Menu Close

(14.7) តើអ្នកណាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួល​បានការ​អ​ប់​​រំ​ពិសេសក្រោមប្រភេទនៃ “ការចុះខ្សោយសុខភាពផ្សេងទៀត OHI)”? 

(14.7) តើអ្នកណាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួល​បានការ​អ​ប់​​រំ​ពិសេសក្រោមប្រភេទនៃ “ការចុះខ្សោយសុខភាពផ្សេងទៀត OHI)”? 

តាមច្បាប់សហព័ន្ធនិងរដ្ឋ សិស្សដែលមានសិទ្ធិទទួលបាន​ការអប់រំ​ពិសេស​ក្រោមប្រភេទ OHI គឺត្រូវមានកម្រិត​​កម្លាំង ភាព​រឹងមាំ ឬភាព​ប្រុ​ងប្រ​យ័​ត្ន​តិចតួច​ (ដោយ​រួម​បញ្ចូល​ទាំង​​ភាព​ប្រុង​ប្រយ័ត្នខ្ពស់​ចំពោះ​វត្ថុ​ជំរុញ​ការ​ឆ្លើ​យតប​ក្នុង​មជ្ឈដ្ឋាន ដែល​នាំមកនូវ​ការប្រុង​ប្រយ័ត្ន​​តិច​តួច​​ពាក់​ព័ន្ធ​នឹ​ង​មជ្ឈ​ដ្ឋានអប់រំ)​ ពោលគឺ​​​ដោយសារ​តែ​បញ្ហា​សុខភាព​រ៉ាំរ៉ៃ ឬ​​ស្រួចស្រាវ​រួមមាន​ ប៉ុន្តែមិនកំណត់ត្រឹមចំពោះ៖ ជំងឺ​បេះដូង​ មហារីក​គ្រាប់​ឈាម គ្រុន​សន្លាក់​ឆ្អឹង​ ជំងឺ​តម្រង​នោមរ៉ាំរ៉ៃ ជំងឹ​ស្ទះផ្លូវ​ដង្ហើម​ ជំងឺហឺត​ ជំងឺ​ឆ្កួត​ជ្រូក​ ពុលសំណ ជំងឹ​ទឹកនោមផ្អែម​ ជំងឺរបេង​ ជំងឺ​​សរសៃប្រសាទ​ និង​ជំងឺ​ឆ្លងផ្សេងទៀត​ ជំងឺឈាមក្រហមខ្វះអុកស៊ីសែន ​​ជំងឺ​ឈាមក្រកក ​រលាក​តម្រង​នោម ជំងឺ​ផ្ចង់អារម្មណ៍ (ADD)​ ឬជំងឺផ្ចង់អារម្មណ៍ខ្លាំង (ADHD) ហើយ​ដែល​ជំងឺ​ទាំង​អស់​នេះ​មាន​ផល​ប៉ះពាល់​មិន​ល្អដល់សកម្ម​ភាព​សិក្សា​របស់សិស្ស។1

“ផលប៉ះពាល់មិនល្អ​” ទៅលើសកម្មភាពអប់រំ​​អាច​ត្រូវបាន​វាស់ស្ទង់​ដោយ​ក​ម្រិត​ពិន្ទុរបស់សិស្ស​ ប៉ុន្តែ​ក៏អាច​រួមបញ្ចូល​ផងដែរ​នូវការពិចារណា​ទៅលើ​មធ្យោបាយ​ផ្សេងទៀត ដែល​ស្ថានភាព​របស់សិស្ស​ប៉ះពាល់មិនល្អ​ដល់​សក​ម្ម​ភាព​សិក្សា​នៅ​សាលា​របស់គាត់​។ មណ្ឌលសិក្សាធិការមានទំនោរចែង “ផលប៉ះពាល់ធ្ងន់ធ្ងរ” យ៉ាងចង្អៀត ហើយផ្តោតតែលើលទ្ធផលសិក្សាប៉ុណ្ណោះ។  តុលាការមានទស្សនៈទូលំទូលាយលើសកម្មភាពអប់រំ និង​រួម​បញ្ចូលការ​ពិ​ចារណាលើតម្រូវការសិក្សា សង្គម សុខភាព អារម្មណ៍ ទំនាក់​ទំនង រាងកា​យ និងវិជ្ជាជីវៈរបស់សិស្ស។2

ច្បាប់​​សហព័ន្ធក៏បែងចែក​ភាព​ខុសគ្នា​រវាង​សកម្មភាព​អប់រំ និង​លទ្ធផល​សិក្សា​ផងដែរ និង​បញ្ជាក់ថា​សកម្មភាពអប់រំ​​ គឺជា​ទស្សនវិស័យ​​មួយ​ដ៏ទូ​លំទូលាយ​។  ឧទាហរណ៍ សិស្ស​ត្រូវតែ​ទទួលបានការវាយតម្លៃ​ដោយសាលារៀន​នៅគ្រ​ប់​ផ្នែ​ក​​ទាំងអស់នៃ​ពិការ​ភាព​ដែល​មាន​ការសង្ស័យ​។​3 ផ្នែកទាំងនោះ​ ត្រូវបានកំណត់​និយមន័យ​ដោយ​បទប្បញ្ញត្តិ​របស់សហព័ន្ធ​​ដើម្បីរួមបញ្ចូលនូវផ្នែក​៖ សុខភាព គំហើញ ការស្តាប់ ស្ថានភាព​សង្គម​និង​អារម្មណ៍ បញ្ញាទូទៅ សកម្មភាព​សិក្សា​ ស្ថានភាព​ប្រាស្រ័យទាក់ទង និង​សមត្ថភាព​ចលករ​។​4 សកម្មភាពសិក្សា​ គឺជា​ផ្នែកតែមួយ​គ​ត់​ដែលសិស្ស​ត្រូវតែ​ទទួល​បាន​ការ​វាយ​តម្លៃ។​  បន្ថែមពីលើ​កម្រិតនិទ្ទេស​ និង​ពិន្ទុតេស្ត​ស្តង់ដារ​ សាលាក៏​​ត្រូវតែ​ពិចារ​ណា​ផង​​ដែរ​​ថា​តើ​ស្ថានភាព​ផ្លូវអារម្មណ៍ ឬ​ស្ថានភាពផ្សេងទៀត​របស់សិស្ស​មា​ន​ផលប៉ះពាល់មិនល្អ​ដូចម្តេចខ្លះ​ទៅលើ​សកម្មភាពក្រៅ​ការ​សិក្សា​រប​ស់​គាត់​នៅក្នុង​ផ្នែកសង្គម អាកប្បកិរិយា​ និង​ផ្នែកផ្សេងទៀត​ផងដែរ។​ 

  1. 34 C.F.R. Sec. 300.8(c)(9); 5 California Code of Regulations (C.C.R.) Sec. 3030(b)(9).[]
  2. មណ្ឌលសិក្សាធិការទីក្រុង Seattle លេខ 1 v. B.S., 82 F.3d 1493, 1500 (9th Cir. 1996)។[]
  3. 20 U.S.C. Sec. 1414(b)(3)(B).[]
  4. 34 C.F.R. Sec. 300.304(c)(4).[]