Menu Close

(14.4) តើខ្ញុំអាចធានាបានយ៉ាងដូចម្ដេចថា កូនរបស់ខ្ញុំដែលសម្រាក​ព្យា​បាលនៅមន្ទីរពេទ្យក្នុងមណ្ឌលសិក្សាធិការមួយផ្សេងទៀតទទួលបាន​សេវា​កម្មអប់រំដែលត្រូវការពេលសម្រាកនៅមន្ទីរពេទ្យ? 

(14.4) តើខ្ញុំអាចធានាបានយ៉ាងដូចម្ដេចថា កូនរបស់ខ្ញុំដែលសម្រាក​ព្យា​បាលនៅមន្ទីរពេទ្យក្នុងមណ្ឌលសិក្សាធិការមួយផ្សេងទៀតទទួលបាន​សេវា​កម្មអប់រំដែលត្រូវការពេលសម្រាកនៅមន្ទីរពេទ្យ? 

អ្នកត្រូវតែជូនដំណឹងដល់មណ្ឌលសិក្សាធិការ ដែលមន្ទីរពេទ្យ​មានទី​តាំង​ស្ថិតនៅពីវត្តមានរបស់កូនអ្នកនៅក្នុងមន្ទីរពេទ្យនោះ និងអំពីតម្រូវ​ការ​របស់ពួកគេចំពោះសេវាកម្មអប់រំ។  នៅពេលដែលមណ្ឌលសិក្សាធិការបានទទួលការជូនដំណឹងនោះ មណ្ឌ​លសិ​ក្សាធិការត្រូវតែកំណត់ថាតើកូនរបស់អ្នក​អា​ច​ទទួលបានការបង្រៀន​ល​ក្ខណៈបុគ្គលក្នុងរយៈ​ពេ​ល​ប្រាំថ្ងៃធ្វើការបានដែរឬទេ។  ប្រសិនបើកូនរបស់អ្នកអាចទទួលបានការបង្រៀនលក្ខណៈ បុគ្គលនៅក្នុងមន្ទីរពេទ្យ ការបង្រៀននោះ ត្រូវតែចាប់ផ្តើម​ក្នុង​រយៈពេលប្រាំថ្ងៃធ្វើការគិតចាប់ពីពេលដែលបានធ្វើសេចក្ដីសម្រេចចិត្ត។  មណ្ឌលសិក្សាធិការដែលមន្ទីរពេទ្យមានទីតាំងស្ថិតនៅ មានជម្រើស​ក្នុង​ការផ្តល់ការបង្រៀន ឬចុះកិច្ចសន្យាជាមួយមណ្ឌលសិក្សាធិការ​ចាស់របស់​កូនអ្នកបាន។ 1  ប្រសិនបើកូនរបស់អ្នកមានការស្នាក់នៅក្នុងមន្ទីរពេទ្យរយៈពេលខ្លី ហើយ​ទៅមករវាងផ្ទះរបស់អ្នក និងមន្ទីរពេទ្យដែលមានទីតាំងនៅមណ្ឌលសិក្សា​ធិ​ការ​មួយផ្សេងទៀត អ្នកគួរតែទាក់ទងមណ្ឌលសិក្សាធិការ ដែលទ​ទួល​ខុស​ត្រូវ ដើម្បីបញ្ជាក់អំពីដំណើរការរៀបចំការបង្រៀន។ 

  1. Cal. Ed. Code Sec. 48208(b).[]