Menu Close

(14.5) ប្រសិនបើកូនរបស់ខ្ញុំមិនមានសិទ្ធិទទួលបានការអប់រំពិសេស ឬ​ផ្នែក 504 តើគាត់នឹងទទួលបានការបង្រៀនលក្ខណៈបុគ្គលចំនួន​ប៉ុន្មា​ន? 

(14.5) ប្រសិនបើកូនរបស់ខ្ញុំមិនមានសិទ្ធិទទួលបានការអប់រំពិសេស ឬ​ផ្នែក 504 តើគាត់នឹងទទួលបានការបង្រៀនលក្ខណៈបុគ្គលចំនួន​ប៉ុន្មា​ន? 

សម្រាប់គោលបំណងគណនាការចូលរៀនប្រចាំថ្ងៃជាមធ្យមសម្រាប់សិស្សដែលមានពិការភាព​បណ្ដោះអាសន្ន ច្បាប់រដ្ឋ​កា​លី​ហ្វ័​រញ៉ាតម្រូវឱ្យមានម៉ោងបង្រៀននីមួយៗរយៈពេល “មួយម៉ោង” សម្រាប់​កា​រ​បង្រៀនលក្ខណៈបុគ្គលដែលរាប់ថាជាថ្ងៃនៃការចូលរៀន។  ម៉្យាងទៀត ដើម្បីទទួលបានមូលនិធិរដ្ឋពេញលេញសម្រាប់វត្តមានមួយថ្ងៃ មណ្ឌលសិក្សាធិការត្រូវការត្រឹមតែមួយម៉ោងប៉ុណ្ណោះនៃការបង្រៀនដល់សិស្សនោះ។ ច្បាប់ក៏បានចែងផងដែរថា គ្មានសិស្សណាម្នាក់អាចត្រូវបានគេ​បញ្ចូល​ក្នុ​ង​វត្តមានលើសពីប្រាំថ្ងៃក្នុងមួយសប្តាហ៍ឡើយ។1 ដូច្នេះ មណ្ឌលសិក្សាធិការ ផ្តល់ការបង្រៀនដល់សិស្សដែលមានពិការភាព​បណ្តោះ​អាសន្នមួយម៉ោងក្នុងមួយថ្ងៃ ខណៈពេលដែលពួកគេកំពុងធូរ​ស្បើ​យនៅផ្ទះ ឬរហូតដល់ពួកគេអាចត្រលប់មកសាលាវិញ។ មិនមានច្បាប់តម្រូវឱ្យមណ្ឌលសិក្សាធិការផ្ដល់ការបង្រៀនលក្ខណៈបុគ្គលគ្រប់គ្រាន់ដល់សិស្សម្នាក់ៗដែលមានពិការភាពបណ្ដោះអាសន្ន ដើម្បី​អាច​ឱ្យពួកគេបន្តរៀនទាន់វគ្គសិក្សាទាំងអស់របស់ពួកគេ និងកម្រិតពិន្ទុ​របស់​ពួកគេនោះទេ។ 

  1. Cal. Ed. Code Sec. 48206.3(c).[]