អ្នកត្រូវតែជូនដំណឹងដល់មណ្ឌលសិក្សាធិការ ដែលមន្ទីរពេទ្យមានទីតាំងស្ថិតនៅពីវត្តមានរបស់កូនអ្នកនៅក្នុងមន្ទីរពេទ្យនោះ និងអំពីតម្រូវការរបស់ពួកគេចំពោះសេវាកម្មអប់រំ។ នៅពេលដែលមណ្ឌលសិក្សាធិការបានទទួលការជូនដំណឹងនោះ មណ្ឌលសិក្សាធិការត្រូវតែកំណត់ថាតើកូនរបស់អ្នកអាចទទួលបានការបង្រៀនលក្ខណៈបុគ្គលក្នុងរយៈពេលប្រាំថ្ងៃធ្វើការបានដែរឬទេ។ ប្រសិនបើកូនរបស់អ្នកអាចទទួលបានការបង្រៀនលក្ខណៈ បុគ្គលនៅក្នុងមន្ទីរពេទ្យ ការបង្រៀននោះ ត្រូវតែចាប់ផ្តើមក្នុងរយៈពេលប្រាំថ្ងៃធ្វើការគិតចាប់ពីពេលដែលបានធ្វើសេចក្ដីសម្រេចចិត្ត។ មណ្ឌលសិក្សាធិការដែលមន្ទីរពេទ្យមានទីតាំងស្ថិតនៅ មានជម្រើសក្នុងការផ្តល់ការបង្រៀន ឬចុះកិច្ចសន្យាជាមួយមណ្ឌលសិក្សាធិការចាស់របស់កូនអ្នកបាន។ 1 ប្រសិនបើកូនរបស់អ្នកមានការស្នាក់នៅក្នុងមន្ទីរពេទ្យរយៈពេលខ្លី ហើយទៅមករវាងផ្ទះរបស់អ្នក និងមន្ទីរពេទ្យដែលមានទីតាំងនៅមណ្ឌលសិក្សាធិការមួយផ្សេងទៀត អ្នកគួរតែទាក់ទងមណ្ឌលសិក្សាធិការ ដែលទទួលខុសត្រូវ ដើម្បីបញ្ជាក់អំពីដំណើរការរៀបចំការបង្រៀន។
- Cal. Ed. Code Sec. 48208(b).[↩]
