ក្រុមការងារកម្មវិធី IEP ឬផ្នែក 504 មានសិទ្ធិអំណាចដើម្បីណែនាំសេវាកម្មលើសពីកម្រិតប្រាំម៉ោងក្នុងមួយសប្តាហ៍សម្រាប់សិស្សផ្នែកអប់រំចំណេះទូទៅ។ ប្រសិនបើកូនរបស់អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការអប់រំពិសេស ឬផ្នែក 504 ក្រុមការងារកម្មវិធី IEP ឬផ្នែក 504 ដែលរួមមាន មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតនឹងសម្រេចចំនួនម៉ោងបង្រៀន និងសេវាកម្មអប់រំផ្សេងទៀតដែលចាំបាច់ដើម្បីបំពេញតម្រូវការផ្ទាល់ខ្លួនរបស់កូនអ្នក។ គេមិនអាចសន្មតដោយស្វ័យប្រវត្តិថាការបង្រៀនរយៈពេលប្រាំម៉ោងនឹងបំពេញតម្រូវការពិសេសរបស់កូនពួកគេ ឬគ្រប់គ្រាន់ដើម្បីរួមបញ្ចូលរាល់សេវាកម្មបង្រៀន និងសេវាកម្មពាក់ព័ន្ធដែលចាំបាច់សម្រាប់ការអប់រំសមស្របមួយបានទេ។ ការណែនាំអំពីសេវាកម្មសម្រាប់សិស្សដែលមានសិទ្ធិទទួលបានការអប់រំពិសេស ឬសិស្សដែលមានសិទ្ធិផ្នែក 504 ត្រូវតែផ្អែកលើតម្រូវការអប់រំពិសេសរបស់ពួកគេ។
ប្រសិនបើកូនរបស់អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការអប់រំពិសេស ឬផ្នែក 504 នោះមណ្ឌលសិក្សាធិការ របស់អ្នកត្រូវតែផ្តល់សេវាកម្មអប់រំដោយផ្អែកលើសិទ្ធិទាំងនេះរបស់សិស្ស និងមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត៖
- សិទ្ធិរបស់សិស្សក្នុងការទទួលបានការអប់រំសាធារណៈសមស្រប និងឥតគិតថ្លៃ (FAPE)
- សិទ្ធិរបស់សិស្សក្នុងការទទួលបានការវាយតម្លៃសមស្រប មុនពេលកំណត់សេវាកម្ម
- សិទិ្ធរបស់សិស្សក្នុងការទទួលបានការអប់រំដែលផ្តល់ជូនក្នុងមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចបំផុត (LRE)
- សិទ្ធិរបស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតក្នុងការចូលរួមបង្កើតកម្មវិធីអប់រំលក្ខណៈបុគ្គល (IEP) របស់កូនអ្នក
- សិទ្ធិរបស់សិស្ស និងមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតក្នុងការទទួលបាននីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ និង/ឬនីតិវិធីបណ្តឹងពីបទអនុលោមភាព ដើម្បីដោះស្រាយការមិនចុះសម្រុងគ្នាអំពីកន្លែងរៀន សេវាកម្ម ឬការសម្របសម្រួល ឬការចោទប្រកាន់ពីបទមិនមានអនុលោមភាពតាមច្បាប់អប់រំពិសេស និង
- សិទ្ធិរបស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតក្នុងការជួយកំណត់ និងចងក្រងឯកសារគោលដៅអប់រំ កន្លែងរៀន សេវាកម្ម និងការសម្របសម្រួលរបស់កូនអ្នក ដោយផ្អែកលើតម្រូវការបុគ្គលរបស់កូនអ្នក។
