Menu Close

(14.18) ក្រៅពី​ការផ្តល់ថ្នាំ តើ​សិស្ស​នៅក្នងផ្នែកអប់រំពិសេស​មានសិទ្ធិ​ទ​ទួ​ល​បានសេវាថែទាំ​ស្មុគស្មាញ​ ឬ​សេវា​ថែទាំសុខភាពផ្សេងទៀត​ដែរឬទេ​ នៅ​ពេល​​ដែលការចំណាយនោះជាបន្ទុករបស់មណ្ឌលសិក្សាធិការ​? 

(14.18) ក្រៅពី​ការផ្តល់ថ្នាំ តើ​សិស្ស​នៅក្នងផ្នែកអប់រំពិសេស​មានសិទ្ធិ​ទ​ទួ​ល​បានសេវាថែទាំ​ស្មុគស្មាញ​ ឬ​សេវា​ថែទាំសុខភាពផ្សេងទៀត​ដែរឬទេ​ នៅ​ពេល​​ដែលការចំណាយនោះជាបន្ទុករបស់មណ្ឌលសិក្សាធិការ​? 

បាទ/ចាស។​  ក្រោមច្បាប់អប់រំ​ពិសេស​ តុលាការ​កំពូល​បាន​រកឃើញថា ​សេវា​ថែទាំ​បន្ត​ដែល​មានភាពស្មុគ​ស្មាញត្រូវបាន​ចាត់ទុកថា​ជា​ “សេវាកម្មពាក់ព័ន្ធ” — មិ​​​ន​​​មែនជា​ “សេវាកម្មវេជ្ជសាស្ត្រ” ទេ​ — ប្រសិនបើចាំបាច់ដើម្បីធានា​ថា​សិ​ស្ស​​ដែលមានតម្រូវការ​ថែទាំសុខភាព​សំខាន់ៗ​មានសិទ្ធិចូលរៀន​នៅ​សា​លា​សាធារណៈ និង​ត្រូវបានរួមបញ្ចូល​គា្នជាមួយ​សិស្ស​ដែលគ្មាន​ពិការភាព​។ មណ្ឌលសិក្សាធិការ មានការទទួលខុសត្រូវ​ចំពោះសេវា​ថែទាំសុខភាពដែលអាច​ផ្តល់ជូនដោយ​គិលានុប្បដ្ឋាក ជាជាង​សេវាកម្ម​វេជ្ជសាស្ត្រ​​ដែលផ្តល់ជូនដោយគ្រូពេទ្យ​។​1 ច្បាប់រដ្ឋ​ក៏បញ្ជាក់​ផងដែរអំពី​សិទ្ធិ​ចូលរៀន​នៅសាលា​តាមរយៈសេវាថែទាំសុខភាព​ ក្រោមបន្ទុកចំណាយ​របស់មណ្ឌលសិក្សាធិការ​។​2 មណ្ឌលសិក្សាធិការ មិនអាច​បដិសេធការផ្តល់​នូវសេវាថែទាំ​ដោយគិលានុប្បដ្ឋាក ឬ​បដិសេធ​មិនឲ្យចូលរៀន​ដោយផ្អែកលើមូលដ្ឋាននៃ​ថ្លៃ​ចំណាយនេះ​ទេ​។​    បទប្បញ្ញត្តិអប់រំ​ពិសេស​របស់សហព័ន្ធ​​ បញ្ជាក់ថា​សេវាកម្មវេជ្ជសាស្ត្រ​តែមួយគត់ដែលមណ្ឌលសិក្សាធិការ​ត្រូវតែ​ផ្តល់ឲ្យ​ គឺ​សម្រាប់​គោលបំណងនៃ​ការធ្វើរោគវិនិច្ឆ័យ និង​ការវាយតម្លៃ​។​3 “សេវាកម្មវេជ្ជសាស្ត្រ​” មានន័យថា​ជា “សេវាកម្មដែលផ្តល់​ដោយ​គ្រូពេទ្យ​ដែ​លមានអាជ្ញាបណ្ណ​ដើម្បីកំណត់​ពិការភាព​ពាក់ព័ន្ធនឹង​វេជ្ជសាស្ត្រ​​ដែល​នាំ​មកនូវ​តម្រូវការ​របស់កុមារ​សម្រាប់ការអប់រំពិសេស​ និង​សេវាកម្ម​ពាក់​ព័ន្ធ​។”4

  1. មណ្ឌលសិក្សាធិការសហគមន៍ Cedar Rapids v. Garret F., 526 U.S. 66, 71 (1999)។[]
  2. Cal. Ed. Code Sec. 49423.5(f).[]
  3. 34 C.F.R. Sec. 300.34(a).[]
  4. 34 C.F.R. Sec. 300.34(c)(5).[]