Menu Close

(14.15) ប្រសិនបើកូនរបស់ខ្ញុំ​មាន​ជំងឺ​ឆ្លង​ តើ​មណ្ឌលសិក្សាធិការ​​អាច​ប​ដិ​សេធ​មិនផ្តល់​​អ្នកបង្រៀនតាមផ្ទះ​ ឬ​ហាមឃាត់គាត់​មិនឲ្យ​ចូលរៀន​នៅ​សាលា​ ដោយ​ផ្អែក​លើ​មូលដ្ឋាននៃ​ហានិភ័យ​ចំពោះ​បុគ្គលិក ឬ​កុមារ​ផ្សេង​ទៀត​ដែរឬទេ​? 

ក្រោមបទប្បញ្ញត្តិ​របស់រដ្ឋ សិស្ស​ម្នាក់ “នៅពេល​ឆ្លង​នូវ​ជំងឺ​ឆ្លង ឬ​ឆ្លងមេរោគ​ អាច​នឹង​មិនបន្តសិ្ថតនៅក្នុង​សាលារៀនសាធារណៈ​ទៀតនោះទេ។”1 ប៉ុន្តែ​ គោលនយោបាយ​មណ្ឌលសិក្សាធិការដែល​បដិសេធ​ការបង្រៀនតាមផ្ទះ ឬ​ការចូលរៀននៅសាលា​ចំពោះសិស្ស​ដែលមានជំងឺ​ឆ្លង​ ដោយសារ​មូលហេតុ​មានហានិភ័យ​ចំពោះ​អ្នកដទៃ នឹង​ត្រូវបាន​ត្រួតពិនិត្យ​ដោយយកចិត្ត​ទុកដាក់​ដោយ​តុលាការ​។​  យ៉ាង​ហោចណាស់​តុលាការ​មួយ​ បាន​ជឿជាក់​​ថា​កត្តាទាំងនេះ​ ត្រូវយកមក​ពិចារណា៖  

  1. តើហានិភ័យ​មាន​កម្រិតខ្លាំង​ប៉ុនណាឲ្យ​ប្រាកដ​ ពាក់ព័ន្ធនឹង​លក្ខណៈ​ដែ​ល​ជំងឺនេះ​ឆ្លង​ 
  2. រយៈពេលនៃ​ហានិភ័យ​ 
  3. តើហានិភ័យ​មាន​កម្រិតខ្លាំង​ប៉ុនណា​ ពាក់ព័ន្ធនឹងផលវិបាក​នៃ​ការ​ឆ្លង​​ជំងឺ 
  4. លទ្ធភាព​ដែល​អាចចម្លងជំងឺ​ និង​ 
  5. វិធានការ​សមស្រប​ដែល​អាច​យកមកអនុវត្ត​ដើម្បី​កាត់​បន្ថយ​ហានិភ័យ។2
  1. 5 C.C.R. Sec. 202.[]
  2. Martinez v. ក្រុមប្រឹក្សាសាលាខោនធី Hillsborough, 861 F.2d 1502, 1505 (11th Cir. 1988)។ សូមមើលសេចក្ដីសម្រេចដែលពាក់ព័ន្ធត្រង់ 711 F.Supp. 1066 (តុលាការមណ្ឌលសហរដ្ឋអាមេរិក 1989)។[]