Menu Close

(14.27) ប្រសិនបើបុគ្គលដែលផ្តល់សេវាកម្មថែទាំសុខភាព​របស់កូនខ្ញុំ​អវ​ត្ត​មាន តើកូនរបស់ខ្ញុំត្រូវខកខានថ្ងៃសិក្សាដែរឬទេ? 

(14.27) ប្រសិនបើបុគ្គលដែលផ្តល់សេវាកម្មថែទាំសុខភាព​របស់កូនខ្ញុំ​អវ​ត្ត​មាន តើកូនរបស់ខ្ញុំត្រូវខកខានថ្ងៃសិក្សាដែរឬទេ? 

ទេ។ ទោះយ៉ាងណាក៏ដោយ ក្រុមការងារកម្មវិធី IEP របស់កូនអ្នកត្រូវតែ​ដោះ​ស្រាយតម្រូវការ និងសេវាកម្មនេះ។  បុគ្គលដែលផ្តល់សេវាកម្មថែទាំសុខភាពកូនអ្នកមានសារៈសំខាន់ណាស់ចំពោះសមត្ថភាពរបស់កូនអ្នកក្នុងការចូលរៀន និងទទួលបានអត្ថ​ប្រយោ​ជ​ន៍ពីកម្មវិធីអប់រំដែលនៅសល់។ នៅពេលដែលបុគ្គលនោះអវត្តមាន កម្មវិធីរបស់កូនអ្នកប្រហែលជា​មិន​អាច​អនុវត្តបានទេ។  ដូច្នេះហើយ អ្នកគួរតែទទូចថាប្រព័ន្ធបម្រុងទុកមួយចំនួនត្រូវតែ​បង្កើត​ឡើង និងរួមបញ្ចូល នៅក្នុងកម្មវិធី IEP ឬផ្នែក 504 របស់កូនអ្នកស​ម្រា​ប់ពេលវេលាទាំងនោះនៅពេល ដែលអ្នកផ្តល់សេវាអវត្តមាន។  យ៉ាងហោចណាស់ ផែនការបម្រុងទុកគួរតែបញ្ជាក់កាតព្វកិច្ចរបស់អ្នក​ផ្ត​ល់សេវាក្នុងការ ជូនដំណឹងទាន់ពេលវេលាដល់មណ្ឌលសិក្សាធិការអំពី​អវ​ត្ត​មាន ដើម្បីឲ្យមណ្ឌលសិក្សាធិការ អាចរៀបចំជូននូវអ្នកផ្តល់ សេវាជំនួស​ដែ​លមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលបានទទួលការបណ្តុះ​បណ្តាល​ពីមុ​​ន។