បាទ/ចាស។ ក្រោមច្បាប់អប់រំពិសេស តុលាការកំពូលបានរកឃើញថា សេវាថែទាំបន្តដែលមានភាពស្មុគស្មាញត្រូវបានចាត់ទុកថាជា “សេវាកម្មពាក់ព័ន្ធ” — មិនមែនជា “សេវាកម្មវេជ្ជសាស្ត្រ” ទេ — ប្រសិនបើចាំបាច់ដើម្បីធានាថាសិស្សដែលមានតម្រូវការថែទាំសុខភាពសំខាន់ៗមានសិទ្ធិចូលរៀននៅសាលាសាធារណៈ និងត្រូវបានរួមបញ្ចូលគា្នជាមួយសិស្សដែលគ្មានពិការភាព។ មណ្ឌលសិក្សាធិការ មានការទទួលខុសត្រូវចំពោះសេវាថែទាំសុខភាពដែលអាចផ្តល់ជូនដោយគិលានុប្បដ្ឋាក ជាជាងសេវាកម្មវេជ្ជសាស្ត្រដែលផ្តល់ជូនដោយគ្រូពេទ្យ។1 ច្បាប់រដ្ឋក៏បញ្ជាក់ផងដែរអំពីសិទ្ធិចូលរៀននៅសាលាតាមរយៈសេវាថែទាំសុខភាព ក្រោមបន្ទុកចំណាយរបស់មណ្ឌលសិក្សាធិការ។2 មណ្ឌលសិក្សាធិការ មិនអាចបដិសេធការផ្តល់នូវសេវាថែទាំដោយគិលានុប្បដ្ឋាក ឬបដិសេធមិនឲ្យចូលរៀនដោយផ្អែកលើមូលដ្ឋាននៃថ្លៃចំណាយនេះទេ។ បទប្បញ្ញត្តិអប់រំពិសេសរបស់សហព័ន្ធ បញ្ជាក់ថាសេវាកម្មវេជ្ជសាស្ត្រតែមួយគត់ដែលមណ្ឌលសិក្សាធិការត្រូវតែផ្តល់ឲ្យ គឺសម្រាប់គោលបំណងនៃការធ្វើរោគវិនិច្ឆ័យ និងការវាយតម្លៃ។3 “សេវាកម្មវេជ្ជសាស្ត្រ” មានន័យថាជា “សេវាកម្មដែលផ្តល់ដោយគ្រូពេទ្យដែលមានអាជ្ញាបណ្ណដើម្បីកំណត់ពិការភាពពាក់ព័ន្ធនឹងវេជ្ជសាស្ត្រដែលនាំមកនូវតម្រូវការរបស់កុមារសម្រាប់ការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ។”4
