ទេ។ ឧបករណ៍ ឬបច្ចេកវិទ្យាណាមួយដែលចាំបាច់ក្នុងការជំរុញឲ្យកូនរបស់អ្នកទទួលបានអត្ថប្រយោជន៍ពីការបង្រៀនតាមផ្ទះ ក្នុងការចូលរួម និងមានការរីកចម្រើននៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ឬដើម្បីធានាបាននូវការរីកចម្រើននៅលើគោលដៅកម្មវិធី IEP ឬគោលដៅផ្នែក 504 របស់ខ្លួនត្រូវតែទទួលបានសម្រាប់ជាផ្នែកមួយនៃគោលដៅនៃ FAPE របស់គាត់។1 ប្រសិនបើសិស្សដែលមានពិការភាពបណ្តោះអាសន្ន (មិនមែនជាសិស្សផ្នែក 504 ឬការអប់រំពិសេស) ត្រូវការការប្រើប្រាស់ឧបករណ៍អ្វីមួយ អ្នកគប្បីត្រូវលើកឡើងថាឧបករណ៍នោះត្រូវតែផ្តល់ជូនដោយមណ្ឌលសិក្សាធិការ ដើម្បីជួយសម្រួលដល់ការបង្រៀនតាមការតម្រូវ។2
