Menu Close

(14.12) ដោយសារតែអវត្តមាន ឬបញ្ហាក្នុងការសិក្សាដែលទាក់ទង​នឹង​ស្ថា​នភាព ឬការព្យាបាលរបស់ពួកគេ មណ្ឌលសិក្សាធិការនិយាយថាកូន​របស់ខ្ញុំគួរតែត្រូវបានចុះឈ្មោះក្នុងវគ្គសិក្សាអប់រំចំណេះទូទៅជាមូលដ្ឋាន ហើយថាមណ្ឌលសិក្សាធិការ មិនមានកាតព្វកិច្ចក្នុងការផ្តល់ការ​ស​ម្រប​ស​ម្រួល​នៅក្នុងថ្នាក់កិត្តិយស (Honors) ឬថ្នាក់កម្រិតខ្ពស់ (Advanced placement (AP) នេះទេ។ តើវាជាការពិតមែនទេ? 

ទេ។ មណ្ឌលសិក្សាធិការត្រូវតែផ្តល់សេវាកម្មអប់រំពិសេស ឬផ្នែក 504 ដោ​យផ្អែកលើតម្រូវការពិសេសរបស់កូនអ្នក រួមទាំងតម្រូវការសុខភាព និង​ការសិក្សា។  ប្រសិនបើកូនរបស់អ្នកកំពុងចូលរៀនថ្នាក់កិត្តិយស ឬថ្នាក់ AP មណ្ឌល​សិ​ក្សាត្រូវតែ ល់ការគាំទ្រផ្នែកអប់រំ និងការសម្របសម្រួលសមស្រប​សម្រា​ប់កូនរបស់អ្នក ដើម្បីទទួលបានការអប់រំក្នុងមជ្ឈដ្ឋានដែលមានការ​រឹត​ប​ន្តឹងតិចបំផុត។  សូមមើល ជំពូក 7 ព័ត៌មានស្តីពីមជ្ឈដ្ឋាន​ដែលមាន​ការរឹ​ត​បន្តឹងតិចបំផុត។  ប្រសិនបើមានការខ្វែងគំនិតគ្នាលើការសម្របសម្រួលសមស្រប ការគាំទ្រ ឬការដាក់ក្នុងថ្នាក់កិត្តិយស ឬថ្នាក់ AP អ្នកអាចដាក់ពាក្យសុំនីតិវិធី​ត្រឹ​មត្រូវតាមផ្លូវច្បាប់បាន។  សូមមើល ជំពូក 6 ព័ត៌មាន​ស្តីពីនីតិវិធី​ត្រឹម​ត្រូវ​តាមផ្លូវច្បាប់​​​/នីតិវិធីនៃអនុលោមភាព  

លើសពីនេះ ផ្នែក 504 ការពារទាំងសិស្សផ្នែកអប់រំពិសេស និងសិស្ស​ដែល​មា​នផែនការ 504 ពីការរើសអើងនៅក្នុងកម្មវិធីដែលទទួលបានជំនួយ​ហិរញ្ញ​វត្ថុ​របស់សហព័ន្ធ។  ទាំងនេះរួមមានថ្នាក់កិត្តិយស និងថ្នាក់ AP ផងដែរ។  ការរើសអើងត្រូវបានហាមឃាត់នៅក្នុងជំនួយ អត្ថប្រយោជន៍ ឬសេវា​ក​ម្មណាមួយដែលផ្តល់ដោយសាលាសាធារណៈ។1 សម្រាប់សកម្មភាពជាក់លាក់ណាមួយ មណ្ឌលសិក្សាធិការត្រូវតែផ្តល់ជំនួយ និងសេវាកម្មពាក់ព័ន្ធ ដើម្បីបំពេញតម្រូវការរបស់សិស្សដែលមានពិការ​ភា​ព​ឱ្យបានគ្រប់គ្រាន់តាមតម្រូវការរបស់សិស្សដែលមិនមានពិការភាព។2

ខណៈពេលដែលមណ្ឌលសិក្សាធិការមិនអាចបដិសេធសេវាកម្ម ឬការ​ស​ម្រ​បសម្រួលសម្រាប់សិស្សក្នុងថ្នាក់កិត្តិយស ឬថ្នាក់ AP នៅក្រោមផ្នែក 504 ការរៀនថ្នាក់ AP ឬថ្នាក់កិត្តិយសអាចមានន័យថាសិស្សមិនមាន​សិទ្ធិ​ទទួ​លបានការអប់រំពិសេសនោះទេ។ 

  1. 34 C.F.R. Sec. 104.4(b)(1).[]
  2. 34 C.F.R. Sec. 104.33(b)(1).[]