Menu Close

(14.23) តើមណ្ឌលសិក្សាធិការត្រូវប្រាប់អ្វីខ្លះដល់អ្នក នៅពេលមណ្ឌល​សិ​ក្សា​ធិការសុំការយល់ព្រមក្នុងការប្រើប្រាស់អត្ថប្រយោជន៍កម្មវិធី Medi-Cal របស់កូនអ្នក ឬការធានារ៉ាប់រងសុខភាពឯកជនដើម្បីបង់ថ្លៃ​សេវាកម្មទាក់ទងនឹងការអប់រំពិសេស? 

ការយល់ព្រមពីឪពុកម្ដាយ មានសុពលភាពលុះត្រាតែអ្នកត្រូវបានជូន​ដំ​ណឹង​ពេញលេញអំពីព័ត៌មានទាំងអស់ដែលទាក់ទងនឹងសកម្ម​ភាព​ដែ​ល​ការយល់ព្រមកំពុងត្រូវបានស្នើសុំ ហើយជាភាសាកំណើតរបស់អ្នក ឬរបៀ​ប​ប្រាស្រ័យទាក់ទងផ្សេងទៀត។  អ្នកត្រូវតែ “យល់ និងយល់ព្រម” ជាលាយលក្ខណ៍អក្សរ។  អ្នកគួរតែយល់ថា ការផ្តល់ការយល់ព្រមគឺជាការស្ម័គ្រចិត្ត ហើយអាច​ដក​ហូតនៅពេលណាក៏បាន។1 សម្រាប់កុមារដែលមានទាំងការធានារ៉ាប់រងកម្មវិធី Medi-Cal និងឯកជន មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិ​អប់រំ​ផ្សេ​ងទៀតត្រូវតែគេប្រាប់ថាការប្រើប្រាស់កម្មវិធី Medi-Cal រប​ស់​កុមារអាចបណ្តាលឱ្យកម្មវិធី Medi-Cal ចាប់ផ្តើម​ការទារប្រាក់​ពីភាគីទីបី​សម្រាប់ក្រុមហ៊ុនធានារ៉ាប់រងឯកជនរបស់កុមារ។ នេះអាចធ្វើឲ្យអស់ដែនកំណត់អតិបរមាពេញមួយជីវិតនៃការធានារ៉ាប់រងឯកជន ឬដែនកំណត់អតិបរមាពេញមួយជីវិតនៃការធានារ៉ាប់រង​ស​ម្រា​ប់​សេវាកម្ម ឬការព្យាបាលជាក់លាក់ណាមួយ។

  1. 34 C.F.R. Secs. 300.154(d)(2)(iv)(A), (e), & 300.9.[]