាប់សិស្សដែលទទួលការបង្រៀននៅផ្ទះដូចដែលត្រូវបានអនុវត្តចំពោះសិស្សដែលទទួលការអប់រំពិសេសផ្សេងទៀតដែរ។2
សម្រាប់សិស្សដែលមានកម្មវិធី IEP សេវាកម្មត្រូវបានកំណត់ដោយក្រុមការងារកម្មវិធី IEP រួមទាំងប្រភេទ រយៈពេល និងចំនួននៃសេវាកម្មបង្រៀន។ នេះខុសពីការបង្រៀនតាមផ្ទះ ឬតាមមន្ទីរពេទ្យ ដែលសិស្សដែលមានពិការភាពបណ្ដោះអាសន្ន (ដែលមិនមែនជាផ្នែក 504 ឬសិស្សអប់រំពិសេស) អាចទទួលបាន ដែលអាចអនុញ្ញាតឲ្យមួយម៉ោងក្នុងមួយថ្ងៃ។ សូមមើលសំណួរទី 1 ខាងលើ។
សម្រាប់សិស្សផ្នែកអប់រំពិសេស ការកំណត់តាមចិត្តនៃមួយម៉ោងក្នុងមួយថ្ងៃនៃការបង្រៀនតាមផ្ទះ ដោយគ្មានការវាយតម្លៃជាលក្ខណៈបុគ្គល និងការកំណត់ថាដែនកំណត់បែប នេះនឹងនាំមកនូវអត្ថប្រយោជន៍ផ្នែកអប់រំគឺមិនមែនបង្កើតឡើងដើម្បីបំពេញតម្រូវការពិសេសរបស់សិស្សនោះទេ។ អត្ថប្រយោជន៍នៃការអប់រំមានន័យថា ការរីកចម្រើនឆ្ពោះទៅរកគោលដៅ និងគោលបំណងចម្បងរបស់កម្មវិធី IEP។3 ប្រសិនបើមណ្ឌលសិក្សាធិការទទូចលើការកំណត់មួយម៉ោងក្នុងមួយថ្ងៃ ហើយអ្នកមិនយល់ស្របទេ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតអាចដាក់ពាក្យបណ្តឹងពីបទអនុលោមភាព ឬដាក់ពាក្យសុំនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់បាន។ សូមមើល ជំពូក 6 ព័ត៌មានស្តីពីនិតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់/នីតិវិធីនៃអនុលោមភាព។
