ទេ។ ប្រសិនបើមណ្ឌលសិក្សាធិការជឿជាក់ថាកូនរបស់អ្នកមិនមាន “ភាពចុះខ្សោយផ្នែករាងកាយ និងផ្លូវចិត្តដែលរឹតត្បិតទូទៅលើសកម្មភាពមុខងារសំខាន់ៗក្នុងជីវិត” នោះទេ ពេលនោះមណ្ឌលសិក្សាធិការអាចបដិសេធការវាយតម្លៃទៅលើគាត់បាន។ អ្នកអាចនឹងចាំបាច់ត្រូវដាក់ពាក្យប្តឹង និងឈ្នះការធ្វើសវនាការក្រោមផ្នែក 504 ដើម្បីតម្រូវឲ្យមណ្ឌលសិក្សាធិការធ្វើការវាយតម្លៃកូនរបស់អ្នកសម្រាប់សិទ្ធិទទួលបាន។ [OCR Memorandum April 29, 1993; 19 IDELR 876.] ប្រសិនបើកូនរបស់អ្នកមិនរកឃើញថាមានពិការភាពណាមួយសម្រាប់គោលបំណងនៃសេវាជំនួយ និង/ឬសេវាកម្មនានាក្រោមផ្នែក 504 នោះទេ អ្នកអាចប្តឹងឧទ្ធរណ៍ទៅលើការកំណត់នោះបាន។ ទីភ្នាក់ងារអប់រំក្នុងមូលដ្ឋាន មានការទទួលខុសត្រូវចំពោះការរៀបចំកិច្ចដំណើរការសវនាការក្រោមផ្នែក 504។ មន្ត្រីសវនាការដែលបានជ្រើសរើសដោយទីភ្នាក់ងារអប់រំមូលដ្ឋាន ត្រូវតែមានភាពឯករាជ្យមិនចំណុះឲ្យទីភ្នាក់មូលដ្ឋានឡើយ។ ឧទាហរណ៍ មន្ត្រីសវនាការអាចជាអ្នកគ្រប់គ្រងរដ្ឋបាលអប់រំពិសេសណាម្នាក់មកពីមណ្ឌលសិក្សាផ្សេងទៀត មកពីការិយាល័យអប់រំប្រចាំខោនធី ឬមកពីផ្នែកផែនការមូលដ្ឋានសម្រាប់ការអប់រំពិសេស (ដរាបណាគ្មានទំនាស់ផលប្រយោជន៍នឹងគ្នា)។ សូមមើលសំណួរ និងចម្លើយ 16 ខាងក្រោម។