ការសម្រេចចិត្តលើការដាក់បញ្ចូលកុមារម្នាក់ដែលមានសិទ្ធិទទួលបានសេវាកម្មក្រោមផ្នែក 504 ចាប់ផ្តើមឡើងតាមរយៈការវាយតម្លៃ។ [34 C.F.R. Sec. 104.35.] នៅពេលណាការវាយតម្លៃត្រូវបានធ្វើឡើង សាលារៀនគប្បីត្រូវបកស្រាយព័ត៌មានរង្វាយតម្លៃនោះ និងធ្វើសេចក្តីសម្រេចលើការដាក់បញ្ចូលនោះតាមរយៈ៖
- ការប្រើប្រាស់ព័ត៌មានពីប្រភពផ្សេងៗជាច្រើន រួមទាំងតេស្តសម្បទានិងលទ្ធផលសិក្សា ការណែនាំរបស់គ្រូ ស្ថានភាពរាងកាយ ប្រវត្តិសង្គមនិងវប្បធម៌ និងអាកប្បកិរិយាសម្របខ្លួន។
- ការបង្កើតនីតិវិធីដើម្បីធានាថាព័ត៌មានដែលទទួលបានពីប្រភពទាំងនោះ ត្រូវបានចងក្រងជាឯកសារ និងពិចារណាដោយប្រុងប្រយ័ត្ន។
- ការធានាថាសេចក្តីសម្រេចលើការដាក់បញ្ចូលក្នុងសេវា ត្រូវបានធ្វើឡើងដោយក្រុមបុគ្គលិក រួមទាំងអ្នកដែលមានចំណេះដឹងអំពីកុមារ ខ្លឹមសារនៃទិន្នន័យរង្វាយតម្លៃ និងជម្រើសនៃការដាក់បញ្ចូលក្នុងសេវា។
- ការធានាថាការសម្រេចចិត្តលើការដាក់បញ្ចូលក្នុងសេវា ត្រូវបានធ្វើឡើងស្របទៅតាមមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួច (LRE)។
[34 C.F.R. Sec. 104.35.]
ការកំណត់របស់ LRE បញ្ជាក់ថាសាលារៀនត្រូវតែធ្វើការអប់រំ ឬផ្តល់ជូនការអប់រំដល់សិស្សដែលមានពិការភាពរួមគ្នាជាមួយនិងសិស្សដែលគ្មានពិការភាព ក្នុងកម្រិតអតិប្បបរមាដែលសមស្របតាមតម្រូវការរបស់សិស្សដែលមានពិការភាព។ ជម្រើសទីមួយរបស់សាលា គប្បីជា “មជ្ឈដ្ឋានអប់រំធម្មតា” លើកលែងតែវាមានការបង្ហាញបញ្ជាក់ថាការអប់រំសិស្សដែលមានពិការភាពនៅក្នុងមជ្ឈមដ្ឋាននេះ ជាមួយនឹងការប្រើប្រាស់ជំនួយ និងសេវាកម្មបំពេញបន្ថែម មិនអាចសម្រេចបានដោយជោគជ័យ។ ប្រសិនបើមានជ្រើសយកការដាក់បញ្ចូលណាមួយក្រៅពីមជ្ឈដ្ឋានធម្មតា សាលារៀនត្រូវតែពិចារណាលើមជ្ឈដ្ឋានជំនួសដែលមានលក្ខណៈប្រហាក់ប្រហែលទៅនឹងមជ្ឈដ្ឋានផ្ទះរបស់កុមារ។ [34 C.F.R. Sec. 104.34.(a).] ប្រសិនបើសាលារៀនដំណើរការនៅក្នុងទីកន្លែងដាច់ដោយឡែកសម្រាប់សិស្សដែលមានពិការភាព វាត្រូវតែធានាថាទីកន្លែង និងសេវាកម្មក្នុងទីកន្លែងនោះ គឺមានលក្ខណៈប្រហាក់ប្រហែលទៅនឹងទីកន្លែង និងសេវាកម្មផ្សេងទៀតរបស់សាលារៀន។ [34 C.F.R. 104.34.(c).] ការកំណត់របស់ LRE អនុវត្តដោយស្មើភាពគ្នាទៅលើសេវាកម្មក្រៅការសិក្សា និងកម្មវិធីសិក្សាបន្ថែមរបស់សាលារៀន។
[34 C.F.R. Sec. 104.34(b).]
ផ្នែក 504 គឺមិនមានភាពជាក់លាក់ដូចច្បាប់ IDEA នោះទេ ពាក់ព័ន្ធនឹងផ្នែកជាច្រើននៃការដាក់បញ្ចូលសិស្សដែលមានពិការភាព។ ទោះយ៉ាងណាក៏ដោយ ការិយាល័យ OCR បានរកឃើញថាខ្លឹមសារខាងក្រោមនេះ អាចត្រូវបានផ្តល់ជូនក្រោមផ្នែក 504៖
- ភារកិច្ចចំពោះកម្រិតប្រែប្រួលជាបន្តបន្ទាប់នៃជម្រើសនៅក្នុងការដាក់បញ្ចូលក្នុងសេវាផ្សេងជំនួស។ [Boston (MA) Renaissance Charter Sch., (OCR 1997)]
- ការដាក់បញ្ចូលក្នុងការបង្រៀនតាមផ្ទះ ផ្អែកលើការកំណត់សម្រាប់បុគ្គល។ [Forest Hill (MI) Pub. Schs., (OCR 2013)]
- ការដាក់បញ្ចូលទៅក្នុងថ្នាក់រៀនទូទៅជាមួយមិត្តរួមថ្នាក់សមស្របតាមអាយុ។ [Edgefield County (SC) Sch. Dist., (OCR 1990).]