Menu Close

(14.6) ប្រសិនបើកូនរបស់ខ្ញុំមានសិទ្ធិទទួលបានផ្នែក 504 ឬការអប់រំ​ពិ​សេស តើអ្នកណាជាអ្នកកំណត់ថាតើការបង្រៀន និងសេវាកម្មប៉ុន្មានត្រូវ​បានផ្តល់ជូននៅផ្ទះ ឬក្នុងមន្ទីរពេទ្យ? 

(14.6) ប្រសិនបើកូនរបស់ខ្ញុំមានសិទ្ធិទទួលបានផ្នែក 504 ឬការអប់រំ​ពិ​សេស តើអ្នកណាជាអ្នកកំណត់ថាតើការបង្រៀន និងសេវាកម្មប៉ុន្មានត្រូវ​បានផ្តល់ជូននៅផ្ទះ ឬក្នុងមន្ទីរពេទ្យ? 

ក្រុមការងារកម្មវិធី IEP ឬផ្នែក 504 មានសិទ្ធិអំណាចដើម្បីណែនាំសេវា​ក​ម្ម​លើសពីកម្រិតប្រាំម៉ោងក្នុងមួយសប្តាហ៍សម្រាប់​សិស្សផ្នែក​អប់រំចំណេះ​ទូទៅ។  ប្រសិនបើកូនរបស់អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការអប់រំពិសេស ឬផ្នែក 504 ក្រុមការងារកម្មវិធី IEP ឬផ្នែក 504 ដែល​រួ​ម​មាន មាតាបិតា/អាណាព្យាបាល/អ្នកមាន​សិទ្ធិអប់រំផ្សេង​ទៀ​ត​នឹងសម្រេចចំនួនម៉ោងបង្រៀន និងសេវាកម្មអប់រំផ្សេង​ទៀ​ត​ដែលចាំបាច់ដើម្បីបំពេញតម្រូវការផ្ទាល់ខ្លួនរបស់កូនអ្នក។ គេមិនអាចសន្មតដោយស្វ័យប្រវត្តិថាការបង្រៀនរយៈពេលប្រាំម៉ោងនឹងបំពេញតម្រូវការពិសេសរបស់កូនពួកគេ ឬគ្រប់គ្រាន់ដើម្បីរួមបញ្ចូល​រាល់​សេវាកម្មបង្រៀន និងសេវាកម្មពាក់ព័ន្ធដែលចាំបាច់សម្រាប់ការអប់រំ​សមស្របមួយបានទេ។ ការណែនាំអំពីសេវាកម្មសម្រាប់សិស្សដែលមានសិទ្ធិទទួលបានការអប់រំពិសេស ឬសិស្សដែលមានសិទ្ធិផ្នែក 504 ត្រូវតែផ្អែកលើតម្រូវការអប់រំពិសេ​ស​របស់ពួកគេ។ 

ប្រសិនបើកូនរបស់អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការអប់រំពិសេស ឬផ្នែក 504 នោះមណ្ឌលសិក្សាធិការ របស់អ្នកត្រូវតែផ្តល់​សេ​វា​កម្មអប់រំដោយផ្អែកលើសិទ្ធិទាំងនេះរបស់សិស្ស និងមាតា​បិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត៖  

  1. សិទ្ធិរបស់សិស្សក្នុងការទទួលបានការអប់រំសាធារណៈសមស្រប និង​ឥត​គិត​ថ្លៃ (FAPE) 
  2. សិទ្ធិរបស់សិស្សក្នុងការទទួលបានការវាយតម្លៃសមស្រប មុនពេល​កំណត់​សេវាកម្ម 
  3. សិទិ្ធរបស់សិស្សក្នុងការទទួលបានការអប់រំដែលផ្តល់ជូនក្នុងមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចបំផុត (LRE) 
  4. សិទ្ធិរបស់មាតាបិតា/អាណាព្យាបាល/អ្នក​មាន​សិទ្ធិ​អប់រំផ្សេងទៀតក្នុងការចូលរួមបង្កើតកម្មវិធីអប់រំលក្ខណៈបុគ្គល (IEP) របស់កូនអ្នក 
  5. សិទ្ធិរបស់សិស្ស និងមាតាបិតា/អាណាព្យាបាល/អ្នក​មាន​សិទ្ធិអប់រំផ្សេងទៀតក្នុងការទទួលបាន​នីតិវិធីត្រឹម​ត្រូវ​តា​ម​ផ្លូវច្បាប់ និង/ឬនីតិវិធីបណ្តឹងពីបទអនុលោមភាព ដើម្បីដោះស្រាយ​កា​រ​មិនចុះសម្រុងគ្នាអំពីកន្លែងរៀន សេវាកម្ម ឬការសម្របសម្រួល ឬ​ការ​ចោ​ទប្រកាន់ពីបទមិនមានអនុលោមភាពតាមច្បាប់អប់រំពិសេស និង 
  6. សិទ្ធិរបស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតក្នុងការជួយកំណត់ និងចងក្រងឯកសារ​គោល​ដៅ​អប់រំ កន្លែងរៀន សេវាកម្ម និងការសម្របសម្រួលរបស់កូនអ្នក ដោ​យផ្អែកលើតម្រូវការបុគ្គលរបស់កូនអ្នក។​  

សូមមើល ជំពូក 1 ព័ត៌មាន​ស្ដីពី​សិ​ទ្ធិមូលដ្ឋាន។