Menu Close

(16.9) កូនរបស់ខ្ញុំ​ មានពិការភាព​ក្រោមផ្នែក 504។ តើ​កាតព្វកិច្ច​អប់រំ​របស់​​សាលារៀនគាត់​មានអ្វីខ្លះ​?

(16.9) កូនរបស់ខ្ញុំ​ មានពិការភាព​ក្រោមផ្នែក 504។ តើ​កាតព្វកិច្ច​អប់រំ​របស់​​សាលារៀនគាត់​មានអ្វីខ្លះ​?

ផ្នែក​ 504 តម្រូវ​ឲ្យ​មណ្ឌលសិក្សា​ធិការ​ដែលបាន​រ៉ាប់រងទាំងអស់ ឬ​ទីភ្នាក់ងារ​អប់​រំ​ (មណ្ឌលសិក្សាធិការ)​ ផ្តល់​នូវ​ការអប់រំ​សាធារណៈ​សមស្រប​ឥតគិត​ថ្លៃ​ (FAPE) ដល់​សិស្ស​គ្រប់រូប​ដែលមានសិទ្ធិទទួលបាន​។​ [34 C.F.R. Sec. 104.33)(a).] មណ្ឌល​សិក្សាធិការ​ មានផ្តល់ជូន​នូវ​សេវាអប់រំ និង​សេវាកម្មពាក់ព័ន្ធ​នានា​ដែល​បានបង្កើតឡើង​ដើម្បី​បំពេញ​​តាមតម្រូវការ​សិស្សដែលមានពិការភាព ឲ្យបាន​គ្រប់គ្រាន់ដូចគ្នាទៅនឹង​ការបំពេញតម្រូវការ​របស់​សិស្ស​​​ដែលគ្មានពិការភាព​​ដែរ​។​ [34 C.F.R. Sec. 104.33(b).] ការអប់រំសមស្រប​ក្រោមផ្នែក​ 504 ត្រូវបាន​កំណត់​និយមន័យ​ដូចតទៅ៖ “ការផ្តល់ការអប់រំធម្មតា ឬ​ពិសេស​ និង​ជំនួយ​និង​សេវាក​ម្ម​ពាក់ព័ន្ធ” ដែល​៖

  1. បានបង្កើតឡើង​ដើម្បីបំពេញ​តាម​តម្រូវការនីមួយៗ​របស់សិស្ស​ដែល​មានពិការភាព​​​ ឲ្យបានសមស្រប​ដូច​គ្នា​ទៅនឹងការបំពេញ​តម្រូវ​ការ​របស់​សិស្ស​ដែលគ្មានពិការភាពដែរ​ និង​
  2. បាន​អនុវត្ត​ស្របទៅតាម​នីតិវិធី​ផ្នែក​ 504។
  3. [34 C.F.R. Sec. 104.33(b)(2).]

នៅក្នុងការ​ពិនិត្យតាមដាន​ថាតើ​មណ្ឌលសិក្សាធិការ​បាន​បំពេញ​តាមកាតព្វកិច្ច​អប់រំ​ FAPE របស់​ខ្លួន​ក្រោម​ផ្នែក​ 504 ដែរឬអត់នោះ ការិយាល័យសិទ្ធិ​ពលរដ្ឋ​ (Office for Civil Rights, OCR) ពិនិត្យមើល​កត្តា​ចំនួន​បី​៖

  1. តើមណ្ឌលសិក្សាធិការ​វាយតម្លៃ​សិស្ស​ស្រប​តាម​​លក្ខខណ្ឌតម្រូវ​ផ្នែក​ 504 ដែរឬទេ?
  2. តើមណ្ឌលសិក្សាធិការ​កំណត់​តម្រូវការរបស់សិស្ស​ដោយផ្អែកលើ​មូលដ្ឋានបុគ្គលដែរឬទេ​?
  3. តើមណ្ឌលសិក្សាធិការ​ផ្តល់ជំនួយ​ និងសេវកម្ម​ចាំបាច់​ដើម្បី​បំពេញ​តាមតម្រូវ​ការបុគ្គល​របស់សិស្សនោះ​​ ដែរឬទេ​?​ [Mansfield (AR) Pub. Schs., 59 IDELR 265 (OCR 2012).]

មណ្ឌល​សិក្សាធិការ មិនអាចគេចផុត​​ពី​ភារកិច្ចរបស់ខ្លួន​ក្នុងការ​ផ្តល់​ការអប់រំ​ FAP​E ក្រោមផ្នែក​ 504 ដោយការទាមទារ​នូវ​ការកែតម្រូវ​ជា​មូលដ្ឋាន ឬ​បន្ទុក​មិន​សមស្របនោះទេ​។ [មើល​ Dear Colleagues Letter, 60 IDELR 167 (OCR 2013)​.]

កុមារ​ម្នាក់​ដែលមានសិទ្ធិទទួលបានក្រោមផ្នែក​ 504/ADA ដោយផ្អែកលើ​មូលដ្ឋាន​​មានភាព​ចុះ​ខ្សោយ​គ្រប់​លក្ខណៈ​​សម្បត្តិ​​ ដែលនាំ​ឲ្យមានការរឹតត្បិត​ទូទៅលើសកម្មភាព​មុខាង​សំខាន់ៗក្នុងជីវិត​ កុមារនោះ​គប្បី​ទទួល​បាន​ការ​វាយ​តម្លៃ​ដើម្បី​កំណត់ពីតម្រូវ​ការរបស់គាត់​សម្រាប់ជំនួយ និង​សេវាកម្ម​ដើម្បីទទួល​បាន​ការអប់រំ​ FAPE។​ ទោះយ៉ាង​ណាក៏ដោយ ការមានប្រវត្តិធ្លាប់​មានពិការភាព​ ឬ​​ការចាត់ទុក​ថា​មានពិការ​ភាព​ក្នុងខ្លួន​ពួកគេ​មិនផ្តល់សិទ្ធិ​ទៅដល់​សិ​ស្សណា​ម្នាក់​​​ដែល​បំពេញ​លក្ខណៈវិនិច្ឆ័យណាមួយសម្រាប់​ការអប់រំ​ FAPE ក្រោមផ្នែក​ 504​/​ADA នោះទេ​។​ សិស្សម្នាក់ត្រូវតែ​បំពេញរាល់សមាសធាតុ​ទាំងបី​នៃ​លក្ខខណ្ឌ​​តម្រូវ​សិទ្ធិទទួលបានក្រោមផ្នែក​ 504 សម្រាប់​ការ​ការពារ និង​សេវាកម្ម​។  វិធីមួ​យដែល​មណ្ឌលសិក្សាធិការ​អាច​ផ្តល់​ការអប់រំ​ FAPE ក្រោមផ្នែក​ 504 គឺ​តាម​​រយៈការផ្តល់​នូវ​កម្មវិធី​អប់រំ​សម្រាប់បុគ្គល​ (IEP) អនុលោមតាម​ច្បាប់អប់រំ​សម្រាប់បុគ្គលដែលមានពិការភាព​​ (Individuals with Disabilities Education Act, IDEA)។​  [34 C.F.R. Sec. 104.33(b)(2).] មើលជំពូក​ 4 ព័ត៌មាន​ស្តីពីកិច្ច​ដំណើរ​កា​រ​កម្មវិធី​ IEP។ ប៉ុន្តែ​ ជាធម្មតា​ មណ្ឌលសិក្សាធិការ​​ប្រើប្រាស់​ឯកសារ​មួយ​ដែល​​​ស្គាល់ជាទូទៅថា​ ផែនការ 504 ដើម្បី​កំណត់​ពិការភាពរបស់សិស្ស​ រាយការណ៍​​​អំពីលទ្ធផល​នៃ​ការវាយតម្លៃ កំណត់​ជំនួយ និងសេវាកម្មដែល​កុមារ​តម្រូវ​ឲ្យមាន និង​សម្រេចចិត្តទៅលើ​ការដាក់បញ្ចូ​ល​ទៅ​កាន់ទីកន្លែង​ដែល​គាត់​នឹងទទួល​បាន​ការអប់រំ។​