Menu Close

(14.17) តើ​កូនរបស់ខ្ញុំអាច​ឲ្យថ្នាំខ្លួនឯងលេប​ដោយ​មិនចាំបាច់មាន​ការ​ចូលរួម​ពីបុគ្គលិកមណ្ឌល​សិក្សាធិការបានដែរឬទេ​? 

(14.17) តើ​កូនរបស់ខ្ញុំអាច​ឲ្យថ្នាំខ្លួនឯងលេប​ដោយ​មិនចាំបាច់មាន​ការ​ចូលរួម​ពីបុគ្គលិកមណ្ឌល​សិក្សាធិការបានដែរឬទេ​? 

បាទ/ចាស។​  សិស្ស​នៅក្នងផ្នែកអប់រំ​ពិសេស​ ឬ​ដែលមានផែនការផ្នែក 504 មានសិទ្ធិ​ក្នុ​ង​ការប្រើប្រាស់​ឱសថដោយ​ខ្លួន​ឯងបាន​ ប្រសិនបើ​ផែនការ​សម្រាប់​បុគ្គ​ល​របស់ពួកគេ​​តម្រូវ​ឲ្យមាន​។​1

ប៉ុន្តែ សិស្ស​នៅក្នុង​ផ្នែកអប់រំចំណេះទូទៅក៏អាចឲ្យថ្នាំខ្លួនឯងលេប​បាន​​ផងដែរ​។​ ដរាបណាមណ្ឌលសិក្សាធិការទទួលបាន​របាយការណ៍​ជាលាយ​លក្ខណ៍​អក្ស​រណាមួយ​ពី​អ្នកផ្តល់សេវា​សុខភាព​របស់កូនអ្នក និង​អ្នក គាត់អាច​អនុវត្ត​ ឬ​ចាត់ចែង​ដោយខ្លួនឯងនូវ​ឪសថ​មាន​វេជ្ជបញ្ជា​​ដូចជា​ឱសថ​អេពីណេហ្វ្រីន​សម្រាប់ការ​ចាក់ស្វ័យប្រវត្តិ ឬ ឱសថ​ជំ​ងឺ​ហឺត​​ស្រូបតាមដង្ហើម​ជាដើមសម្រាប់ជំងឺហឺត។  របាយការណ៍​គ្រូពេទ្យឬគ្រូពេទ្យវះ​កាត់​របស់​កុមារ​​​ ត្រូវរួមបញ្ចូលនូវ​ឈ្មោះ​ឳ​សថ​ វិធីសាស្ត្រ បរិមាណ និង​កាលវិភាគ​ពេលវេលា​ផ្តល់ថ្នាំ​។​  អ្នក​នឹងតម្រូវ​ឲ្យផ្តល់​ការយល់ព្រមជាលាយលក្ខណ៍អក្សរ​របស់អ្នក​ថា​កូនរបស់អ្នក​អាច​លេបថ្នាំ​ដោយខ្លួន​ឯង​បាន​ ហើយថា​បុគ្គលិកសាលា​អាច​ប្រាស្រ័យទាក់ទង​ដោយផ្ទាល់​ជាមួយ​អ្នកផ្តល់សេវា​ថែទាំសុខភាព​របស់កូន​អ្នក​​​បាន​។​  ម្យ៉ាង​ទៀត មណ្ឌលសិក្សាធិការ អាច​ផ្តល់​ម្ចុលចាក់ថ្នាំ​អេពី​ណេហ្វ្រីន​ដោយ​ស្វ័យប្រវត្តិ​ដល់​បុគ្គលិកដែលទទួលបាន​ការបណ្តុះបណ្តាល​ដើម្បី​ផ្តល់​ជំនួយ​វេជ្ជសាស្ត្រ​សង្រ្គោះបន្ទាន់​​ដល់បុគ្គល​ដែល​មាន​ប្រតិកម្ម​ទៅនឹង​ថ្នាំ​។​2

ម្យ៉ាងទៀត​ ប្រសិនបើ​កូនរបស់អ្នក​មានជំងឺទឹកនោមផ្អែម​ និងអាច​ធ្វើ​តេស្ត​ដោយខ្លួន​ឯង និងគ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុងឈាម​រប​ស់​គាត់បាន​ គាត់នឹង​ទទួលបានការអនុញ្ញាត​ឲ្យធ្វើតេស្ត​ និង​ផ្តល់​ការ​ថែទាំ​ជំងឺ​ទឹក​នោម​ផ្អែមដោយខ្លួនឯង​បាន​នៅសាលារៀន​ ទៅតាម​ការស្នើសុំ​ជាលាយលក្ខណ៍​អក្សររបស់​អ្នក​។  ការនេះ​អាច​ប្រព្រឹត្តទៅបាននៅក្នុងថ្នាក់រៀន​ ឬ​កន្លែង​ផ្សេងទៀត​នៃ​សាលា​រៀន​ អំឡុងពេល​សកម្មភាព​ពាក់ព័ន្ធនឹង​សាលារៀន​ និង​ (ទៅ​តាម​ការស្នើសុំ​ជាក់លាក់របស់អ្នក​) នៅក្នុងទីតាំង​ឯកជន​។  អ្នកក៏នឹង​ចាំបាច់ត្រូវ​​ទទួលការអនុញ្ញាត​ពី​អ្នកផ្តល់សេវា​ថែទាំសុខភាព​របស់​គាត់ផង​ដែរ​។​3

អ្នក​ក៏ចាំបាច់ត្រូវផ្តល់​ជូននូវ​ការ​រួចផុត (លើកលែង​) ​ពីការទទួលខុសត្រូវ​ ក្នុងករណី​ដែលកូនរបស់ង្នក​ទទួលរង​នូវ​ប្រតិកម្ម​អវិជ្ជមាន​ពីការផ្តល់ឱសថដោយខ្លួនឯងនោះ​។​4 ការរួចផុតទូទៅពីការទទួលខុសត្រូវ​រដ្ឋប្បវេណី​ អាចនឹង​មិនការពារ​មណ្ឌលសិក្សាធិការ​ពីការទទួលខុសត្រូ​សម្រាប់របួសស្នាម​ដែល​បណ្តាលមកពី​ភាព​ធ្វេសប្រហែសរបស់បុគ្គលិក​បម្រើការឡើយ​។​​  រាល់ឯកសារ​ណាមួយដែល​រៀបរាប់អំពី​សេវាថែទាំសុខភាព​ជាក់លាក់ណាមួយ​ដែលពាក់ព័ន្ធនឹង​បុគ្គលិក​សាលារៀន​ ត្រូវតែ​​មានភាពច្បាស់លាស់ពាក់ព័ន្ធនឹង​របៀបនៃ​ការអនុវត្ត​សេវាកម្ម​។​  មណ្ឌលសិក្សាធិការអាចផ្តល់​ឲ្យបុគ្គលិក​សាលា​ស្ម័​គ្រ​ចិ​ត្ត​នូវការបណ្តុះបណ្តាល​ស្តីពីជំនួយ​វេជ្ជសាស្ត្រ​សង្គ្រោះ​បន្ទាន់​សម្រាប់​សិស្ស​ដែ​ល​មាន​ជំងឺ​ទឹកនោមផ្អែមដែល​មាន​ជំងឺ​ខ្វះជាតិស្ករធ្ងន់ធ្ងរផងដែរ​។5 មិនមានលក្ខខណ្ឌតម្រូវ​ឲ្យនរណាម្នាក់ស្ម័គ្រចិត្ត​សម្រាប់ការបណ្តុះ​បណ្តាល​នេះ​ទេ​។​  សេចក្តីចម្លងមួយច្បាប់របស់ ក្រុម​ប្រឹក្សា​ផ្នែក​ច្បា​ប់នៃ​​ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ផែនការ​ 504 គំរូ និង​​ផែនការ​គ្រប់គ្រងវេជ្ជសាស្ត្រ​ជំងឺ​ទឹកនោម​ផ្អែមគំរូ​មាន​នៅលើគេហទំព័រ​  https://dredf.org/important-information-diabetes-care-school-california/

  1. 5 C.C.R. Sec. 610(d).[]
  2. Cal. Ed. Code Sec. 49414(a).[]
  3. Cal. Ed. Code Sec. 49414.5(c).[]
  4. Cal. Ed. Code Secs. 49423(b)(2) & 49423.1(b)(2).[]
  5. Cal. Ed. Code Sec. 49414.5(a).[]