Menu Close

(16.14) តើផ្នែក​ 504 តម្រូវ​ឲ្យមាន​ការផ្តល់ជូនសេវាកម្មពាក់ព័ន្ធដែរឬទេ​?

(16.14) តើផ្នែក​ 504 តម្រូវ​ឲ្យមាន​ការផ្តល់ជូនសេវាកម្មពាក់ព័ន្ធដែរឬទេ​?

បាទ/ចាស​។ ផ្នែក​ 504 តម្រូវ​ឲ្យមានការផ្តល់ជូន “ជំនួយ និង​សេវាកម្មពាក់ព័ន្ធ​” ដែលមានទាក់ទងទៅនឹង​សិទ្ធិ​របស់​សិស្ស​​សម្រាប់​ការអប់រំពិសេស​ ឬ​ការអប់រំ​ធម្មតា​។ ជំនួយ និងសេវាកម្ម​នានា​ គួរត្រូវបានបង្កើតឡើង​ដើម្បីផ្តល់​ឲ្យគាត់​នូវ​ការអប់រំសមស្រប​មួយ​។​  នេះ​មានន័យថា​មណ្ឌលសិក្សាធិការ ត្រូវតែផ្តល់​ជំនួយ​ និង​សេវាកម្ម​ទាំងឡាយដែល​បំពេញតាមតម្រូវការ​អប់រំ​​របស់បុគ្គល​​ឲ្យបាន​សម​ស្រ​ប​​ដូចគ្នាទៅនឹង​តម្រូវ​ការរបស់សិស្ស​ដែលគ្មានពិការភាព​ដែរ​។ [34 C.F.R. Sec. 104.33.]

ការផ្តល់ជំនួយ​និងសេវាកម្ម​ ត្រូវតែ​ធ្វើឡើង​ដោយផ្អែកលើ​រង្វាយតម្លៃរបស់សិស្ស ដោយក្រុម​បុគ្គលិក​ដែល​មាន​ចំណេះ​ដឹង​អំពី​កុមារ​ និង​ទិន្នន័យរង្វាយតម្លៃ​ និង​ស្រប​​ទៅតាម​លក្ខខណ្ឌតម្រូវ​សម្រាប់​មជ្ឈដ្ឋាន​ដែល​មាន​ការរឹតបន្តឹងតិចតួច​  (LRE​) និង​ការការពារសុវត្ថិភាព​នីតិវិធីរបស់​មណ្ឌលសិក្សាធិការ​។

[34 C.F.R. Secs. 104.34 -104.36.] វិសាល​ភាព​នៃ​ជំនួយ និង​សេវាកម្ម​ក្រោមផ្នែក​ 504 គឺ​មាន​ភាព​ស្រដៀងខ្លាំង​ទៅ​នឹង​​ការផ្តល់​ “សេវាកម្ម​ពាក់ព័ន្ធ” សម្រាប់កុមារ​ដែលមាន​កម្មវិធី​ IEP ក្រោមច្បាប់​ IDEA។​ ប៉ុន្តែ​ មិនដូច​ច្បាប់​ IDEA ទេ​ ផ្នែក​ 504 មិនមាន​ផ្តល់​​តារាង​គំរូបង្ហាញ​ពី​ជំនួយ និង​សេវកម្មដែល​កុមារ​​ម្នាក់​អាច​ទទួលបាននោះទេ​។ សេវាកម្ម​សុខភាព​/ការ​ថែទាំ​របស់សាលារៀន ការ​ផ្តល់​ឱសថ ឧបករណ៍​ជំនួយ​ និង​រួមទាំង​កម្មវិធី​អត្តពលកម្ម​​​ និង​កម្មវិធី​ក្រៅការសិក្សា​ផងដែរ គឺសុទ្ធតែជា​ឧទាហរណ៍​នៃ​ជំនួយ និងសេវាកម្ម​ពាក់ព័ន្ធ​ដែល​​បាន​ផ្តល់ជូន​ក្រោមផ្នែក​ 504។​