ការយល់ព្រមពីឪពុកម្ដាយ មានសុពលភាពលុះត្រាតែអ្នកត្រូវបានជូនដំណឹងពេញលេញអំពីព័ត៌មានទាំងអស់ដែលទាក់ទងនឹងសកម្មភាពដែលការយល់ព្រមកំពុងត្រូវបានស្នើសុំ ហើយជាភាសាកំណើតរបស់អ្នក ឬរបៀបប្រាស្រ័យទាក់ទងផ្សេងទៀត។ អ្នកត្រូវតែ “យល់ និងយល់ព្រម” ជាលាយលក្ខណ៍អក្សរ។ អ្នកគួរតែយល់ថា ការផ្តល់ការយល់ព្រមគឺជាការស្ម័គ្រចិត្ត ហើយអាចដកហូតនៅពេលណាក៏បាន។1 សម្រាប់កុមារដែលមានទាំងការធានារ៉ាប់រងកម្មវិធី Medi-Cal និងឯកជន មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតត្រូវតែគេប្រាប់ថាការប្រើប្រាស់កម្មវិធី Medi-Cal របស់កុមារអាចបណ្តាលឱ្យកម្មវិធី Medi-Cal ចាប់ផ្តើមការទារប្រាក់ពីភាគីទីបីសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងឯកជនរបស់កុមារ។ នេះអាចធ្វើឲ្យអស់ដែនកំណត់អតិបរមាពេញមួយជីវិតនៃការធានារ៉ាប់រងឯកជន ឬដែនកំណត់អតិបរមាពេញមួយជីវិតនៃការធានារ៉ាប់រងសម្រាប់សេវាកម្ម ឬការព្យាបាលជាក់លាក់ណាមួយ។
- 34 C.F.R. Secs. 300.154(d)(2)(iv)(A), (e), & 300.9.[↩]
