បាទ/ចាស។ មណ្ឌលសិក្សាធិការ មានកាតព្វកិច្ចក្រោមផ្នែក 504 ដើម្បីពិនិត្យ និងវាយតម្លៃសិស្សដែលអាចមានសិទ្ធិទទួលបានក្រោមច្បាប់នេះ។ នេះត្រូវបានស្គាល់ជាទូទៅថា “ការពិនិត្យរកពិការភាពកុមារ (Child Find)”។ មណ្ឌលសិក្សាធិការ ត្រូវតែ “កំណត់អត្តសញ្ញាណ និងកំណត់ទីតាំង” សិស្សមានពិការភាពគ្រប់រូបដែលមានសិទ្ធិទទួលបាន រស់នៅក្នុងដែនយុត្តាធិការរបស់មណ្ឌលសិក្សាធិការនោះ (រួមទាំងកុមារដែលគ្មានទីជម្រកផងដែរ) “ដែលពួកគេកំពុងតែមិនទទួលបានការអប់រំសាធារណៈ”។ [34 C.F.R. Sec. 104.32(a).] មណ្ឌលសិក្សាធិការ ត្រូវតែ “កំណត់អត្តសញ្ញាណ និងកំណត់ទីតាំង” សិស្សមានពិការភាពគ្រប់រូបដែលមានសិទ្ធិទទួលបាន រស់នៅក្នុងដែនយុត្តាធិការរបស់មណ្ឌលសិក្សាធិការនោះ (រួមទាំងកុមារដែលគ្មានទីជម្រកផងដែរ) “ដែលពួកគេកំពុងតែមិនទទួលបានការអប់រំសាធារណៈ”។ [34 C.F.R. Sec. 104.32(a).] មណ្ឌលសិក្សាធិការ ត្រូវតែផ្តល់ដំណឹងដល់សិស្ស និងឪពុកម្តាយរបស់ពួកគេអំពីកាតព្វកិច្ចនេះ។ [34 C.F.R. Sec. 104.32(b).] ម្យ៉ាងទៀត មណ្ឌលសិក្សាធិការ តម្រូវឲ្យធ្វើការវាយតម្លៃលើសិស្សដែល “មានតម្រូវការ ឬជឿជាក់ថាមានតម្រូវការការអប់រំពិសេស ឬសេវាកម្មពាក់ព័ន្ធ” ដោយសារតែពិការភាពរបស់ពួកគេ។ [34 C.F.R. Sec. 104.35(a).] បទប្បញ្ញត្តិទាំងនេះ ផ្តល់ភារកិច្ចផ្លូវច្បាប់ដល់មណ្ឌលសិក្សាធិការនៅក្នុងការរៀបចំឲ្យមាននីតិវិធីរួចជាស្រេចដើម្បីធានាថាកុមារដែលអាចនឹងមានសិទ្ធិទទួលបានក្រោមផ្នែក 504 ត្រូវទទួលបានការវាយតម្លៃជាបន្ទាន់។
ស្ថានភាពទាំងនេះ អាចជំរុញភារកិច្ចរបស់មណ្ឌលសិក្សាធិការអ្នកនៅក្នុងការវាយតម្លៃសិទ្ធិទទួលបានក្រោមផ្នែក 504 បញ្ហាអាកប្បករិយា និងវិន័យដែលបន្តកើតមាន ការចងក្រងឯកសារវេជ្ជសាស្ត្រ / ចិត្តសាស្ត្រអំពីស្ថានភាពណាមួយដែលផ្តល់ជូនដោយឪពុកម្តាយ តម្រូវការបន្ទាន់សម្រាប់រទេះជនពិការ ឬការសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារតែតម្រូវការផ្នែកចិត្តសាស្ត្រ និងផ្លូវចិត្ត។ ដូចគ្នានេះដែរ ព័ត៌មានបានមកពីការធ្វើតេស្តពិនិត្យតាមដាន អាចលើកឡើងនូវការសង្ស័យទៅលើពិការភាព ហើយត្រូវធ្វើការសាកសួរថាតើមណ្ឌលសិក្សាធិការបានបំពេញតាមភារកិច្ចក្នុងការពិនិត្យរកពិការភាពកុមារ (Child Find) ដែរឬទេ។ លើសពីនេះទៀត ដោយសារតែច្បាប់ស្តីពីវិសោធនកម្មច្បាប់ ADA (ADA Amendment Act, ADAA) ដែលចូលជាធរមាននៅថ្ងៃទី1 ខែមករា ឆ្នាំ2009 បានពង្រីកវិសាលភាពនៃពិការភាពទាំងក្រោមច្បាប់ ADA និងផ្នែក 504 (ជាពិសេសពាក់ព័ន្ធនឹងកត្តាជួយសម្រាលស្ថានភាព ពិការភាពបណ្តោះអាសន្ន និងភាពចុះខ្សោយដែលមានភាពមិនទៀងទាត់ ឬស្ថិតក្នុងដំណាក់កាលជាជំងឺស្រាល) ដូច្នេះ ភារកិច្ចនៃការពិនិត្យរកពិការភាពកុមារ (Child Find) របស់មណ្ឌលសិក្សាធិការ ត្រូវតែបង្កើតឡើងដើម្បីកំណត់អត្តសញ្ញាណសិស្សដែលទទួលបានការរ៉ាប់រងក្រោមនិយមន័យទូលំទូលាយនេះ។