កុមារម្នាក់ដែលមានស្ថានភាពសុខភាពមួយចំនួន អាចនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្រោមផ្នែក 504 ប្រសិនបើស្ថានភាពនេះរឹតត្បិតទូទៅឲ្យគាត់ស្ថិតក្នុងសកម្មភាពមុខងារសំខាន់ៗក្នុងជីវិតដូចជាការដកដង្ហើម មុខងារផ្លូវដង្ហើម មុខងារប្រព័ន្ធភាពស៊ាំ ការផ្ចង់ស្មារតី ការថែទាំខ្លួនឯង និងការសិក្សា។ [42 U.S.C. Sec. 12102(2)(B)-(4)(E).] ស្ថានភាពនានាដូចជាជំងឺទឹកនោមផ្អែម ជំងឺហឺត ប្រតិកម្មទៅនឹងចំណីអាហារ ប្រតិកម្មទៅនឹងមជ្ឈដ្ឋាន (ភាពងាយទទួលរងប្រតិកម្មទៅនឹងសារធាតុគីមីចម្រុះ) ជំងឺឆ្កួតជ្រូក និងជំងឺភាពមិនប្រក្រតីនៃការផ្ចង់ស្មារតី (ADHD) ស្ថានភាពទាំងនេះត្រូវបានរ៉ាប់រងជាទូទៅដោយផ្នែក 504 នៅពេលមានភស្តុតាងបង្ហាញថាស្ថានភាពនោះរឹតត្បិតលើសមត្ថភាពរបស់កុមារនៅក្នុងការបំពេញសកម្មភាពមុខងារសំខាន់ៗនៅក្នុងជីវិត បើធៀបទៅនឹងកុមារផ្សេងទៀតដែលមានវ័យដូចគ្នានៅក្នុងចំនួនក្រុមកុមារទូទៅ។ [28 C.F.R. Sec. 35.108(d)(1)(v).] ស្ថានភាពទាំងនេះ ក៏អាចឲ្យកុមារណាម្នាក់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានកម្មវិធី IEP ក្រោមប្រភេទចំណាត់ថ្នាក់នៃភាពចុះខ្សោយផ្នែកសុខភាពផ្សេងៗ (OHI) នៃច្បាប់ IDEA ផងដែរ។ មើលជំពូក 3 ព័ត៌មានស្តីពីលក្ខណៈវិនិច្ឆ័យលើសិទ្ធិទទួលបាន។
នៅពេលណាកុមារម្នាក់មានសិទ្ធិទទួលបានក្រោមផ្នែក 504 សាលារៀនរបស់គាត់មានកាតព្វកិច្ចជាទូទៅដើម្បីធានាថាគាត់មានឱកាសស្មើភាពក្នុងការទទួលបានអត្ថប្រយោជន៍ដូចគ្នា និងចូលរួមទៅក្នុងកម្មវិធីដូចគ្នាជាមួយនឹងមិត្តរួមថ្នាក់របស់គាត់ដែលគ្មានពិការភាព ផ្អែកលើមូលដ្ឋានស្មើភាពគ្នា។ [34 C.F.R.Sec.104.4.] ការិយាល័យ OCR បានជឿជាក់ថាសាលារៀនមានកាតព្វកិច្ចក្រោមផ្នែក 504 ក្នុងការចាត់វិធានការដើម្បីឲ្យមជ្ឈដ្ឋានសាលារៀនមានសុវត្ថិភាពសម្រាប់សិស្សដែលមានពិការភាព ដូចគ្នាទៅនឹងសិស្សដែលគ្មានពិការភាពដែរ។ [Washington (NC) Montessori Pub. Charter Sch., 60 IDELR 79 (OCR 2015).] ម្យ៉ាងទៀត សាលារៀនត្រូវតែធានាថាសិស្សដែលមានពិការភាព មិនត្រូវបានដកចេញពីកម្មវិធី ថ្នាក់រៀន ឬសកម្មភាពសិក្សាបន្ថែមណាមួយឡើយ ដោយសារតែពិការភាពរបស់ពួកគេ ប្រសិនសេវាជំនួយសមស្រប និងសមរម្យដែលដោះស្រាយបញ្ហាតម្រូវការពិការភាពរបស់ពួកគេ អាចត្រូវបានអនុវត្តដើម្បីធានានូវការចូលរួមរបស់ពួកគេប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព។ [Bethlehem (NY) Cent. Sch. Dist.,52 IDELR 69 (OCR 2009); Donegal (VA) Sch Dist., 66 IDELR 231 (OCR 2015).]
បន្ថែមពីលើភារកិច្ចរបស់ខ្លួនក្នុងការបង្កាការរើសអើងដោយផ្អែកលើមូលដ្ឋានពិការភាព មណ្ឌលសិក្សាធិការត្រូវតែធ្វើការកំណត់លក្ខណៈបុគ្គលនូវផលប៉ះនៃស្ថានភាពសុខភាពទៅលើកុមារ និងកំណត់នូវសេវាជំនួយ និងសេវាកម្មផ្សេងៗនៅក្នុងផែនការ 504 ដែលនឹងធានានូវការទទួលបានការអប់រំ FAPE របស់គាត់ ក៏ដូចជាការចូលរួមរបស់គាត់ទៅក្នុងកម្មវិធី និងសកម្មភាពរបស់មណ្ឌលសិក្សាធិការ។ [34 C.F.R. Sec. 104.35.] សេវាជំនួយដូចខាងក្រោម ត្រូវបានចាត់ទុកថាមានភាពសមស្រប និងសមរម្យសម្រាប់ស្ថានភាពសុខភាពមួយចំនួននៅក្រោមផ្នែក 504។
ជំងឺទឹកនោមផ្អែម
- ការផ្តល់ថ្នាំអាំងស៊ុយលីន នៅពេលសិស្សមិនអាចចាក់ថ្នាំដោយខ្លួនឯងបាន។ [Duval County (FL) Pub. Schs., 113 LRP 27887 (OCR 04/19/13).]
- ការផ្តល់ថ្នាំអាំងស៊ុយលីល និងថ្នាំគ្លុយកាកុង និងការគណនាសេតូននៅក្នុងដំណើរទស្សនកិច្ចសិក្សា។[Clayton County (GA) Sch. Dist., 52 NDLR 170 (OCR 2015).]
- ការបង្កើតព័ត៌មានអាហារូបត្ថម្ភសម្រាប់អាហារថ្ងៃត្រង់នៅសាលារៀន [Rudyard (MI) Area Schs.,115 LRP 10469 (OCR 10/19/14).]
- ការដំឡើងប្រអប់ផតបញ្ចូលថ្នាំអាំងស៊ុយលីនសម្រាប់ម៉ាស៊ីនអាំងស៊ុយលីន [Prince William County (VA) Pub. Schs., 69 IDELR 168 (OCR 2016).]
- ការផ្តល់ថ្នាំអាំងស៊ុយលីន និងការផ្តល់អាហារសម្រន់នៅលើរថយន្តក្រុងរបស់សាលា [Bryan County (GA) Schs., 69 IDELR 43 (OCR 2016.]
ជំងឺហឺត
- ការជួយដល់ការប្រើប្រាស់បំពង់ហឺត ឬការផ្តល់ឱសថ [Pueblo (CO) Sch. Dist. 60, 60 IDELR 25 (OCR 2012).]
- ការផ្តល់ការដឹកជញ្ជូនទៅកាន់សាលារៀន។ [Duval County (FL) Pub. Schs., 68 IDELR 282 (OCR 2016)]
- ការបង្កើតផែនការសង្គ្រោះបន្ទាន់សម្រាប់សុវត្ថិភាព និងការផ្តល់ដំណឹងដល់បុគ្គលិកសាលាអំពីវិធានការដែលត្រូវអនុវត្តក្រោមផែនការនេះ។ [Encinita (CA) Union Sch. Dist., 114 LRP 23545 (OCR 01/29/14).] ;
- ការអនុញ្ញាតឲ្យសិស្សប្រើម្ជុលស្វ័យប្រវត្តិចាក់ថ្នាំអេពីណេព្រីន [Franklin County (TN) Pub. Schs., 52 IDELR 143 (OCR 2009).] ;
- ការហាមមិនឲ្យមានវត្តមានសារធាតុមួយចំនួនដូចជាសណ្តែកដី ឬផលិតផលសណ្តែកដីនៅក្នុងថ្នាក់រៀន។ [South Windsor (CT) Pub. Schs., 49 IDELR 107 (OCR 2007).]
- ការដំឡើងកន្លែងលាងដៃក្រៅថ្នាក់រៀន។ [Encinitas (CA) Union Schs. Dist., 114 LRP 23545, (OCR 01/29/14).]
- ប្រាប់ដល់បុគ្គលិកអាហារដ្ឋានអំពីការរឹតត្បិតលើចំណីអាហារ។ [Henry County (MO) R-I Sch. Dist.,52 IDELR 233 (OCR 2009).]
ប្រតិកម្មចំណីអាហារ
- ការបង្កើតផែនការសង្គ្រោះបន្ទាន់សម្រាប់សុវត្ថិភាព និងការផ្តល់ដំណឹងដល់បុគ្គលិកសាលាអំពីវិធានការដែលត្រូវអនុវត្តក្រោមផែនការនេះ។ [Encinita (CA) Union Sch. Dist., 114 LRP 23545 (OCR 01/29/14).]
- ការអនុញ្ញាតឲ្យសិស្សប្រើម្ជុលស្វ័យប្រវត្តិចាក់ថ្នាំអេពីណេព្រីន [Franklin County (TN) Pub. Schs., 52 IDELR 143 (OCR 2009).]
- ការហាមមិនឲ្យមានវត្តមានសារធាតុមួយចំនួនដូចជាសណ្តែកដី ឬផលិតផលសណ្តែកដីនៅក្នុងថ្នាក់រៀន។ [South Windsor (CT) Pub. Schs., 49 IDELR 107 (OCR 2007).]
- ការដំឡើងកន្លែងលាងដៃក្រៅថ្នាក់រៀន។ [Encinitas (CA) Union Schs. Dist., 114 LRP 23545, (OCR 01/29/14).]
- ប្រាប់ដល់បុគ្គលិកអាហារដ្ឋានអំពីការរឹតត្បិតលើចំណីអាហារ។ [Henry County (MO) R-I Sch. Dist.,52 IDELR 233 (OCR 2009).]
ប្រតិកម្មទៅនឹងមជ្ឈដ្ឋាន (ភាពងាយទទួលរងប្រតិកម្មទៅនឹងសារធាតុគីមីចម្រុះ)
- ការត្រួតពិនិត្យតាមដានដោយគិលានុប្បដ្ឋាកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
- ការបង្កើតពិធីសារដែលធានានូវលទ្ធភាពក្នុងការប្រើប្រាស់អុកស៊ីសែន
- ការអនុវត្តពិធីសារសង្គ្រោះបន្ទាន់។
[Stafford County (VA) Pub. Schs., 70 IDELR 164 (OCR 2017).]
ជំងឺឆ្កួតជ្រូក
- ការផ្តល់ជំនួយដោយមានការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រដើម្បីដោះស្រាយបញ្ហាដំណាក់កាលជំងឺពេលមានការប្រកាច់។
[Yakima (WA) Sch. Dist. No. 7, 64 IDELR 53 (OCR 2014).]
ជំងឺពោះវៀនធំគ្មានសរសៃប្រសាទ (Hirschsprung’s Disease)
- ការផ្តល់ជំនួយជាមួយនឹងការប្រើថង់ភ្ជាប់ទៅនឹងពោះវៀនធំ (colostomy bag)។
[Alachua County (FL) Sch. Dist., 52 IDELR 204 (OCR 2009).]
ការដាក់បំពុងសុងអាហារ
- ការផ្តលជូនការដាក់បំពុងសុងអាហារនៅក្នុងថ្នាក់រៀន។
[Huntsville (AL) City Schs., 73 IDELR 270 (OCR 2018).]
ជំងឺ ADD/ADHD
- ការផ្តល់ឱសថអំឡុងថ្ងៃសិក្សានៅសាលា។
[Letter to Mentink, 19 IDELR 1127 (OCR 1993).]