ការប្រើប្រាស់កញ្ឆាផ្នែកវេជ្ជសាស្រ្តបាននិងកំពុងទទួលបានការទទួលយកកាន់តែខ្លាំងឡើងទាំងនៅកម្រិតរដ្ឋ និងសហព័ន្ធ។ ជាឧទាហរណ៍ ទីភ្នាក់ងារអនុវត្តគ្រឿងញៀនសហព័ន្ធ (DEA) បានស្នើការផ្លាស់ប្តូរកញ្ឆា ពីតារាងទី I ដល់តារាងទី III នៃកាលវិភាគសារធាតុដែលបានគ្រប់គ្រង ដោយហេតុនេះចាត់ ថ្នាក់ថាវាមានហានិភ័យពីកម្រិតមធ្យមទៅទាបនៃការពឹងផ្អែក និងទទួលស្គាល់អត្ថ ប្រយោជន៍ផ្នែកវេជ្ជសាស្រ្ត និងការព្យាបាលជាសក្តានុពលរបស់វា។ រដ្ឋកាលីហ្វ័រញ៉ាក៏បានធ្វើឱ្យស្របច្បាប់នូវការប្រើប្រាស់កញ្ឆាសម្រាប់មនុស្សពេញវ័យផងដែរ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់មនុស្សដែលមានអាយុក្រោម 21 ឆ្នាំ ការប្រើប្រាស់ កញ្ឆានៅតែត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង និងកំណត់ត្រឹមគោលបំណងវេជ្ជសាស្ត្រ។ យោងតាមសេចក្តីសម្រេចរបស់ការិយាល័យសវនាការរដ្ឋបាល (OAH) ប្រសិនបើតម្រូវការរបស់កុមារចំពោះកញ្ឆាវេជ្ជសាស្រ្ត ឬដេរីវេតាមលក្ខខណ្ឌតម្រូវនៃច្បាប់ស្តីពីការប្រើប្រាស់ ដោយមេត្តារបស់រដ្ឋកាលីហ្វ័រញ៉ា (California’s Compassionate Use Act) គាត់គួរតែត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់វានៅក្នុងបរិវេណសាលា និងនៅលើរថយន្តសាលា។1 ករណីនេះពាក់ព័ន្ធនឹងកុមារអាយុប្រាំឆ្នាំដែលមានរោគសញ្ញា Dravet ដែលត្រូវការប្រេង tetrahydrocannabinol (THC) ជាថ្នាំប្រកាច់សង្គ្រោះបន្ទាន់។ មណ្ឌលសិក្សាបានផ្តល់ឱ្យនាងនូវកម្មវិធី IEP សម្រាប់ការបង្រៀនតាមផ្ទះដោយអះអាងថានាងមិនអាចចូលរៀនបានទេ ព្រោះច្បាប់សហព័ន្ធ និងរដ្ឋបានហាមឃាត់ការកាន់កាប់ និងប្រើប្រាស់សារធាតុនៅកន្លែងសាលារៀន ឬនៅលើឡានក្រុង។ ALJ បានច្រានចោលទឡ្ហីករណ៍របស់មណ្ឌលសិក្សាដែលបញ្ជាក់ពីអាណត្តិ LRE ផ្តល់សិទ្ធិឱ្យកុមារចូលសាលារៀនជាមួយមិត្តភក្ដិរបស់នាងបាន។ ALJ ក៏បានរកឃើញថាមណ្ឌលសិក្សាធិការមានកំហុសក្នុងការអានច្បាប់ដែលអាចអនុវត្តបាន។
សេចក្ដីសម្រេចបានពន្យល់ថាច្បាប់ប្រើប្រាស់ដោយមេត្តារបស់រដ្ឋកាលីហ្វ័រញ៉ាបានបង្ហាញយ៉ាងច្បាស់នូវការលើកលែងនៅក្រោមលក្ខខណ្ឌជាក់លាក់។ កុមារមានសិទ្ធិទទួលបានការលើកលែង ប្រសិនបើគាត់៖
- មានជំងឺធ្ងន់ធ្ងរ
- គ្រូពេទ្យបានកំណត់ថាការប្រើប្រាស់កញ្ឆានឹងផ្តល់អត្ថប្រយោជន៍ដល់សុខភាពរបស់កុមារក្នុងការព្យាបាលជំងឺរបស់គាត់ និង
- គ្រូពេទ្យបានផ្ដល់អនុសាសន៍ឱ្យប្រើសម្រាប់គោលបំណងនេះ។2
វិសាលភាពនៃជំងឺដែលស្ថិតក្រោមច្បាប់នៃការប្រើប្រាស់ដោយមេត្តាត្រូវបានពិពណ៌នាយ៉ាងទូលំទូលាយថាជា “មហារីក ការមិនឃ្លានអាហារ ជំងឺអេដស៍ ការឈឺចាប់រ៉ាំរ៉ៃ ស្ពឹក ដក់ទឹក ក្នុងភ្នែក រលាកសន្លាក់ ឈឺក្បាលប្រកាំង ឬជំងឺផ្សេងទៀតដែលកញ្ឆាផ្តល់ការធូរស្រាល។”3 បន្ទាប់មកលក្ខន្តិកៈបានលើកលែងជាពិសេសចំពោះការប្រើប្រាស់កញ្ឆាវេជ្ជសាស្រ្តរបស់អ្នកជំងឺ និងការកាន់កាប់កញ្ឆាដោយពួកគេ និងអ្នកថែទាំចម្បងរបស់ពួកគេពីការកាត់ទោស ព្រហ្មទណ្ឌ ដែលជាកន្លែងដែលវាត្រូវបានចេញវេជ្ជបញ្ជាសម្រាប់គោលបំណងវេជ្ជសាស្រ្ត របស់អ្នកជំងឺតាមអនុសាសន៍ជាលាយលក្ខណ៍អក្សរ ឬផ្ទាល់មាត់ ឬការយល់ព្រមពីគ្រូពេទ្យ។4 អ្នកថែទាំបឋមត្រូវបានឲ្យនិយមន័យថាជា “បុគ្គលដែលត្រូវបានចាត់តាំងដោយបុគ្គលដែល បានទទួលខុសត្រូវជាប់លាប់ចំពោះលំនៅឋាន សុខភាព ឬសុវត្ថិភាពរបស់មនុស្សនោះ។”5
ALJ បានសន្និដ្ឋានថា តម្រូវការរបស់កុមារចំពោះប្រេង THC បំពេញបានគ្រប់លក្ខខណ្ឌ ផ្លូវច្បាប់ ហើយនាង និងម្តាយរបស់នាង ដែលជាអ្នកថែទាំបឋមរបស់នាងត្រូវបានការពារ ក្រោមច្បាប់ប្រើប្រាស់ដោយមេត្តា។ ជាងនេះទៅទៀត គិលានុបដ្ឋាយិកាដែលនឹងគ្រប់គ្រងប្រេងក្រោមលក្ខខណ្ឌដែលបាន កំណត់ ត្រូវបានគេរ៉ាប់រងស្មើៗគ្នា ខណៈដែលនាងនឹងដើរតួជាភ្នាក់ងាររបស់ម្តាយរបស់កុមារ។
ALJ បានទទួលស្គាល់ថាការប្រើប្រាស់ និងការកាន់កាប់កញ្ឆានៅក្រោមច្បាប់សហព័ន្ធ នៅតែត្រូវបានចាត់ថ្នាក់ជាតារាង I នៅក្រោមច្បាប់សារធាតុមានការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក (US Controlled Substance Act, CSA)។ ទោះជាយ៉ាងណាក៏ដោយ គាត់បានដាក់ចេញនូវសេចក្តីថ្លែងការណ៍ និងចំណាត់ការជាបន្ត បន្ទាប់ដោយក្រសួងដ្ឋានយុត្តិធម៌ (DOJ) ប្រធាន និងសភាទាំងអស់បង្ហាញពីចេតនា ច្បាស់លាស់មិនផ្តួចផ្តើមចំណាត់ការផ្លូវច្បាប់ ឬការកាត់ទោសដែលជាកន្លែង ដែលការប្រើប្រាស់គឺសម្រាប់គោលបំណងវេជ្ជសាស្រ្ត។
