Menu Close

(14.20) ប្រសិនបើកូនរបស់ខ្ញុំជាសិស្សផ្នែកអប់រំពិសេស តើនៅ​ពេល​ណា​ដែល “សេវាកម្មថែទាំសុខភាពរាងកាយពិសេស” អាចផ្តល់ដោយអ្នកផ្សេង​ក្រៅ​ពីគិលានុបដ្ឋាយិកាបាន? 

(14.20) ប្រសិនបើកូនរបស់ខ្ញុំជាសិស្សផ្នែកអប់រំពិសេស តើនៅ​ពេល​ណា​ដែល “សេវាកម្មថែទាំសុខភាពរាងកាយពិសេស” អាចផ្តល់ដោយអ្នកផ្សេង​ក្រៅ​ពីគិលានុបដ្ឋាយិកាបាន? 

តាមច្បាប់រដ្ឋ ​”សេវាកម្មថែទាំសុខភាពរាងកាយពិសេស” រួម​មានការ​ប​ញ្ចូ​ល​​អាហារ​តាម​បំពង់​ ការ​សុង​ ឬ​សេវាកម្ម​ដទៃផ្សេង​ទៀត​ ដែល​ត្រូវ​ការការ​បណ្ដុះ​បណ្តល​ពាក់​ព័ន្ធ​ផ្នែក​វេជ្ជសាស្រ្ត​។​”​1 សេវាកម្មទាំងនេះជាធម្មតាត្រូវបានផ្តល់ដោយគិលានុបដ្ឋាយិកាសាលា ប៉ុ​ន្តែក៏អាចផ្តល់ដោយបុគ្គលិកសាលាផ្សេងទៀតផងដែរ ប្រសិនបើបំពេញ​បា​ន​​​លក្ខខណ្ឌ​ទាំងអស់ខាងក្រោម៖ 

  1. បុគ្គលិកត្រូវបានបណ្តុះបណ្តាលក្នុងការគ្រប់គ្រងសេវាកម្ម។ 
  2. បុគ្គលិកត្រូវតែអាចធ្វើការសង្គ្រោះបឋមដោយការធ្វើចលនាបេះដូង និង​មានចំណេះដឹងអំពីធនធានវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់ដែលមាននៅក្នុងសហគមន៍។ 
  3. បុគ្គលិកត្រូវបានត្រួតពិនិត្យមើលខុសត្រូវដោយគិលានុបដ្ឋាយិកាសាលា គិលានុបដ្ឋាយិកា ឬវេជ្ជបណ្ឌិតសុខាភិបាលសាធារណៈ 
  4. សេវាកម្មត្រូវបានកំណត់ដោយគិលានុបដ្ឋាយិកាសាលា ឬវេជ្ជបណ្ឌិត ដោ​យ​ពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតរបស់សិស្ស ដើម្បីឱ្យមានដូច​ខាងក្រោ​ម៖ 
  5. ទម្លាប់សម្រាប់សិស្ស 
  6. បង្កគ្រោះថ្នាក់តិចតួចសម្រាប់សិស្ស 
  7. អនុវត្តជាមួយនឹងលទ្ធផលដែលអាចព្យាករណ៍បាន ដូចដែលបាន​កំណត់​ដោ​យកម្មវិធី IEP របស់សិស្ស និង 
  8. មិនតម្រូវឱ្យមានការវាយតម្លៃផ្នែកថែទាំវេជ្ជសាស្រ្ត ការបកស្រាយ ឬការ​ស​ម្រេចចិត្តដោយបុគ្គលិកសាលានោះទេ។2

ការត្រួតពិនិត្យមើលខុសត្រូវបុគ្គលិកអាចធ្វើឡើង “ភ្លាមៗ” (មានវត្ត​មាន​ផ្ទាល់) “ដោយផ្ទាល់” (គិលានុបដ្ឋាយិកាសាលា គិលានុបដ្ឋាយិកា ឬវេជ្ជ​បណ្ឌិ​ត​សុខ​ភាព​សាធារណៈ ស្ថិតនៅក្នុងអគារតែមួយ ហើយមានសម្រាប់កា​រប្រឹ​ក្សា ឬជំនួយ) ឬ “ដោយប្រយោល” (គិលានុបដ្ឋាយិកា ឬវេជ្ជបណ្ឌិតអាច​រ​ក​បានតាមមធ្យោបាយអេឡិចត្រូនិក ដើម្បីផ្តល់ការណែនាំ ការប្រឹក្សា ឬ​កា​រណែនាំចាំបាច់ណាមួយ)។3 ប្រសិនបើការត្រួតពិនិត្យមើលខុសត្រូវសមស្របមានសារៈសំខាន់ខ្លាំងចំពោះសេវាកម្ម ត្រូវប្រាកដថាពិភាក្សារឿងនេះជាមួយវេជ្ជបណ្ឌិតរបស់សិស្ស ហើយផ្តល់ឯកសារដល់ក្រុមការងារកម្មវិធី IEP ប្រសិនបើចាំបាច់។  

មណ្ឌលសិក្សាធិការអាចទទូចថាសេវាកម្មដែលត្រូវការកម្រិតមួយចំនួននៃ “ការវាយតម្លៃផ្នែកថែទាំវេជ្ជសាស្រ្ត ការបកស្រាយ ឬការសម្រេចចិត្ត” មិនអាចផ្តល់ជូនដោយនរណាម្នាក់ក្រៅពីគិលានុប​ដ្ឋា​យិ​កា​បានឡើយ។  ប្រសិនបើអ្នកមានការព្រួយបារម្ភថាតើគិលានុបដ្ឋាយិកា ឬបុគ្គ​លិក​សា​លាផ្សេងទៀតចាំបាច់ត្រូវផ្តល់សេវាកម្មនេះ —ឬព្រួយ​បារម្ភថា​កូនរប​ស់អ្ន​កប្រហែលជាត្រូវចូលសាលាផ្សេងជាមួយគិលានុបដ្ឋាយិកានៅនឹងកន្លែងដែរឬទេ — ទាំងនេះគឺជាបញ្ហាដែលត្រូវពិភាក្សា​ជាមួយវេជ្ជ​បណ្ឌិតរបស់​អ្ន​ក និងក្រុមការងារកម្មវិធី IEP។  ការសម្រេចចិត្តអំពីថាតើសេវាកម្មតម្រូវឱ្យមានការវាយតម្លៃផ្នែកថែទាំវេជ្ជសាស្រ្ត ការបកស្រាយ ឬការសម្រេចចិត្តដែរឬទេ ត្រូវតែធ្វើឡើង​ដោយ​មាន​ការពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់កូនអ្នក។4 ប្រសិនបើមានការខ្វែងគំនិតគ្នា អ្នកអាចដាក់ពាក្យសុំនីតិវិធីត្រឹម​ត្រូវ​តា​មផ្លូវច្បាប់បាន។  សូមមើល ជំពូក 6 ព័ត៌មាន​ស្តីពី​នីតិ​វិធី​ត្រឹម​ត្រូវតាមផ្លូវច្បាប់​​​/នីតិវិធីនៃ​អនុលោម​ភាព។  

  1. Cal. Ed. Code Sec. 49423.5(d).[]
  2. Cal. Ed. Code Secs. 49423.5(a)(2)(A)-(D).[]
  3. 5 C.C.R. Sec. 3051.12(b)(1)(D).[]
  4. Cal. Ed. Code Sec. 49423.5(a)(2).[]