បាទ/ចាស។ សិស្សនៅក្នងផ្នែកអប់រំពិសេស ឬដែលមានផែនការផ្នែក 504 មានសិទ្ធិក្នុងការប្រើប្រាស់ឱសថដោយខ្លួនឯងបាន ប្រសិនបើផែនការសម្រាប់បុគ្គលរបស់ពួកគេតម្រូវឲ្យមាន។1
ប៉ុន្តែ សិស្សនៅក្នុងផ្នែកអប់រំចំណេះទូទៅក៏អាចឲ្យថ្នាំខ្លួនឯងលេបបានផងដែរ។ ដរាបណាមណ្ឌលសិក្សាធិការទទួលបានរបាយការណ៍ជាលាយលក្ខណ៍អក្សរណាមួយពីអ្នកផ្តល់សេវាសុខភាពរបស់កូនអ្នក និងអ្នក គាត់អាចអនុវត្ត ឬចាត់ចែងដោយខ្លួនឯងនូវឪសថមានវេជ្ជបញ្ជាដូចជាឱសថអេពីណេហ្វ្រីនសម្រាប់ការចាក់ស្វ័យប្រវត្តិ ឬ ឱសថជំងឺហឺតស្រូបតាមដង្ហើមជាដើមសម្រាប់ជំងឺហឺត។ របាយការណ៍គ្រូពេទ្យឬគ្រូពេទ្យវះកាត់របស់កុមារ ត្រូវរួមបញ្ចូលនូវឈ្មោះឳសថ វិធីសាស្ត្រ បរិមាណ និងកាលវិភាគពេលវេលាផ្តល់ថ្នាំ។ អ្នកនឹងតម្រូវឲ្យផ្តល់ការយល់ព្រមជាលាយលក្ខណ៍អក្សររបស់អ្នកថាកូនរបស់អ្នកអាចលេបថ្នាំដោយខ្លួនឯងបាន ហើយថាបុគ្គលិកសាលាអាចប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់កូនអ្នកបាន។ ម្យ៉ាងទៀត មណ្ឌលសិក្សាធិការ អាចផ្តល់ម្ចុលចាក់ថ្នាំអេពីណេហ្វ្រីនដោយស្វ័យប្រវត្តិដល់បុគ្គលិកដែលទទួលបានការបណ្តុះបណ្តាលដើម្បីផ្តល់ជំនួយវេជ្ជសាស្ត្រសង្រ្គោះបន្ទាន់ដល់បុគ្គលដែលមានប្រតិកម្មទៅនឹងថ្នាំ។2
ម្យ៉ាងទៀត ប្រសិនបើកូនរបស់អ្នកមានជំងឺទឹកនោមផ្អែម និងអាចធ្វើតេស្តដោយខ្លួនឯង និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់គាត់បាន គាត់នឹងទទួលបានការអនុញ្ញាតឲ្យធ្វើតេស្ត និងផ្តល់ការថែទាំជំងឺទឹកនោមផ្អែមដោយខ្លួនឯងបាននៅសាលារៀន ទៅតាមការស្នើសុំជាលាយលក្ខណ៍អក្សររបស់អ្នក។ ការនេះអាចប្រព្រឹត្តទៅបាននៅក្នុងថ្នាក់រៀន ឬកន្លែងផ្សេងទៀតនៃសាលារៀន អំឡុងពេលសកម្មភាពពាក់ព័ន្ធនឹងសាលារៀន និង (ទៅតាមការស្នើសុំជាក់លាក់របស់អ្នក) នៅក្នុងទីតាំងឯកជន។ អ្នកក៏នឹងចាំបាច់ត្រូវទទួលការអនុញ្ញាតពីអ្នកផ្តល់សេវាថែទាំសុខភាពរបស់គាត់ផងដែរ។3
អ្នកក៏ចាំបាច់ត្រូវផ្តល់ជូននូវការរួចផុត (លើកលែង) ពីការទទួលខុសត្រូវ ក្នុងករណីដែលកូនរបស់ង្នកទទួលរងនូវប្រតិកម្មអវិជ្ជមានពីការផ្តល់ឱសថដោយខ្លួនឯងនោះ។4 ការរួចផុតទូទៅពីការទទួលខុសត្រូវរដ្ឋប្បវេណី អាចនឹងមិនការពារមណ្ឌលសិក្សាធិការពីការទទួលខុសត្រូសម្រាប់របួសស្នាមដែលបណ្តាលមកពីភាពធ្វេសប្រហែសរបស់បុគ្គលិកបម្រើការឡើយ។ រាល់ឯកសារណាមួយដែលរៀបរាប់អំពីសេវាថែទាំសុខភាពជាក់លាក់ណាមួយដែលពាក់ព័ន្ធនឹងបុគ្គលិកសាលារៀន ត្រូវតែមានភាពច្បាស់លាស់ពាក់ព័ន្ធនឹងរបៀបនៃការអនុវត្តសេវាកម្ម។ មណ្ឌលសិក្សាធិការអាចផ្តល់ឲ្យបុគ្គលិកសាលាស្ម័គ្រចិត្តនូវការបណ្តុះបណ្តាលស្តីពីជំនួយវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់សម្រាប់សិស្សដែលមានជំងឺទឹកនោមផ្អែមដែលមានជំងឺខ្វះជាតិស្ករធ្ងន់ធ្ងរផងដែរ។5 មិនមានលក្ខខណ្ឌតម្រូវឲ្យនរណាម្នាក់ស្ម័គ្រចិត្តសម្រាប់ការបណ្តុះបណ្តាលនេះទេ។ សេចក្តីចម្លងមួយច្បាប់របស់ ក្រុមប្រឹក្សាផ្នែកច្បាប់នៃក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ផែនការ 504 គំរូ និងផែនការគ្រប់គ្រងវេជ្ជសាស្ត្រជំងឺទឹកនោមផ្អែមគំរូមាននៅលើគេហទំព័រ https://dredf.org/important-information-diabetes-care-school-california/។
